ភាគ7

631 24 4
                                    

ព្រះអាទិត្យបានរះឡេីងដេីម្បីបញ្ចេញពន្លឺមកអោយផែនដី បន្ទាប់ពីងងឹតជាច្រេីនម៉ោងមក ហេីយពន្លឺមួយក៏បានចាំងជះទៅក្នុងបន្ទប់ខនដូរដ៏ប្រណិតមួយ ដែលកំពុងតែមានមនុស្សម្នាក់គេងយ៉ាងស្កប់ស្កល់នៅលេីគ្រែ។

"Yeji~Yeji~" Ryujin ដែលទេីបតែក្រោបពីដំណេកមិនបានប៉ុន្មានក៏រេីទៅរេីមកដេីម្បីរកអ្នកជាដៃគូរកាលពីយប់ តែអ្វីដែលគេភ័យព្រួយនោះក៏បានកេីតឡេីងមកម្ដងទៀត ព្រោះថានាងគឺមិននៅលេីគ្រែជាមួយគេទៀតឡេីយ

"ហេតុអ្វីក៏ចិត្តអាក្រក់ដាក់ខ្ញុំម្លេះនាងឆ្មាអាក្រក់!!" គេញីសក់ខ្លួនឯងឡេីងរញ៉េរញ៉ៃ មុននឹងក្រោបទាញអាវមកពាក់

លុះពេលគេបានដេីរចេញពីបន្ទប់ទៅដល់ផ្ទះបាយទាំងមួម៉ៅ ក៏ស្រាប់តែបានប្រទះនឹងរាងស្ដេីងដែលកំពុងចម្អិនម្ហូប អ្វីដែលពិសេសគឺនាងបានពាក់អាវរបស់គេ។ ឃេីញចឹងRyujinញញឹមសឹងតែរហែកមាត់ រួចក៏រត់ទៅអោបក្រសោបចង្កេះនាងពីក្រោយដោយការនឹករលឹក នឹងត្រេកអរជាពន់ពេក

"ខ្ញុំស្មានតែនាងចាកចេញម្ដងទៀតហេីយ!" រាងក្រាស់ធ្វេីរឹកដូចជាក្មេងយ៉ាងចឹង

"អ្នកណាទៅដាច់ចិត្តទុកមនុស្សឆ្កួតខ្លះអោយនៅម្នាក់ឯងទៅ!" ទាញថ្ពាល់គេលេងដោយការក្រឺតខ្នាញ់

"កំពុងតែធ្វេីអីនឹង?"

"ចៀនពងទាជាអាហារពេលព្រឹក!" ដួសពងទាដែលចៀនរួចដាក់ចាន
"ឃ្លានឬនៅ?ចង់ញ៉ាំឥឡូវនេះទេ?អេ៎~" ខណៈដែលនាងកំពុងសួរ ដៃដ៏កំហូចរបស់គេក៏មកដល់ដេីមទ្រូងនាងបាត់ទៅហេីយ

"មិនឃ្លានម្ហូបទេ...តែឃ្លានអ្នកធ្វេីច្រេីនជាង!" មិនចាំយូរគេក៏ចាប់បីនាងឡេីង

"ចង់ធ្វើអីទៀតហេីយ?" សួរទាំងអៀន

"ធ្វេីអូន~ជុប៎~" ថាចប់មិនទាន់ទេក៏លួចថេីបនាង រួចក៏នាំនាងចូលបន្ទប់បាត់ ដោយហេតុនេះសល់ត្រឹមពងទាចៀនដែលចៀនរួចនៅក្នុងផ្ទះបាយប៉ុណ្ណោះ ព្រោះមនុស្សទៅរៀន ក.ខ បាត់ទៅហេីយ
_______________________

ប៉ុន្មានថ្ងៃក្រោយមកនៅក្រុមហ៊ុនរបស់Ryujin

"អូន...ប៉ុន្មានថ្ងៃមកនេះមិត្តអូនគេទៅណា?មិនឃេីញចូលធ្វេីការអីសោះ ឯកសារសឹងតែកប់គេបានទៅហេីយ!" Yunaសួរទៅកាន់មិត្តស្រីរបស់ខ្លួន

My សត្រូវ My ស្នេហាWhere stories live. Discover now