Episode 7

21 3 0
                                    

សួស្តីអ្នកទាំងអស់គ្នា បែកគ្នាយូរហើយមាននឹក admin អត់ ថ្ងៃនេះញុមមកសរសេររឿងបន្តទៀតហើយ... តោះកុំឱ្យខាតពេលយូរមកអានទាំងអស់គ្នាណា៎

គឺបន្ទាប់ពីក្រុមរបស់ dorn បានសម្លាប់ប៉ារបស់ Mark រួចហើយគេក៏បានព្យាយាមស្វែងរកអាសយដ្ឋានរស់នៅរបស់ម្តាយនិងប្អូនស្រីរបស់ Mark

Dorn: ten...ten ឯងត្រូវស្វែងរកអាសយដ្ឋានរបស់ម្តាយនិងប្អូនស្រីរបស់វាឱ្យយើងឱ្យបានលឿនបំផុត លឺទេ...

ten: បាទចៅហ្វាយ ទុកចិត្តលើខ្ញុំចុះ (ថារួចក៏អោយគោរពអ្នកដែលជាចៅហ្វាយហើយក៏ចេញទៅ) រីឯ dorn ក៏ញញឹមចុងមាត់បន្តិចហើយនិយយាយតិចៗថា...

dorn: "យើងនឹងឱ្យគ្រួសាររបស់ឯងនូវអ្វីគ្រប់យ៉ាងមកគ្រួសាររបស់យើងវិញ"ថារួចគេក៏ទាញទូរស័ព្ទ scroll មើលក្នុង Instagram តែពេលនោះចៃដន្យមែនទែនគេក៏បានឃើញ post របស់ប្អូនស្រីបង្កើតរបស់ Mark ជាមួយនឹងម្តាយរបស់mark ភ្លាមៗនោះគេបានញញឹមឡើងទាំងទឹកមុខលាក់គំនួច រួចពោលឡើងនៅក្នុងចិត្ត«សប្បាយឱ្យអស់ចិត្តចុះណា៎ បន្តិចទៀតអាចថានឹងសប្បាយលែងកើតហើយ ហាស៎ៗៗ»

បន្តិចក្រោយមកកូនចៅរបស់ dorn ក៏បានយកអាសយដ្ឋានរបស់ម្តាយនិងប្អូនស្រីMark...

Ten: នេះចៅហ្វាយអាសយដ្ឋានពួកគាត់

Dorn: ហឹស ល្អណាស់ ប៉ុន្តែពេលនេះយើងមិនទាន់ចង់ធ្វើបាបម្តាយរបស់វាទេ យើងត្រឹមតែគម្រាមពួកគេទុកមុនប៉ុណ្ណោះ ឯងត្រូវតែសើុបរកមើលតើអាMark នោះវារស់នៅទីណា៎ ព្រោះថាប្អូនស្រីរបស់វាប្រាកដជាទៅរកបងរបស់វាមិនខាន ហា៎សៗៗ... ហើយនៅពេលរកអាសយដ្ឋានវារស់នៅឃើញហើយឯងយកសំបុត្រនេះបោះចូលទៅក្នុងរបងរបស់វាទៅ ពេលដែលវាបើកឃើញវានឹងដឹងហើយ...😏

Ten: បាទ ចៅហ្វាយ...( ថារួចក៏ដើរចេញទៅ)

ការងារក៏បានដើរទៅតាមគម្រោងការរបស់dorn ពិតមែនព្រោះពេលនេះ may បានទៅរក mark ពិតមែន

យើងកាត់មកមើលពេលបច្ចុប្បន្នវិញ....

Ten: ចៅហ្វាយ ៗ...ពេលនេះការងាររបស់ពួកយើងកំពុងតែដំណើរការយ៉ាងរលូនហើយបាទ ប៉ុន្តែនៅពេលខ្ញុំយកសំបុត្របោះទៅក្នុងផ្ទះរបស់វា ខ្ញុំបានឃើញក្មេងប្រុសប្លែកមុខម្នាក់ដែលរស់នៅទីនោះ តើគេជាអ្នកណាទៅ តែគេស្អាតខ្លាំងណាស់ចៅហ្វាយ

dorn: កំុខ្វល់ថាគេជាអ្នកណា ឱ្យតែពាក់ព័ន្ធជាមួយពួកវាគឺជាសត្រូវរបស់យើងទាំងអស់ហឹស...ហ៊ីយ..!តែយើងថាយើងនៅមិនទាន់ចង់លេងហ្គេមមួយនេះភ្លាមៗទេ ព្រោះយើងទុកពេលឱ្យពួកគេរកដំណោះស្រាយក្នុងការលេងហ្គេមមួយនេះសិន(និយាយរួចគេបានញញឹមដោយលាក់គំនួច)

Ten: ចឹងចៅហ្វាយចង់ធ្វើអ្វីទៅ?

dorn: ឯងនឹងដឹងនៅពេលក្រោយ😏 ឥឡូវនេះយើងទៅរកសង្សាររបស់យើងហើយ ហើយឯងទៅណាក៏ទៅ (ថារួចក៏ដើរចេញទៅទាំងសើចសប្បាយ...)

ពេលដែលនាយ dorn ដើរចេញទៅបាត់នាយ ten ដែលជាកូនចៅបាននិយាយទូរស័ព្ទជាមួយនរណាក៏មិនដឹង ពីព្រោះអ្នកនិពន្ធក៏មិនដឹងថាគេនិយាយគ្នាពីអីដែរ😁

យើងកាត់មកមើលពីនាយ dorn ដែលបានមកជួបនឹងសង្សាររបស់គេ...

Dorn: អូនFah អូនសម្លាញ់បងមានដំណឹងល្អ ពេលនេះបងបានរកឃើញប្អូនស្រីរបស់អា Mark ហើយព្រោះវាបានមករស់នៅជាមួយបងរបស់វាវិញហើយ ដូច្នេះអូនត្រូវធ្វើតាមផែនការរបស់យើងឱ្យបានល្អបំផុតណា៎

Fah: តែបងក៏ដឹងថាប្អូនរបស់វាស្អប់ខ្ញុំខ្លាំងណាស់ ដូច្នេះហើយរឿងនេះវាពិបាកបន្តិចហើយក្នុងការកំចាត់វានោះ

Dorn : មិនអីទេអូនសម្លាញ់ធ្វើម្តងបន្តិចៗទៅ ព្រោះបងចង់លេងហ្គេមសប្បាយៗជាមួយពួកវាខ្លះ(និយាយព្រមទាំងញញឹមចុងមាត់)

Fah: ចឹងយប់នេះយើងទៅក្លឹបផឹកឱ្យសប្បាយជាមួយគ្នាចំព្រោះផែនការរបស់យើងទៅបងសម្លាញចាំអូននៅកំដរបងណា៎ (និយាយព្រមទាំងឡើងទៅអង្គុយលើភ្លៅនាយ dorn ហើយយកដៃទៅអូសលើផ្ទៃមុខរបស់នាយថែមទៀតផង)

Dorn: Okay ណាអូនសម្លាញ់ យប់នេះម៉ោង១០ជួបគ្នាណា៎...

បន្ទាប់មកនាយ dorn ក៏បានដើរចេញទៅ តែ Fahក៏បានទូរស័ព្ទទៅនរណាម្នាក់ផងដែរមើលទៅហាក់ដូចជានិយាយគ្នាត្រូវរឿងដល់ហើយ

តើគេជានរណាទៅណ៎រ ? ចម្លើយមាននៅភាគក្រោយ see you next episode 🙏💙


មន្តស្នេហ៍កំលោះតូច [Skip]Where stories live. Discover now