ep5 ជួបគ្នាឆាប់ៗ លោក Gemini Norawit

828 57 4
                                    

*ឃ្លាំង

"ពួកវានៅឯណា" gem
"នៅក្នុងបន្ទប់ទារុណកម្មចៅហ្វាយ" Jake
Gem ឮហើយដើរកាន់តែញាប់ស្អេរទៅបន្ទប់ទារុណកម្ម
*ផាំង សម្លេងបើកទ្វារមួយទំហឹងរបស់រាងក្រាស
"សួរបានយ៉ាងមិចអ្នកណាអ្នកបញ្ជាវាមក" Gem
"វាមិនព្រមឆ្លើយទេចៅហ្វាយ" Mai
"ស្មោះត្រង់នឹងម្ចាស់ណាស់មែនទេបាន Jake យកឲពួកវាមើលទៅ" Gem
Jake បង្ហាញរូបភាពគ្រួសាររបស់ពួកវា
"ពួកឯងប្រាប់ការពិតឬក៏ចង់ឲគ្រួសារងាប់កំដរ"Gem
"កុំធ្វើអីពួកគេអី ខ្ញុំព្រមប្រាប់ៗៗ"មួយក្នុងចំណោមនោះនិយាយទាំងញ័រមាត់
"គឺលោក Nattawatជាអ្នកបញ្ជាមក ចំណែកឯម្នាក់ទៀតខ្ញុំមិនស្គាល់នោះទេ"
"ចាត់ការពួកវាទៅហើយផ្ញើរទៅតាកញ្ចាស់នោះផង"Gem
"បាទចៅហ្វាយ" jake
"ឈប់សិន កុំភ្លេចឲមនុស្សរបស់យើងទៅលេងវាផង" Gem ថាហើយក៏ដើរទៅបាត់ បន្ទាប់ពីចេញពីឃ្លាំងGem ចេញទៅពីនិត្យនៅកាស៊ីណូម្ដង

*ភូមិគ្រឹះ Nattawat

*ប្រាវ
"មានរឿងអីនឹងបង" អ្នកស្រី davkanya
"ភាគហ៊ុនរបស់យើងធ្លាក់ចុះខ្លាំងណាស់"លោក Nattawat
"ជាស្នាដៃអ្នកណាប៉ា" Fa
" មានអ្នកណាក្រៅពី Gemini Norawit នោះ " លោក Nattawat
"ប៉ាខ្ញុំមានគំនិតមួយ" Fa និយាយទាំងញញឹមចុងមាត់
"គំនិតអីកូន" អ្នកស្រី davkanya
Fa បាននិយាយពីផែនការដែលនាងគិត .............
"ប្រថុយពេកទេដឹងកូន"អ្នកស្រី davkanya
"បើមិនសាកមិចនឹងដឹងទៅអូន" លោក Nattawat
"លោកបង..." អ្នកស្រី davkanya
"អ្នកម៉ាក់ទុកចិត្តលើកូនទៅម្យាងកូនក៏ចង់ទៅឃើញសភាពរបស់អា fourth ដែរ" Fa
"បើចឹងកូនត្រូវប្រយ័ត្នខ្លួនផង" អ្នកស្រី davkanya ត្បិតថានាងអាក្រក់យ៉ាងណាតែទឹកចិត្តម្ដាយនៅតែបារម្ភពីកូនជានិច្ច
"ជួបគ្នាឆាប់ៗ លោក Gemini Norawit" Fa

*ភូមិគ្រឹះ Norawit

ក្រលេកមើលរាងតូចយើងវិញមួយថ្ងៃនេះគេមិនបានធ្វើការអី្វទាំងអស់ ថែមទាំងមានអ្នកបម្រើឆ្វេងស្ដាំមើលថៃគេឡើងដឹតដល់ទៀតផង គេមិនយល់នោះទេត្រឹមតែមួយយប់សោះអ្វីៗហាក់ប្រែដល់ថ្នាក់នេះ នេះមានរឿងអីទៅដូចជាពេលនេះចឹងរាងតូចមិនមានការងារអ្វីធ្វើទេគឺមានតែមកអង្គុយមើលទូរទស្សន៍នៅញ៉ាំនំនឹងឯង
" Fourth ត្រូវការអី្វទេ " អ៊ុំភីម
"អត់ទេអ៊ុំរបស់ញ៉ាំច្រើនហើយ តែថាអ៊ុំធ្វើបែបនេះមិនត្រូវមាត់ប្រុសសម្អុយនោះទេហេស" Fourth
" មិនអាចទេ អ៊ុំធ្វើដាក់អនាគតអ្នកប្រុសតូចអ៊ុំតើ" អ៊ុំភីមនិយាយទាំងញញឹមតិចៗ
"ហាស ខ្ញុំនឹងហេសមិចនឹងអាចនោះអ៊ុំ " fourth
" អ៊ុំមិនច្រឡំទេស្នាមនៅក៏ នោះក៏អាចបញ្ជាក់បានហើយ" អ៊ុំភីម ថាហើយក៏ចេញទុកឲរាងតូចនៅអៀនរឹងខ្លួនម្នាក់ឯង
"ស្នាមនៅក៏ចឹងហេស អួយខ្ញុំហើយខ្ញុំ ភ្លេចខ្លួនទៅកើត" Fourth យកដៃស្ទាបក៏ខ្លួនបន្ទិចទើបនឹកឃើញថា ខ្លួនឯងពាក់អាវក៏រាងធំដែរល្មមអាចនឹងមើលឃើញាស្នាមជាំទាំងនោះ រាងតូចគិតហើយក៏រមៀលខ្លួនចុះឡើងនៅលើសាឡុងទាំងអៀន

Fall in love with you 💗 //Complete Where stories live. Discover now