ភាគទី២៨ : គម្រោងការអុកឡុក

795 85 11
                                    

ផ្ការីកមិនដឹងជាប៉ុន្មានរដូវហើយទេ តែចិត្តដែលនឹករលឹកទៅដល់គូរស្នេហ៍របស់ខ្លួនគ្មានថ្ងៃថានឹងរលុបឡើយ។ ជេគគ្រងសម្លៀកបំពាក់យ៉ាងប្រណិតកំពុងតែនៅក្នុងវិមានដ៏ធំស្គឹមស្កៃ តែគេហាក់ដូចជាមិនបានត្រេកត្រអាលជាមួយនិងសម្ភារៈនិយមអស់ទាំងនេះឡើយ។
"មកដល់ទីនេះបានប៉ុន្មានខែហើយនៅមិនទាន់សុំាទៀតឬ?" សំឡេងក្រឡុលៗក្បែរត្រចៀកធ្វើឲ្យជេគត្រូវងាកទៅញញឹមបន្តិច
"មិនមែនមិនសុំាទេ គ្រាន់តែនឹកប្ដីនឹកកូន" ជេគងាកទៅឆ្លើយតបជាមួយម្ចាស់ពូរបស់ខ្លួនគ្មានក្រែងចិត្ដ
"ជេយ៉ុន នៅក្នុងវាំងមិនគួរនិយាយសម្ដីមិនសមរម្យបែបនេះឡើយ" សំឡេងមាំៗរបស់នាយយ៉ុងហ្គីមិនបានធ្វើឲ្យនាយជែគរបស់យើងព្រឺសម្បុរអ្វីឡើយ។
"តែខ្ញុំមានបាននិយាយថាខ្ញុំចង់មកនៅវាំងស្អីនេះតាំងពីពេលណា? ក្រែងពេលដែលខ្ញុំដេកលក់នៅមន្ទីរពេទ្យថ្ងៃនោះក្រែងពូមែនទេដែលឲ្យគេនាំខ្ញុំមកវាំងដោយខ្លួនឯងនោះ?" ជេគនិយាយទាំងមិនក្រែងចិត្ត គិតទៅថ្ងៃនោះគ្រាន់តែជេគគេងលក់ យ៉ុងហ្គីបានឲ្យមនុស្សយកគេមកវាំងដោយគ្មានការអនុញ្ញាត បងស្រីក៏គេមិនឲ្យជួប ប្ដីនឹងកូនក៏គេមិនឲ្យជួប មួយថ្ងៃៗឲ្យរៀនតែពីច្បាប់វាំងស្អីមិនដឹងដូចឆ្កួត
"ជាខ្សែរាជវង្សមិនគួរបន្ទាបខ្លួនទេ មានទីកន្លែងឲ្យរស់នៅល្អហើយគួរតែធ្វើខ្លួនឲ្យល្អទៅ" យ៉ុងហ្គីនិយាយប៉ុននេះហើយក៏ដើរចេញទៅ ជេគបានត្រឹមតែសម្លឹងមើលពីក្រោយដោយអារម្មណ៍មិនល្អ
"យកខ្ញុំមកចាប់គូរច្បាស់ណាស់! មនុស្សនៅក្នុងវាំងគ្មាននរណាមួយមានគំនិតល្អជាមួយខ្ញុំឡើយ ចឹងហើយបានបងយ៉នព្យាយាមលាក់អត្តសញ្ញាណរបស់ខ្ញុំ" ជេគនិយាយទាំងទឹកមុខមិនសូវជាល្អអីប៉ុន្មានឡើយ មនុស្សឆ្លាតៗដូចជាជេគរឿងប៉ុណ្ណេះគេទាយដឹងបានយ៉ាងងាយ។
ជេគក្រឡែកមើលគ្រប់យ៉ាងនៅជុំវិញខ្លួនវាពិតជាគ្មានកន្លែងណាមួយដែឡអាចឲ្យគេរត់ចេញបានឡើយ។

ក្រឡែកមកមើលអ្នកនៅខាងប្រទេសកូរ៉េឯនេះវិញក៏មិនចាញ់ជេគដែល។ ចាប់តាំងពីថ្ងៃមានរឿងរញ៉េរញ៉ៃនោះមកក្រុមហ៊ុនទាំងមួយទាំងពីរទាំងបី មានរឿងជុំទិសទម្រាំតែដោះស្រាយបានរួចរាល់ចំណាំយពេលអស់រាប់សិបខែ។ ចំណែកការបាត់ខ្លួនរបស់ជេគគ្រប់គ្នាក៏ដឹងថាមនុស្សនៅវាំងបានយកគេត្រឡប់ទៅវិញ ប៉ុន្ដែមិនបានន័យថាពួកគេមិនមានសកម្មភាពមិនបានន័យថាគេមិនបានខ្វល់ឡើយ គ្រាន់តែថាត្រូវដោះស្រាយម្ដងមួយរឿងៗសិនទើបល្អ។
"នីគីអូនរសើបណាស់!" សាន់នូនិយាយផងសើចផងស្រែកផង។ សាន់នូស្ថិតក្នុងសភាពអាក្រាតកាយកំពុងប្រលែងគ្នាជាមួយនីគីនៅលើគ្រែគ្មានក្រែង
"សុំតែមួយទៀតទេ" នីគីចាប់ដៃសាន់នូផ្អឹបជាប់នឹងនឹងពូកមុននឹងឱនទៅស្រង់យករស់ជាតិរ៉ូមិនទិចពីសាន់នូ
"អ្អឹម" សាន់នូក្រហឹមក្នុងបំពង់ក ព្រោះតែអណ្ដាតគ្មានឆ្អឹងរបស់នាយនីគីនេះណាមានជំនាញខ្លាំងពេកហើយ។
"នីគី ឈប់សិន...អ្ហាស...ហ្ហឹក" សាន់នូព្រលែងសម្លេងថ្ងូរបស់ខ្លួនចេញទៅនៅពេលនីគីកំពុតែចូលទៅធ្វើចលនានៅក្នុងតំបន់ហាមឃាត់
"ចង្កេះអូនរស់រវើកបែបនេះឲ្យបងឈប់បែបណាទៅហា៎?" នីគីនិយាយសរសើរសាន់នូបណ្ដើរបន្ដចលនាបណ្ដើរ
"ហ្ហឹក" សាន់នូដកដង្ហើមញាប់ៗព្រោះនីគីម្នាក់នេះបើបានជាប៉ះពាល់គេហើយមិនអនុញ្ញាតឲ្យគេដកដង្ហើមទាន់ឡើយ។
រីង រីង
សង្រ្គាមកំពុងតែក្ដៅកគុក សំឡេងទូរស័ព្ទក៏បន្លឺឡើង នីគីដកដង្ហើបន្ដិចមុននឹងផ្អាកសកម្មភាព
"អាឡូ" នីគីនិយាយដោយសំឡេងគម្រើយព្រោះថាអ្នកដែលខលមកនោះគឺគ្មានអ្នកណាទេក្រៅពីស៊ុងហ៊ុនមេរំខាន
"មានការអីប្រញាប់និយាយមក" នីគីប្រលែងដង្ហើមធំចេញទៅ
"ខ្ញុំឃើញសារពត៌មានប្រកាសថាជេគត្រូរៀបការ ខ្ញុំចង់ឲ្យឯងនឹងជេយ៍ជួយរកផែនការ" នីគីស្ដាប់សម្ដីរបស់ស៊ុងហ៊ុនដល់ត្រឹមនេះក៏សើចបន្ដិច
"ក៏បានតែស្អែកចាំនិយាយគ្នាឥឡូវកំពុងតែយកកូន" នីគីនិយាយដល់ត្រឹមនេះក៏ចុចទូរស័ព្ទបិទយ៉ាងប្រញាប់ប្រញាលមុននឹងងាកមកនិយាយជាមួយសាន់នូ

តែម្នាក់ ( SHOULD BE ONLY ONE ) (ចប់)Where stories live. Discover now