Episode 4

30 4 0
                                    

បន្តិចក្រោយមកឡានក៏បើកមកដល់ផ្ទះធំមួយដែលមានទីធ្លាធំទូលាយមានរុក្ខជាតិដុះអមសងខាងផ្លូវមើលទៅគួរអោយទាក់ទាញ

បន្តិចក្រោយមកឡានក៏បើកមកដល់ផ្ទះធំមួយដែលមានទីធ្លាធំទូលាយមានរុក្ខជាតិដុះអមសងខាងផ្លូវមើលទៅគួរអោយទាក់ទាញ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Mark: Ford ... ford ភ្ញាក់ឡើងដល់ផ្ទះខ្ញុំហើយ (Markបានដាស់ ford ឱ្យភ្ញាក់ព្រោះ Fordបានគេងលក់ពេលកំពុងធ្វើដំណើរ)

Ford : ដល់ហើយហ៎រ ខ្ញុំសុំទោសណា៎ដែលគេងមិនដឹងខ្យល់អីបែបនៀក...

Mark : មិនអីទេ ឆាប់ចូលទៅក្នុងផ្ទះទៅចាំខ្ញុំជួយគ្រា

Ford : មិនអីទេ ខ្ញុំអាចដើរខ្លួនឯងបានតើ ខ្ញុំមិនទាន់ពិការទេហាសហា៎...

Mark : បើមិនអី ក៏ដើរចូលទៅ (Mark ញញឹមគ្រវីក្បាលតិចៗពេលដែលឮសម្តី ford)
ពេលកំពុងតែដើរចូលទៅ ក៏មានស្ត្រីចំណាស់ម្នាក់ចេញមកទទួលដោយញញឹមញញែមប៉ុន្តែពេលដែលគាត់បានឃើញរាងតូចដើរចូលមកដែរគាត់ក៏បានសួរទៅ Mark ថា...

ម៉ែដោះ : អ្នកប្រុស តើក្មេងនៅជាអ្នកណាដែលទៅ?

Mark: អ៎រ ម៉ែដោះពួកយើងចូលទៅខាងក្នុងសិនទៅចាំខ្ញុំប្រាប់
ថារួចអ្នកទាំងបីក៏បានចូលទៅខាងក្នុងហើយ Mark ក៏បានរៀនរាប់រឿងរ៉ាវដែលទាក់ទងនឹងfordប្រាប់ទៅម៉ែដោះ

ម៉ែដោះ : អូ៎ ម៉ែដោះពិតជាអាណិតគេខ្លាំងណាស់អ្នកប្រុស អ្នកប្រុសរបស់ម៉ែដោះពិតជាចិត្តល្អបំផុតហើយដែលអោយអ្នកដែលខ្លួនមិនដែលស្គាល់មករស់នៅជាមួយបែបនេះ

Mark: នៅក៏មកពីខ្ញុំអាណិតដល់គេ ហើយណាមួយក៏ដូចជាមាននិស្ស័យនឹងគេទើបអោយគេមករស់នៅជាមួយពួកយើង ណាមួយដើម្បីមានគ្នាជជែកលេងជាមួយម៉ែដោះខ្លះពេលដែលខ្ញុំមិននៅនោះអី

ម៉ែដោះ: តើក្មួយប្រុសម្នាក់នេះគេមានឈ្មោះអ្វីដែរ ហើយអាយុប៉ុន្មានហើយ?

Mark: គេមានឈ្មោះថា Ford អាយុប្រហែល២០ឆ្នាំហើយ ហើយគេក៏ជាបុគ្គលិកនៅហាងរបស់ខ្ញុំដែល ចឹងម៉ែដោះជួយរៀបចំបន្ទប់ឲ្យគេផងណា៎ ខ្ញុំរកទៅមើលក្រុមហ៊ុនបន្តិចសិន

ម៉ែដោះ : ចា៎ អ្នកប្រុសអញ្ជើញទៅចុះ តោះford ចាំអ៊ំទៅរៀបចំបន្ទប់អោយណា៎

Ford : មិនអីទេចាំខ្ញុំជួយណា៎ (ម៉ែដោះក៏ញញឹមហើយក៏ឡើងទៅរៀបចំបន្ទប់ជាមួយ Ford តែម្តងទៅ
លុះពេលរៀបចំរួចរាល់អស់ហើយគាត់ក៏បានអោយ ford សម្រាកនៅបន្ទប់ទៅចំណែកឯគាត់ចុះមកខាងក្រោមវិញដើម្បីរៀបចំធ្វើម្ហូបអាហារ ប៉ុន្តែបន្តិចក្រោយមក ford បានចុះទៅក្រោមវិញ

Ford: ម៉ែដោះ មានអ្វីឱ្យខ្ញុំជួយទេ

ម៉ែដោះ: មិនអីទេ ford ក្មួយទៅសម្រាកចុះណា៎ អ៊ំធ្វើម្នាក់ឯងបាន

Ford : មិនអីទេម៉ែដោះ ខ្ញុំមិនចូលចិត្តនៅស្ងៀមៗទេណា៎(fordញញឹមហើយធ្វើមាត់ពេបបន្តិចមើលទៅគួរ
ខ្នាញ់)

ម៉ែដោះ: តែអ្នកប្រុស Markគាត់មិនទាន់អោយក្មួយធ្វើអីទេ ព្រោះក្មួយមិនទាន់ជានោះទេ មើលចុះដៃជើងនៅមានស្នាមរបួសនៅឡើយទេណា៎

Ford : ម៉ែដោះ កុំស្តាប់អាគាត់នុងអី ខ្ញុំមិនឈឺអីទៀតទេណា៎មើលចុះខ្ញុំដើរបានធម្មតាទេតើ (ford ក៏បានធ្វើកាយវិការអោយម៉ែដោះជឿថាខ្លួនជាពីមុខរបួសទាំងនោះហើយ

ម៉ែដោះ : ហ៊ើយ... ឯងនេះរឹងរូសណាស់(គាត់គ្រវីក្បាលតិចៗ) ចឹងក្មួយមកជួយលាងបន្លែអ៊ំទៅចឹង ម៉ែដោះខ្ចិលនិយាយច្រើនគាត់ក៏បានឱ្យFordជួយទៅ
Ford និងម៉ែដោះធ្វើការងារផ្ទះបណ្តើរនិយាយគ្នាបណ្តើរដើម្បីបង្កើតភាពស្និតស្នាល រហូតធ្វើការងារផ្ទះរួចរាល់។

សូមរង់ចាំទស្សនាភាគបន្ត...🙏💙
សូមអរគុណអ្នកទាំងអស់គ្នាដែលបានអានរឿងនេះ ជួបគ្នានៅភាគក្រោយ សូមអរគុណ
Bye bye 👋💞

មន្តស្នេហ៍កំលោះតូច [Skip]Where stories live. Discover now