Episode 6

57 6 1
                                    

តោះយើងមកបន្តសាច់រឿងយើងទៀតណា...ដែលកាលពីភាគមិនគឺប្អូនស្រីរបស់ រាងក្រាស់(Mark)របស់យើងនឹងបានសួរថាford គឺជាអ្នកណា ព្រោះនាងដឹងថាអ្មកនៅក្នុងផ្ទះមួយនេះគឺមានតែម៉ែដោះនិងបងប្រុសគេតែប៉ុណ្ណោះ ចុះពេលនេះហេតុអ្វីបានជាមានមនុស្សម្នាក់ទៀតអ៊ីចឹង! ចម្លើយគឺ...

Ford: ម៉ែដោះ ម៉ែដោះ...ខ្ញុំបានជួប...អឺ...អឺជម្រាបសួរអ្នកនាង(fordបានរត់ចេញមកពីខាងក្រោយសួនច្បារមករកម៉ែដោះដើម្បីប្រាប់រឿងអ្វីមួយ តែគេក្រឡេកទៅឃើញ may គេក៏បានជម្រាបសួរទៅកាន់នាងសិនព្រោះនាងកំពុងតែសម្លឹងរកមើលម្ចាស់សំឡេង) ទើបគេងាកទៅសួរទៅម៉ែដោះថា...

Ford: ម៉ែដោះ តើ...តើគាត់ជាអ្នកណា? សួរតិចៗទៅកាន់ម៉ែដោះ

May: ហ្ហឹមៗ...បងប្រុសអ្នកណាគេហ្នឹង?(may គ្រហឹមបន្តិចហើយងាកទៅសម្លឹងអ្នកជាបងប្រុសវិញ)

Mark: អ៎រ មែនហើយ may នេះគឺជា Ford ( Mark ក៏បានរៀបរាប់ពីរឿងរ៉ាវដែលទាក់ទងទៅនឹង ford ដែលហេតុអ្វីបានជាគេយក ford មករស់នៅទីនេះ)

ម៉ែដោះ: ពិតមែនហើយណា៎អ្នកនាងតូចគេគួរឱ្យអាណិតណាស់(ម៉ែដោះនិយាយបន្ថែមពីសម្តីរបស់ mark)

May: បងប្រុសតើបងប្រាកដចិត្តទេដែលឱ្យគាត់មកនៅទីនេះ( អ្នកជាប្អូនក៏បានសួរទៅអ្នកដែលជាបងប្រុស ដែលសុខៗក៏យកមនុស្សដែលមិនដែលស្គាល់គ្នាមករស់នៅជាមួយបែបនេះ) Mark បានត្រឹមងក់ក្បាលដាក់ប្អូនស្រីទាំងមានអារម្មណ៍មិនស្រួល ព្រោះប្អូនស្រីរបស់ខ្លួនពេលនេះមុខឡើងមាំ តែភ្លាមៗនោះ may ក៏បានញញឹមឡើងហើយmayក៏បាននិយាយឡើងថា ...

May: មិនអីទេណាបងប្រុសកុំធ្វើមុខអ៊ីចឹងណា៎ អាក្រក់មើលណាស់មើលណ៎កហាសហា៎ មិញនេះខ្ញុំ Prank បងលេងតើ ពេលខ្ញុំឃើញបងចេះជួយគេបែបនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់

ម៉ែដោះ: ហូ៎យ... អ្នកនាងតូចនៀក...មិញនេះម៉ែដោះក៏ភ័យមិនស្ទើរដែរណា៎ខ្លាចអ្នកនាងតូចមិនពេញចិត្ត

May: សុំទោសផងណាម៉ែដោះ ខ្ញុំមិនថាអ្វីនោះទេអោយតែគាត់ឆាប់មានការចងចាំមកវិញគឺល្អសម្រាប់គាត់ហើយ

Ford: អឺ...ខ្ញុំសូមអរគុណអ្នកនាងហើយដែលមិនប្រកាន់នឹងខ្ញុំដែលជាមនុស្សដែលអ្នកទាំងអស់គ្នាមិនដែលស្គាល់មករស់នៅជាមួយបែបនៀក

មន្តស្នេហ៍កំលោះតូច [Skip]Donde viven las historias. Descúbrelo ahora