ភាគទី២២ វគ្គ : ឱកាស?

825 94 23
                                    

រាត្រីស្ងប់ស្ងាត់ បាត់អស់សម្លេងមនុស្សម្នា មួយម៉ោងទៅពីរម៉ោងទើបយើងឃើញឡានធន់តូចធំឆ្លងកាត់ សម្លេងសត្វទទះស្លាបបន្លឺឡើងធ្វើឲ្យបរិយាកាសកាន់តែរ៉ូមិនទិច។
" ជេគ...!! ជេគយ៉ាងមិចហើយ? " បរិយាកាសស្ងប់ស្ងាត់អំបាញ់មិញក៏ប្រែមកជាអ៊ូរអ៊រដោយសារតែសំឡេងនាយកម្លោះជេយ៍
" មិនទាន់ដឹងខ្លួនទេ " នីគីទម្លាក់ឯកសារចុះហើយឆ្លើយទៅកាន់ជេយ៍ដែលចូលមកបែបរញ៉េរញ៉ៃ
" មានរឿងស្អី? ឯងធ្វើស្អីជេគអាតិរច្ឆាន? " ជេយ៍ស្ទុះទៅក្របួចកអាវទាំងទឹកមុខយ៉ាប់យ៉ឺន
" ភរិយារបស់ខ្ញុំ មិនទាក់ទងនឹងលោកទេ " នីគីនិយាយហើយរុញជេយ៍ចេញបន្តិច។ បរិយាកាសស្ងប់ស្ងាត់ក៏គ្របដណ្ដប់ម្ដងទៀត។ ជេយ៍អង្គុយមើលជេគដែលដេកលក់នៅលើគ្រែទាំងទឹកមុខស្លេកស្លាំង។

" ខ្ញុំសម្រេចចិត្តហើយថានឹងលែងលះគេ " ស្ងាត់បានប្រហែលជាមួយរយៈសំឡេងរបស់នីគីក៏បន្លឺឡើងធ្វើឲ្យជេយ៍ជ្រួញចិញ្ចើម
" ដើរដួលបុកក្បាលនិងជញ្ជាំងមែនទេ? សុខៗមនុស្សដូចជាឯងដោះលែងឲ្យរបស់ដែលចង់បានរួចផុតពីដៃ ដូចជាមិនគួរឲ្យជឿទាល់តែសោះ " ជេយ៍តបស្រាលៗ តែមិនបានធ្វើឲ្យនីគីខឹងអ្វីឡើយ
" មិនប្រាកដថាស្រឡាញ់ផ្កាកុលាបមួយទងត្រូវតែកាច់វាមកលម្អនៅក្នុងថូនោះទេ!! កុលាបខ្លះវាអាចរីកដោយសារតែវាគឺជាផ្កាដែលដុះចេញពីដី បើយើងកាច់វាមកដាក់ក្នុងថូដែលមានតែទឹកភាពស្រស់ស្អាតរបស់វាមិនអាចបង្ហាញឲ្យយើងឃើញពេញភ្នែកនោះទេ " នីគីនិយាយរៀបរាប់យ៉ាងវែងអន្លាយជេយ៍បានត្រឹមតែងក់ក្បាលយល់ស្របព្រោះគ្រប់ប្រយោគគ្រប់ពាក្យសម្ដីរបស់នីគីគ្មានកន្លែងណាដែលគេនិយាយខុសឡើយ។
" ខ្ញុំចាំបានថាកាលពីខ្ញុំនៅតូចខ្ញុំចង់ទិញសូកូឡាមួយប្រអប់ ប៉ុន្តែប៉ារបស់ខ្ញុំនិយាយថាសូកូឡាមួយប្រអប់នោះវាល្វីង មិនមែនសម្រាប់ក្មេងទេ តែខ្ញុំអត់ខ្វល់ខ្ញុំនៅតែចចេះទាទិញវាទាល់តែបាន ចុងក្រោយខ្ញុំក៏ញ៉ាំវាមិនបានដោយសារវាល្វីងពេក " ជេយ៍បន្តនិយាយជាមួយនីគី ពួកគេទាំងពីរបានត្រឹមតែមើលមុខគ្នាហើយដកដង្ហើមធំរៀងខ្លួន។

កន្លងទៅបីខែហើយដែលស៊ុងហ៊ុនព្យាបាលខ្លួននៅប៉ារីស។ អាការៈរបស់គេត្រឡប់មកជាល្អឡើងវិញ អារម្មណ៍របស់គេមិនបានផ្លាស់ប្ដូរដូចមុនឡើយ មួយរយៈនេះសាន់នូមើលថែស៊ុងហ៊ុនបានល្អណាស់ទាំងផ្លូវកាយនឹងផ្លូវចិត្ត។
" ថ្មើរណាទើបយើងអាចត្រឡប់ទៅប្រទេសកូរ៉េបាន? " ស៊ុងហ៊ុនដែលកំពុងអង្គុយអានសៀវភៅងាកមុខទៅសួរសាន់នូដែលកំពុងរៀបចំអាហារ
" តែមួយរយៈទៀតទេ...នៅពេលដែលផ្លូវចិត្តរបស់លោកល្អជាងនេះបន្តិចទៀត " សាន់នូរៀបចំអាហារបណ្ដើរនិយាយបណ្ដើរ ចំណែកស៊ុងហ៊ុនមិនបាននិយាយអីបន្តទៀតទេរហូតដល់...
" ឯងស្រលាញ់នីគីមែនទេ? " សាន់នូភាំងបន្តិចហើយងាកទៅមើលម្ចាស់សំណួរ នាយស៊ុងហ៊ុនអង្គុយអានសៀវភៅធម្មតា
" អត់ទេ...!! ខ្ញុំគ្រាន់តែចង់ឲ្យខ្លួនឯងលង់ស្រឡាញ់គេហើយ ខ្ញុំគ្រាន់តែចង់ឱ្យគេមកលង់ស្រឡាញ់ខ្ញុំវិញតែប៉ុណ្ណឹង " សាន់នូនិយាយដោយទឹកមុខស្ងួតៗស៊ុងហ៊ុនរំពេចនោះក៏បិទសៀវភៅបន្តិចមុននឹងសម្លឹងមើលមុខសាន់នូ
" ដើម្បីអី? ឯងជាព្រះវេស្សន្តរឬ? បើរៀបចំអាហារហើយក៏ញ៉ាំម្នាក់ឯងទៅខ្ញុំអត់ឃ្លានទេ " គ្នាយើងនិយាយហើយក៏ងើបដើរចេញទៅបាត់នៅសល់តែនាយកំលោះតូចឈរធ្មឹងរៀបចំអាហារយ៉ាងច្រើននៅលើតុដែលត្រូវញ៉ាំម្នាក់ឯងនាពេលបន្តិចទៀត។
ក្រឡេកមកមើលនាយស៊ុងហ៊ុនគ្រាន់តែដើរផុតពីសាន់នូភ្លាមនាយក៏ឈរសញ្ជឹងបន្តិច
" បងមិនដឹងថាអូនស្អប់បងប៉ុណ្ណាទេ! តើបងស្រឡាញ់អូនគ្មានថ្ងៃប្រែចិត្តឡើយ " ស៊ុងហ៊ុនលើកដៃរបស់ខ្លួនដែលមានតែនាឡិកាខូចមកមើល
" ពេលបងត្រឡប់ទៅកូរ៉េវិញ បងសន្យាថានឹងប៉ះប៉ូវជូនអូនវិញគ្រប់យ៉ាង "

តែម្នាក់ ( SHOULD BE ONLY ONE ) (ចប់)Where stories live. Discover now