ep 14 Yuri

569 57 3
                                    

*ផាំង

សម្លេងកាំភ្លើងបានបន្លឺឡើង មនុស្សប្រុសម្នាក់ដែលបានវ៉ៃ fourth អម្បិញមិញត្រូវដួលទៅលើដីភ្លាមៗ ដោយសារតែគ្រាប់កាំភ្លើងបានទំលុះលលាដ៍ក្បាលបាត់ទៅហើយ
*ផាំងៗ

សម្លេងកាំភ្លើងចាប់បន្លឺឡើងជាបន្តបន្ទាប់ Gem គេចគ្រាប់បណ្តើររត់ទៅរក fourth បណ្តើរ Gem ទាញ fourth ទៅក្រោយធុងសាំង(មានតែធុង អត់មានសាំងទេ) ដើម្បីគេចគ្រាប់
"Fourth អូនយ៉ាងមិចហើយ"Gem សួរទៅ fourth ដោយទឹកមុខព្រួយបារម្ភ
"Gem ...." Fourth និយាយដោយសម្លេងខ្សោយៗ ចំណែកឯភ្នែកក៏ចាប់ផ្តើមទន់ទៅៗ
*ផាំង
"Fourth អូនទ្រាំឲបានណា កុំបិទភ្នែកឲសោះ" Gem បន្តបាញ់តទល់នឹងពួកសត្រូវបណ្តើរ និយាយដាស់រាងតូចកុំឲបិទភ្នែកបណ្តើរ

"ឯងគិតថាអាចតទល់នឹងយើងបានមែនទេ" Mr. Nattawat ពួននៅក្រោយសាឡុង
"អ្នកណាថាមិនអាចនោះ"
ស្របពេលនោះស្រាប់តែមានវត្តមានរបស់មនុស្សប៉ុន្មាននាក់បានបង្ហាញឡើងជាមួយនឹងកូនចៅមួយក្រុម បានចូលមកបាញ់រះលើកូនចៅលោក Nattawat ស្លាប់អស់គ្មានសល់
"fourth យ៉ាងមិចហើយ "winny ដែលចូលមកជាមួយsatang រត់ចូលទៅមើល fourth
"កុំសួរច្រើនឆាប់នាំគេទៅពេទ្យទៅ " Gem
"Chimon ឆាប់មកជួយគ្នាមក" winny
Chimon និង Winny ចូលមកជួយគ្រា fourth ចេញទៅបាត់ទៅទុកឲគីឡូ top ជាអ្នកដោះស្រាយនៅទីនេះ
បន្ទាប់ពីរាងតូចចេញទៅបាត់ Gem បានក្រោកឈរមួយអស់កម្ពស់ឯដៃកាន់កាំភ្លើងតម្រង់ទៅលោក Nattawat ដែលកំពុងពួនសម្ងំនោះ ស្ថានភាពនៅក្នុងអាគារមួយនេះពោរពេញទៅកូនចៅរបស់ រាងក្រាស់ទាំង3 ក្រៅពីនេះគឺមានតែសាកសពរបស់លោក Nattawat ប៉ុណ្ណោះ

"យ៉ាងមិចមិនខ្លាំងទៀតទៅ" Gem
*ផាំងៗៗ
លោក Nattawat សម្ងំដាក់គ្រាប់ឲពេញរួចងើបមកបាញ់រះទៅរាងក្រាស់ទាំង3 ដោយមិនខ្លាចរអា តែថាគ្រាន់តែចេញមកភ្លាមលោក Nattawat បាញ់បាន2គ្រាប់ឲគត់ ព្រោះត្រូវរាងក្រាស់នឹងកូនចៅផ្សេងទៀតព្រួតបាញ់ឡើងសុះសាច់ទៅហើយ ដួលស្លាប់ទៅនឹងកន្លែងភ្លាមៗ
"វាបានបញ្ចប់ហើយ " Gem ថាហើយក៏ដើរចេញទៅមើលប្រពន្ធបាត់ទៅ
"ពួកឯងបោសសម្អាតឲស្អាតទៅ" Satang បញ្ជាកូនចៅរួចក៏ចេញទៅជាមួយ Pert បាត់ទៅ

*មន្ទីរពេទ្យ

រាងកាយស្តូកស្តឹងមួយកំពុងស្ថិតនៅលើគ្រែពេទ្យ ដោយមានរាងតូច ford នៅក្បែរ winny & chimon មានធុរះត្រូវធ្វើរាងខ្លួនទើបឲ ford ជាអ្នកមើលថែ រំពេចនោះវត្តមានរបស់ Gem ក៏វានបង្ហាញឡើងជាមួយរាងក្រាយស្លេកស្លាំងប្រឹងប្រើកម្លាំងសេសសល់អូសនាំរាងកាយមកជិតរាងតូច
"គេយ៉ាងមិចហើយ " Gem សួរទាំងក្តីបារម្ភទៅរាងតូច
"គេអស់អីហើយ តែថាហេតុអីក៏ឯងសភាពដល់ថ្នាក់នេះ " ford ចូលទៅជួយទប់ខ្លួន Gem ដោយសារតែរាងកាយរាងក្រាស់សឹងតែដួលទៅនឹងដីហើយ
" នេះហេតុអីក៏មានឈាមច្រើនម្លេះ " ford បានឃើញដែលនៅលើស្មារាងក្រាស់មិនដឹងថាហូរឈាមអស់ប៉ុន្មានពាងហើយទេនេះ របួសនេះបន្សល់ពីគ្រាប់កាំភ្លើងដែលបាញ់គ្នាមុននេះ Gem ក៏មិនដឹងដូចគ្នាថាត្រូវពេលណាព្រោះថាអារម្មណ៍របស់គេគឺនៅនឹងរាងតូចឯនេះ

Fall in love with you 💗 //Complete Where stories live. Discover now