Pov:
យើងកាត់មកដល់មន្ទីរពេទ្យវិញ គឺយើងឃើញមានមនុស្សចាស់ម្នាក់ ក្មេងប្រុសវ័យជំទង់អាយុប្រហែល២៥ឆ្នាំម្នាក់ និងលោកគ្រូពេទ្យម្នាក់កំពុងតែឈររង់ចាំនៅមុខបន្ទប់សង្គ្រោះបន្ទាន់ ដែលយើងដឹងហើយថាបុរសចំណាស់នោះមានឈ្មោះថា អ៊ំឌីម ចំណែកកំលោះសង្ហារនោះមានឈ្មោះថា Mark ។ មួយសន្ទុះក្រោយមក Doctorក៏បានចេញមកវិញ...អ៊ំឌីម : លោកគ្រូពេទ្យតើក្មេងម្នាក់នោះយ៉ាងម៉េចទៅហើយ តើគេមានកើតអីធ្ងន់ធ្ងរឬអត់?
Doctor: អ៎រ បាទលោកអ៊ំគេផុតគ្រោះថ្នាក់ហើយប៉ុន្តែ...
Mark: ប៉ុន្តែអ្វីទៅលោកគ្រូពេទ្យ
Doctor: អើ...សូមអ្នកទាំងពីរអញ្ជើញទៅក្នុងបន្ទប់នោះសិនទៅ ។ ថារួចលោកគ្រូពេទ្យក៏បានឱ្យអ្នកទាំងពីរទៅតាមខ្លួន។ លុះពេលទៅដល់បន្ទប់ភ្លាមលោក Doctor ក៏បានសួរទៅអ្នកទាំងពីរថា :
Doctor: តើអ្នកទាំងពីរជាសាច់ញាតិរបស់អ្នកជំងឺមែនទេ? តើគេមានឈ្មោះអ្វីដែរ? ហើយគេមានអាយុប៉ុន្មានដែរ?
អ៊ំឌីម : ខ្ញុំមិនមែនជាសាច់ញាតិរបស់អ្នកជំងឺនោះទេ ខ្ញុំគ្រាន់តែជាអ្នកគ្រប់គ្រងការងារនៅក្នុងហាងដែលគេកំពុងធ្វើការប៉ុណ្ណោះ ខ្ញុំបានឮមកថាគេមិនមានសាច់ញាតិ ឪពុកម្តាយឬក៏បងប្អូនទេ គេប្រាប់ថាគេជាកូនកំព្រារស់នៅតែម្នាក់ឯងប៉ុណ្ណោះ។ ហើយគេមានឈ្មោះថា Ford មានអាយុប្រហែល២០ហើយលោកគ្រូពេទ្យ។
Doctor: អ៊ីចឹងតើលោកអាចជួយមើលថែរក្សាគេផងតើបានទេ? ក៏ព្រោះគេរបួសផ្នែកត្រង់ក្បាលរបស់គេខ្លាំងពេកទើបធ្វើអោយគេបាត់បង់ការចងចាំ...
អ៊ំឌីម / Mark: ថាម៉េចលោក doctor គេបាត់បង់ការចងចាំហ៎រ (ភ្ញាក់ផ្អើលពេលលឺចម្លើយពីលោកគ្រូពេទ្យ)
Doctor : បាទពិតមែនហើយគឺគេបានបាត់បង់ការចងចាំស្ទើរតែទាំងស្រុងហើយ ក៏ប៉ុន្តែពួកយើងនឹងចាំមើលពេលដែលគេបានដឹងខ្លួនមកវិញ តើគេចាំបានថាគេជានរណា? មកពីណាឬអត់។ តែក៏សូមឱ្យលោកទាំងពីរជួយមើលថែរគេផងណ៎ា ចឹងលោកទាំងពីរអាចទៅមើលអ្នកជំងឺបានហើយ...
អ៊ំឌីម : បាទ អរគុណច្រើនហើយលោកគ្រូពេទ្យ
Doctor : អ៊ីចឹងខ្ញុំសូមទៅមើលអ្នកជំងឺផ្សេងទៀតសិនហើយ ( ថារួចលោកគ្រូពេទ្យក៏បានចេញទៅ)
អ៊ំឌីម : តោះចៅហ្វាយ ចូលទៅមើលគេសិនទៅ
ពេលចូលទៅដល់ខាងក្នុងបន្ទប់ អ្នកទាំងពីរបានឃើញរាងកាយក្មេងប្រុសម្នាក់ដែលកំពុងសន្លប់ស្តូកស្តឹងនៅលើគ្រែពេទ្យដែលរាងកាយមានស្នាមរបួសលើផ្ទៃមុខ នឹងដងខ្លួនបន្តិចបន្តួចរួមទាំងបង់រំជាប់ទៅនឹងក្បាលមើលទៅគួរអោយអាណិត។ អ៊ំឌីមបានដើរចូលសន្សឹមៗទៅរកអ្នកជំងឺដែលដេកស្ងៀមគ្មានចលនានោះហើយពោលថា...អ៊ំឌីម : ក្មួយ Ford ឆាប់ដឹងខ្លួនមកណា៎ក្មេងល្អរបស់អ៊ំ
រួចគាត់បានអង្អែលក្បាលកំលោះតូចតិចៗ «បន្តិចក្រោយមក
ford ក៏បានដឹងខ្លួនដោយនិយាយខ្សាវៗថា...»Ford: ទឹក...ទឹក...
អ៊ំឌីម : Ford នៅឯងដឹងខ្លួនហើយមែនទេ ចាំអ៊ំទៅយកទឹកអោយណា៎។ ក្រោយពេលដែល Ford បានញាំទឹករួចគេក៏បានបែរមកសួរអ្នកទាំងពីរវិញថា...
Ford: តើខ្ញុំនៅទីណា៎ទៅ ហើយអ្នកទាំងពីរគឺជាអ្នកណា៎?
អ៊ំឌីម : នេះអ៊ំណា៎ អ៊ំឌីមណា៎ក្មួយ Ford ហើយពេលនេះឯងនៅមន្ទីរពេទ្យណា៎
Ford: អ៊ំ?...អ៊ំណាទៅ អ៎ួយឈឺក្បាលណាស់...(Ford យកដៃទាំងពីរទៅខ្ទប់ក្បាលរបស់ខ្លួន)
អ៊ំឌីម :នេះឯងយ៉ាងម៉េចទៅហើយ ចាំអ៊ំទៅតាមលោក doctor មកណា៎
Mark: មិនអីទេអ៊ំ ចាំខ្ញុំជាអ្នកទៅតាមលោក doctor វិញ
ថារួច Mark បានទៅតាមលោក doctor ដើម្បីមកមើលអាការៈរបស់ Ford ។ បន្តិចក្រោយមកលោក doctor ក៏បានមកដល់ហើយបានពិនិត្យអាការៈអ្នកជំងឺហើយក៏បាននិយាយលួងលោមគេកុំឱ្យភ័យខ្លាច និងបានសួរនៃអ្នកជំងឺថាតើមានចាំអ្វីខ្លះពីមិនមកទេDoctor: ប្អូនប្រុស តើប្អូនធ្លាប់ស្គាល់បុរសទាំងពីរអ្នកនេះទេ? ហើយតើប្អូនមានចងចាំសាច់ញាតិរបស់ប្អូនដែរឬអត់?
Ford: ខ្ញុំមិនស្គាល់បុរសទាំងពីរទេ ប៉ុន្តែខ្ញុំ...ដូចជាធ្លាប់ស្គាល់លោកអ៊ំម្នាក់នេះតែ...ខ្ញុំចាំអ្វីមិនបានសោះអ៊ីចឹង អ៎ួយឈឺក្បាលណាស់...(និយាយមិនទាន់ដឹងអីផង ford ក៏បានសន្លប់ម្តងទៀត)
សូមរង់ចាំទស្សនាភាគបន្ត.....🙏💙
អរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលអាន ជួបគ្នានៅវគ្គបន្តណា៎
Bye bye 👋💞
YOU ARE READING
មន្តស្នេហ៍កំលោះតូច [Skip]
General Fictionរឿងរ៉ាវអំពីក្មេងប្រុសម្នាក់ដែលបានជួយឧបទ្ទវហេតុ ហើយត្រូវបាត់បង់ការចងចាំ....