Episode 1

103 6 0
                                    

នៅក្នុងទីក្រុងមួយដែលមានប្រជាជនរស់នៅច្រើនកុះករ តាមដងផ្លូវនៃទីក្រុងមួយ មានឡានម៉ូតូខ្វាត់ខ្វែងហាក់បីដូចជាហ្វូងស្រមោចកំពុងជញ្ជូនចំណីអាហារអ៊ីចឹង។ បើយើងក្រឡេកទៅមើលដងផ្លូវធំដែលកំពុងតែរាំងស្ទះចរាចរណ៍ដោយសារមានមនុស្សម្នាក់ដែលដេកដួលនៅលើផ្លូវ មានឈាមហូរស្រោចស្រពដងខ្លួននិងក្បាល ព្រោះគេជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍ ហើយក៏មានគ្រូពេទ្យ ឡានសង្គ្រោះបន្ទាន់ និងប៉ូលិសបានមកដល់ក្នុងហេតុការណ៍មួយនោះផងដែរ។ អ្នកដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នោះគឺគេពុំទាន់ឃើញសាច់ញាតិណាម្នាក់មកមើលនៅឡើយ បន្តិចក្រោយមកយើងក៏បានឃើញអ៊ំចាស់ម្នាក់បានរត់ចេញមកមើលដោយអាការៈភ័យតក់ស្លុតជាខ្លាំង ។ពេលនោះផងដែរគ្រូពេទ្យបានយកឡានសង្គ្រោះបន្ទាន់ទៅជួយអ្នកជំងឺ ចំណែកឯប៉ូលិសក៏បានដើររកភស្តុតាងខ្លះៗ និងសាកសួរអ្នកដែលបានឃើញឬអ្នកដែលនៅក្នុងហេតុការណ៍នោះ....

ប៉ូលីស : អម្បាញ់មិញនេះម៉េចបានជាមានរឿងហេតុនេះកើតឡើងយ៉ាងដូច្នេះ?
ហើយក៏មានបុរសចំណាស់ម្នាក់ ដែលបានឃើញហេតុការណ៍នោះបានឆ្លើយឡើងថា

អ៊ំឌីម : បាទលោកប៉ូលីសគឺក្មេងប្រុសម្នាក់នោះបានជិះកង់ចេញពីហាងរបស់ខ្ញុំដើម្បីត្រឡប់ទៅផ្ទះ ប៉ុន្តែគ្រាន់តែគេជិះទៅមិនទាន់នឹងផុតពីហាងខ្ញុំស្រួលបួលផងនោះក៏មានឡានមួយគ្រឿងជិះមកយ៉ាងលឿនថែមទាំងជិះវេរពេញផ្លូវ ហាក់បីដូចជាម្ចាស់ឡាននោះកំពុងបើកបរដោយអាការៈស្រវឹងខ្លាំងទៀតផង...

ប៉ូលីស : ចឹងតើលោកអ៊ុំមានស្គាល់ឬចំណាំផ្លាកលេខឡាននោះដែរឬទេ?

អ៊ំឌីម : បាទលោកប៉ូលីសពេលដែលខ្ញុំរត់ចេញមកគឺពុំបានឃើញឬមើលផ្លាកលេខឡានទេលោក

ប៉ូលីស : អ៊ីចឹងអ៊ំជួយទៅមើលអ្នកជំងឺផងណាពួកខ្ញុំនឹងខំប្រឹងអោយអស់ពីសមត្ថភាពដើម្បីស្វែងរកឃាតករអោយឃើញណាលោកអ៊ំ( ថាហើយលោកប៉ូលីសក៏បានចេញទៅ)
អ៊ំឌីមបន្ទាប់ពីបាននិយាយនឹងប៉ូលីសរួចក៏រត់ចូលទៅក្នុងហាងវិញដើម្បីបិទហាង ប៉ុន្តែពេលចូលដលមាត់ទ្វារគាត់ក៏បានឃើញបុរសម្នាក់មានរាងកាយរឹងមាំកំពុងអង្គុយលើសាឡុងបែរមុខទៅរកទ្វារ ក្រោយពេលគាត់ដើរចូលទៅទាំងប្រញាប់ប្រញាល់នោះ បុរសម្នាក់នោះបានសួរឡើងថា

Mark : អម្បាញ់មិញនេះតើមានរឿងអ្វីកើតឡើងទៅអ៊ំ បានជាអ៊ំរត់មកវិញដោយប្រញាប់ប្រញាល់បែបនេះ?

អ៊ុំឌីម : អរ ចៅហ្វាយគឺអម្បាញ់មិញនេះក្មេងប្រុសម្នាក់ដែលធ្វើការនៅហាងរបស់យើងបានជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍...

Mark : ហើយពេលនេះគេយ៉ាងម៉េចហើយ ហើយគេនៅឯណាទៅអ៊ំ?

អ៊ំឌីម : គឺគេនៅមន្ទីរពេទ្យចឹងពួកយើងឆាប់ទៅមើលគេទៅចៅហ្វាយ
ថាហើយអ៊ំឌីមក៏ចាប់ផ្តើមរៀបចំបិទហាងរួចក៏ចេញទៅមន្ទីរពេទ្យបាត់ទៅ

To be continue....🙏
សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត នេះជាសាច់រឿងដំបូងដែរខ្ញុំទើបតែនិពន្ធ ដូច្នេះហើយបើមានកន្លែងណាខ្វះខាតខ្ញុំសូមអភ័យទោសផង🙏😊 Bye bye see you next episode 🙏💙

មន្តស្នេហ៍កំលោះតូច [Skip]Where stories live. Discover now