ភាគ2

443 25 1
                                    

បន្ទាប់ពីបានឃេីញមុខគ្នារួច ម្នាក់ៗមុខដូចត្រូវគេយកទៅចងបាញ់ ក្រោយពីសម្លឹងសម្លក់គ្នាមួយសន្ទុះ ទាំងពីរនាក់ក៏ដេីរចាកចេញតាមផ្លូវរាងខ្លួន តែវាមិនទៅសមដូចចិត្តឯណា ព្រោះតែភ្លាមៗនោះពួកគេគឺដេីរបុកគ្នាបាត់ទៅហេីយ

"អត់ភ្នែកទេមែនស្រីឆ្កួត?" Yeji

"ពាក្យនេះខ្ញុំគួរសួរនាងទេីបត្រូវ...អត់ភ្នែកទេមែនទេឆ្មាអាក្រក់?ដេីរមិនចេះមេីលទាល់តែសោះ!" Ryujin

"នាងនោះទេដែរមិនចេះមេីលនោះ...មនុស្សពិនមនុស្សបែជាខ្វាក់មេីលមិនឃេីញ ដេីរបុកគេទាំងរស់!សង្ស័យតែមានចេតនាផងមិនដឹង!"

"មុននឹងថាគេមេីលខ្លួនឯងផង...ទៅស្លឺមេីលស្អីហាបានជាឃេីញមនុស្សដេីរមកហេីយមិនគេចនោះ?សង្ស័យតែអ្នកមានចេតនាជានាងវិញទេ!!"

"នាង!!!!" ចង្អុលមុខគេទាំងខឹង

"កុំយកដៃដ៏ស្មោគគ្រោកនាងចង្អុលមុខខ្ញុំ...ដកចេញភ្លាមទៅ!"

"មិនដកវាយ៉ាងមិច...ធ្វេីអីខ្ញុំ...អូយ៎~" និយាយមិនទាន់ចប់ប្រយោគស្រួលបួលផងYejiក៏ត្រូវបានRyujinកាច់ដៃបាត់ទៅហេីយ

"អោយសមរឹក~" គេនិយាយហេីយ ចាកចេញទៅបាត់ ហេតុនេះបណ្ដាលអោយYejiក្ដៅដូចបាយពុះចឹង

"Yejiអូនយ៉ាងមិចហេីយ?" ខណៈនោះយ៉ុនដែរត្រូវជាសង្សារក៏បានប្រញ៉ាប់រត់មកមេីលនាងទាំងក្ដីបារម្ភ

"ខ្ញុំធុញបងណាស់...ទៅណាអោយបាត់ទៅ!" នាងនិយាយហេីយក៏ចាកចេញម្នាក់ទៀត ទោះជាសង្សារនាងហៅឬលួងលោមនាងយ៉ាងមិចក៏នាងមិនខ្វល់នោះដែរ
____________________

ក្រោយពីរៀនចប់ម៉ោងអស់ហេីយ Ryujin ក៏បាននាំអ្នកជាមិត្តទៅកន្លែងប្រណាំងឡានមួយកន្លែង ដែលវាមេីលទៅពិតជាអស្ចារ្យខ្លាំងមែនទែន

"ចង់ចូលមកអង្គុយជាមួយយេីងដែរទេ?ក្រែងបានទទួលបទពីសោធន៍ថ្មី?" Ryujin បបួលអ្នកជាមិត្តអោយឡេីងឡានជាមួយខ្លួន តែនាងក៏ក្រវីក្បាលបដិសេធ

"ជិះតែឯងទៅ...យេីងមិនជិះទេ ខ្លាចណាស់!" Chaeryeong

"ឯងលេីកណាក៏ចឹងដែរ...ចាំមេីលលេីកក្រោយឈប់បបួលមកហេីយ!" ធ្វេីជាអន់ចិត្តងក់ងរ

My សត្រូវ My ស្នេហាWhere stories live. Discover now