ភាគទី៣១+៣២ : មិនអាចបំបែក

823 83 22
                                    

"យករស់មិនបាន យកស្លាប់" ទឹកមុខរបស់ស៊ុងហ៊ុនពេលនេះប្រែទៅជាស្រអាប់លែងមានរស្មី ទឹកមុខកំណាចៗរបស់គេដែលបានបាត់បង់អស់ជាយូរមកហើយពេលនេះក៏ត្រឡប់មកវិញដោយសារតែកំហឹងក្នុងចិត្ត។
"យើងចាំមើល ថាពួកឯងអាចលេងល្បែងនេះឈ្នះយើងឬអត់?" ស៊ុងហ៊ុនពោលក្នុងចិត្ត លើកនេះគេពិតជាមិនអាចឲ្យគ្រប់យ៉ាងរបូតចេញពីដៃបានទៀតឡើយ បើចាញ់ក៏ត្រូវតែស្លាប់ ហើយបើឈ្នះក៏ត្រូវតែស្លាប់។

មិនយូរប៉ុន្មានរាងក្រាស់ ស៊ុងហ៊ុន ក៏ត្រឡប់មកដល់ប្រទេសកូរ៉េវិញ។ សាន់នូពិតជាមានការព្រួយបារម្ភខ្លាំងណាស់នៅពេលដែលវត្តមានរបស់ស៊ុងហ៊ុនត្រឡប់មកវិញ សាន់នូមានប្រផ្នូលថាការត្រឡប់មកវិញរបស់ស៊ុងហ៊ុនលើកនេះហាក់ដូចជាខុសប្រក្រតី។
"នីគី អូនមានអារម្មណ៍មិនល្អទាល់តែសោះ" សាន់នូប្រញាប់និយាយពីអារម្មណ៍របស់ខ្លួនប្រាប់ទៅកាន់គូរស្នេហ៍ជាទីស្រលាញ់ទាំងទឹកមុខព្រួយបារម្ភចេញពីចិត្តពិតមែន នីគីចងចញ្ចើមបន្ដិចមុននឹងសួរទៅកាន់សាន់នូ
"មានបញ្ហាអ្វីមែនទេ?" នីគីបែរមកនិយាយជាមួយសាន់នូបែបឆ្ងល់ៗធម្មតា
"ខ្លាចណាស់ ខ្លាចថាស៊ុងហ៊ុននឹងធ្វើរឿងគួរឲ្យខ្លាច" សាន់នូស្រាប់តែក្រសោបប្រអប់ដៃនីគីជាប់សម្លឹងមើលទៅកាន់ស៊ុងហ៊ុនដែលដើរអូសវ៉ាលីមកធ្វើមិនដឹង។
"ទៅបានឬនៅ?" ស៊ុងហ៊ុនបានដូចចិត្តទៀត មកដល់ភ្លាមក៏គំរោះគំរើយដូចដើមតែម្ដងនៀក។ ប៉ុន្ដែសម្រាប់សាន់នូផ្ទាល់ពេលនេះគេមានអារម្មណ៍មិនល្អទាល់តែសោះ ហាក់ដូចជាមានអារម្មណ៍ទើសទាល់ថាមិនត្រូវ។
"ឡើងឡានទៅ" ឡានបានចេញដំណើរ ស៊ុងហ៊ុនអង្គុយនៅកៅអីក្រោយសម្លឹងកញ្ចក់ទូរស័ព្ទ មិនដាក់ភ្នែក ម្ដងម្កាលសាន់នូលួចសម្លឹងស៊ុងហ៊ុនតាមកញ្ចក់ទាំងមានអារម្មណ៍មិនស្រណុក។

"ហ៊ុនលើកនេះមានផែនការអ្វី?" ស៊ុងហ៊ុន់នៅពេលដែលបានឮសំណួររបស់សាន់នូក៏ទម្លាក់ទូរស័ព្ទចុះ គេដកដង្ហើមធំបន្ដិច មុននឹងងាកទៅញញឹមមកកាន់សាន់នូ
"ងាយៗ" ស៊ុងហ៊ុនញញឹមបន្ដិចមុននឹងដកដង្ហើមធំបន្ដិច
"ផ្ញើជួយមើលថែស៊ុងជេផងណា" ស៊ុងហ៊ុននិយាយដល់ត្រឹមនេះក៏លើកទូរស័ព្ទមកមើលវិញ លើកនេះសាន់នូគេប្រាកដក្នុងចិត្តមួយរយភាគរយហើយ ថាផែនការរបស់ស៊ុងហ៊ុនមិនល្អនោះទេ
"កុំធ្វើរឿងឆ្កួតៗទៅបានហើយ" នីគីនៅពេលដែលឃើញទឹកមុខសាន់នូមិនល្អក៏ជួយនិយាយ ស៊ុងហ៊ុនស្ដាប់ឮតែគេមិនបានឆ្លើយតបអ្វីទាំងអស់ទៅកាន់នីគី។

តែម្នាក់ ( SHOULD BE ONLY ONE ) (ចប់)Where stories live. Discover now