(Hello អ្នកទាំងអស់គ្នាយើងមកបន្តសាច់រឿងយើងទៀតណា)កាលពីភាគមុនយើងឃើញថា ford បានសន្លប់ម្តងទៀត...
អ៊ំឌីម : Ford...ford លោកគ្រូពេទ្យម៉េចបានជាគេសន្លប់ទៀតនឹងលោកគ្រូពេទ្យ
Doctor: គេមានកម្លាំងខ្សោយណាស់ ប្រហែលជាគេធ្លាប់ធ្វើការហួសកម្លាំង និងមិនសូវញ៉ាំបាយទៀងពេល ទើបពេលមានគ្រោះថ្នាក់ដូចពេលនេះ ក៏ធ្វើឱ្យគេមានអារម្មណ៏មិននឹងន អាចទៅជាសន្លប់បែបនេះ
អ៊ំឌីម : តើគេអាចត្រឡប់ទៅផ្ទះវិញនៅពេលណាដែលលោក doctor
Doctor: អ៎រ គឺអ្នកទាំងពីរអាចយកគេត្រឡប់ទៅផ្ទះវិញពេលនេះបាន ប៉ុន្តែលោកត្រូវមើលថែគេឱ្យល្អ ឱ្យគេញាំបាយឱ្យទៀងទាត់ ធ្វើឲ្យគេសើចឲ្យបានច្រើន និងពិសេសពួកលោកត្រូវតែព្យាយាមស្និទ្ធស្នាលជាមួយអ្នកជំងឺឱ្យបានច្រើនដើម្បីឲ្យគេឆាប់មានការចងចាំឡើងវិញ។
អ៊ំឌីម : បាទអរគុណលោកគ្រូពេទ្យច្រើនហើយ...
Doctor: មិនអីទេ នេះជាតួនាទីខ្ញុំស្រាប់ទៅហើយ ចឹងខ្ញុំសូមលាអ្នកទាំងពីរសិនហើយ ប៉ុន្តែមុនពេលទៅផ្ទះ អ្នកទាំងពីរអាចទៅបើកថ្នាំនៅទីនោះបានណា៎
Mark : បានលោកគ្រូពេទ្យ ជម្រាបលា...
លោកគ្រូពេទ្យក៏ដើរចេញទៅ ដើម្បីទៅពិនិត្យជំងឺអ្នកផ្សេងទៀតដោយបន្សល់ទុកនូវអ្នកទាំងពីរអ្នកកំពុងពិភាក្សាគ្នា...អ៊ំឌីម : ធ្វើយ៉ាងម៉េចទៅចៅហ្វាយ ខ្ញុំបាទមិនមានលទ្ធភាពមើលថែគេទេ
Mark: មិនអីទេពូ ឥឡូវអ៊ីចេះចុះចាំខ្ញុំយកគេទៅនៅផ្ទះរបស់ខ្ញុំចុះណា៎ ហើយខ្ញុំនឹងមើលថែគេអោយដូចជាប្អូនណា៎ពូ
អ៊ំឌីម : ពិតមែនហីចៅហ្វាយ ពូអរគុណចៅហ្វាយហើយណា៎ដែលយកគេទៅនៅផ្ទះជាមួយ គេជាក្មេងល្អណាស់ ហើយថែមទាំងឧស្សាហ៍ព្យាយាមនិងមានចិត្តស្មោះត្រង់ទៀតផង
Mark: មិនអីទេណាពូ ខ្ញុំឃើញគេគួរឲ្យអាណិតទើបយកគេទៅនៅជាមួយ ព្រោះណាមួយខ្ញុំមើលទៅគេដូចជាមាននិស្ស័យទើបចង់ឱ្យទៅនៅជាមួយគ្នាគ្រាន់បានជជែកលេង...
អ៊ំឌីម : ចុះឪពុកម្តាយរបស់ចៅហ្វាយមិនទាន់មកវិញទេហ៎
Mark: គឺនៅទេអ៊ំ គាត់បានយកប្អូនស្រីខ្ញុំទៅរៀននៅក្រៅប្រទេស មិនដឹងថាពេលណាគាត់ត្រឡប់មកវិញទេ រាល់ថ្ងៃខ្ញុំនៅជាមួយម៉ែដោះ ណាមួយគាត់នៅផ្ទះម្នាក់ឯងពេលដែលខ្ញុំទៅក្រុមហ៊ុនបាត់ខ្ញុំមិនចង់អោយគាត់អផ្សុកទេទើបចង់យកគេទៅគ្រាន់បាននិយាយគ្នាលេងជាមួយគាត់
![](https://img.wattpad.com/cover/359618681-288-k269257.jpg)
YOU ARE READING
មន្តស្នេហ៍កំលោះតូច [Skip]
General Fictionរឿងរ៉ាវអំពីក្មេងប្រុសម្នាក់ដែលបានជួយឧបទ្ទវហេតុ ហើយត្រូវបាត់បង់ការចងចាំ....