ep12 កូនប្រសារ (ភ្លាវ)

701 62 4
                                    

*ថ្ងៃថ្មី

*ប្រាវ
សម្លេងបែកកែវបានបន្លឺឡើងផ្អើលអស់មួយភូមិគ្រឹះ
"ឯងថាមិច នៅតែរកកូនស្រីយើងមិនឃើញចឹងហេស" លោក Nattawat
"បាទចៅហ្វាយ ខ្ញុំបានទៅចាំទទួលគាត់នៅឯផ្សារតែនៅតែមិនឃើញគាត់មកនោះទេ ខ្ញុំបានឲគ្នីគ្នារបស់យើងតាមរកហើយតែនៅតែរកមិនឃើញ នៅផ្ទះ Gemini  ក៏មិនឃើញដែរបាទ" din
"មានរឿងអីនឹងបង" Mrs. Davkanya កំពុងចុះមកពីជាន់លើចោទសួរទៅស្វាមី
"ចៅហ្វាយ "
ស្របពេលនោះក៏មានកូនចៅម្នាក់រត់ចូលមកយ៉ាងត្រហេបត្រហប ដូចជាមានការសំខាន់ណាស់អញ្ចឹង
"មានការអី" Mr. Nattawat
"គឺ..... គឺថា...មានគេយកសាកសពអ្នកនាងមកចោលមុខរបងបាទ"
"ឯងថាមិច" Mrs. Davkanya
គ្រាន់តែឮបែបនេះភ្លាម Mrs. Davkanya ទន់ជង្គង់ដួលទៅនឹងដីភ្លាមៗទឹកភ្នែកក៏ចាប់ផ្តើមស្រក់មកប្រដេញគ្នា នាងទទួលយកមិនបាននោះទេ ភ្លាមៗស្រាប់តែឮថាកូនរបស់ខ្លួនត្រូវស្លាប់បែបនេះ ចំណែកឯ Mr. Nattawat វិញបានរត់មកទប់ប្រពន្ធរបស់ខ្លួនជាប់ កូនចៅផ្សេងទៀតបានលើកសាកសពរបស់ Fa ដល់មុខផ្ទះ សភាពសពនាងពេលនេះមើលមិនយល់នោះទេ នៅតាមដៃជើងពោរពេញទៅដោយស្នារបួស ដែលបង្កមកពីរំពាត់ដែល jake វាយនិងស្នាមកាំបិតដែលជាស្នាដៃរបស់ mai នោះនៅមានស្លាកស្នាមជាច្រើនទៀតដែលបណ្តាលមកពីការចាប់រំលោភរបស់កូនចៅផ្សេងទៀត គឺពួកគេរំលោភរហូតទាល់តែស្លាប់តែម្ដង Mrs. Davkanya បានចេញមកទ្រហោយំអោបកូនស្រីរបស់ខ្លួន រូបរាងដែលធ្លាប់តែល្អប្រណីតពេលនេះបែរជាមានស្នាមរបួសពេញខ្លួន គាត់បន្តយំកាន់តែខ្លាំងឡើងៗ
"កូនម៉ាក់ ហុឺ.....ត្រឡប់មករកម៉ាក់វិញមក" Mrs . Davkanya យកដៃទៅអង្អែលមុខកូនស្រីរបស់ខ្លួន
"បង.. បងត្រូវ ហឹក តែសងសឹកឲកូនរបស់យើងណាបង" Mrs. Davkanya និយាយទាំងញ័រមាត់ទទ្រើត Mr. Nattawat បានត្រឹមងក់ក្បាលនឹងលើកដៃមកអង្អែលក្បាលប្រពន្ធបណ្ណោះ
"បងនឹងមិនឲវារួចខ្លួននោះទេ ឈាមត្រូវសងដោយឈាម" Mr. Nattawat និយាយសង្កត់សម្លេង ចំណេកឯភ្នែកសម្លឹងទៅឆ្ងាយហាកស្មានក្នុងចិត្តមិនត្រូវ

* Skip
"ចៅហ្វាយដល់ម៉ោងហើយ" jake
"អឹម តោះទៅ" Gemini
ថាហើយពួកគេក៏ចេញដំណើរទៅ

*ព្រលានយន្តហោះ

កម្លោះសង្ហារ Gemini បានធ្វើដំណើរមកដល់ប្រលានយន្តហោះមួយកន្លែង មើលទៅដូចជាកំពុងរងចាំផ្លូវនរណាគេម្នាក់អីចឹង តើម្នាក់នោះជាអ្នកណាហេតុអីអាចធ្វើឲ កម្លោះសង្ហារយើងមកចាំទទួលដោយខ្លួនឯងបែបនេះ
រងចាំប្រហែលជា10នាទីក្រោយមកក៏លេចវត្តមានរបស់មនុស្ស3នាក់បានបង្ហាញខ្លួនឡើង //បុរសវ័យចំណាស់ម្នាក់អាយុប្រហែល50ឆ្នាំ ដើរមកមកជាមួយនឹងមនុស្សស្រី2នាក់ ម្នាក់មានវ័យរាងជ្រេណាស់ហើយប្រហែលជាប្អូនបុរសនោះប៉ុន្មានឆ្នាំទេ ចំណែកនារីម្នាក់ទៀតគឺវ័យកណ្ដាលប្រហែលជា28 អីនឹងប៉ុន្តែរូបសម្រស់នៅស្អាតដដែល ក្រមុំល្មមៗអីគាត់វ៉ាដាច់ហើយ
"ឯងចាំយូទេ" នារីម្នាក់ដែលមានវ័យកណ្ដាលសួរទៅកាន់ Gem ចំណែក Gem មិនបានតបនោះទេបែរជារត់ទៅអ្នកទាំងបីទៅវិញ
"មិនចាំយូទេ ខ្ញុំនឹកអ្នកទាំងបីណាស់ ប៉ា ម៉ាក់ បងស្រី" Gem
// ត្រូវហើយ បុរសដែលមានអាយុ50ឆ្នាំនោះជាឪពុករបស់ Gem គឺលោក Norawit នេះឯង ត្បិតថាលោកមានអាយុ50ឆ្នាំពិតមែនកម្លាំងរបស់គាត់គឺនៅតែមាំដដែល គាត់គ្រប់គ្រងការងារនៅឯប្រទេសកូរ៉េ គាត់ត្រឡប់មកប្រទេសថៃលើកនេះដោយសារតែគាត់មកលេងកូនប្រុសរបស់គាត់ប៉ុណ្ណោះ ចំណែកឯម្តាយរបស់ Gem គាត់មានឈ្មោះថា Nitiya គាត់មានអាយុ48ឆ្នាំហើយ គាត់ឧស្សាហ៍មកលេង Gem ជាងលោក Norawit // ចំណែកឯនារីដែលមានអាយុ28នេះនេះវិញជាបងស្រីរបស់Gem នឹងឯងនាងមានឈ្មោះថា Gimi Norawit នាងមានប្តីរួចហើយ//
បន្ទាប់ពីបញ្ចប់ការអោបដ៏កក់ក្ដៅមួយនោះ Gem ក៏សម្រួលឥរិយាបថមកវិញ
"បងថ្លៃមិនមកទេហេស" Gem
"គាត់រវល់2 3 ថ្ងៃទៀតទើបមកតាមក្រោយ" Gimi
"ពួកយើងទៅផ្ទះទៅ ម៉ាក់ចង់ឃើញមុខកូនប្រសារម៉ាក់" Mrs. Nitiya
ត្រូវហើយគាត់ពិតជាចង់ឃើញមុខរបស់កូនប្រសារគាត់ណាស់ តើមុខយ៉ាងមិចទើបធ្វើឲ Gem លង់ស្រឡាញ់ដល់ថ្នាក់នេះ   បន្ទាប់មកពួកគេក៏ឡើងឡានត្រឡប់  មកភូមិគ្រិះវិញ

*ភូមិគ្រឹះ Gem

ក្រលេកមកមើល fourth ឯនេះវិញគេមិនដឹងនោះទេថាប៉ាម៉ាក់របស់Gem ត្រឡប់មកពីកូរ៉េវិញនោះទេ តែគេក៏រាងចម្លែកចិត្តបន្ទិចដែរដោយសារតែថ្ងៃនេះឃើញថាអ្នកបម្រើក្នុងផ្ទះទាំងអស់ញាប់ដៃញាប់ជើងរៀបចំបោសសម្អាតគ្រប់កន្លៀតកន្លោះទាំងអស់ ជាពិសេសថែមទាំងទៅសម្អាតនៅបន្ទប់ធំៗទាំងបីនោះផងដែរ ប៉ុន្តែគេក៏មិនបានសួរអ្វីច្រើនដែរ គេក៏ដើរចូលទៅក្នុងផ្ទះក៏ឃើញថា ថ្ងៃនេះធ្វើម្ហូបច្រើនណាស់ដូចជាទុកទទួលភ្ញៀវអីចឹង តែថាបើមានភ្ញៀវមកហេតុអី Gem មិនប្រាប់គេ

"អ៊ុំភីមថ្ងៃនេះមានកម្មវិធីអីមែនទេ " Fourth 
"អៅ នេះអ្នកប្រុសមិនដឹងទេហេស ថាថ្ងៃនេះលោកម្ចាស់និងលោកស្រីព្រមទាំងអ្នកនាងតូចត្រឡប់មកប្រទេសថៃវិញ នេះអ្នកប្រុសតូចមិនដឹងទេហេស" អ៊ុំភីម
"ពិតមែនហេស Gem មិនបានប្រាប់ខ្ញុំនោះទេ "fourth
"គឺបងទុក surprise អូននោះអី" Gem
Fourth និយាយមិនទាន់ទាំងចប់ស្រួលបួលផង Gem ដែលទើបដើរចូលមកនោះក៏និយាយឡើង មកព្រមជាមួយនិងមនុស្ស3នាក់នោះដែរ
"បង Gem " fourth
"អ្នកម៉ាក់ លោកប៉ា បងស្រី នេះជា fourth "Gem
ណែនាំទៅឲអ្នកទាំង3ស្គាល់ fourth ធ្វើអីមិនត្រូវនោះទេបានត្រឹមតែលើកដៃសំពះជម្រាបសួរទៅអ្នកទាំង3
"នេះជាកូនប្រសារមែនទេ ស្អាតម៉្លេះកូនចឹងបានយកឈ្នះចិត្តកូន Gem បាន" Mrs. Nitiya ចូលទៅជិតរាងតូចរួចចាប់វង្វិលរាងតូចមើលឆ្វេងមើលស្ដាទើបលាន់មាត់សសើរ
"តែឈប់ មិចបានជាមានស្នាមនៅលើដៃបែបនេះ Gem ស្នាដៃឯងមែនទេ" Gimi សម្លក់ទៅប្អូនប្រុសខ្លួន
"មិនមែនបង Gem ទេបងស្រី" fourth
"ចឹងជាអ្នកណា" Gimi
"Gem ឆ្លើយភ្លាមមក" Mrs. Nitiya
"គឺលោក Nattawat និងប្រពន្ធកូនចុងគេអ្នកធ្វើទេ"Gem
"យើងស្មានថាជាឯង បានហើយកូនតោះយើងទៅញុាំបាយទៅ " Gimi ថាហើយម្ដាយកូននិងកូនប្រសារក៏បណ្តើរគ្នាទៅបាត់ទៅបន្សល់ទុកតែឪពុកកូនគេ2នាក់ប៉ុណ្ណោះ
"ប៉ាគិតថាដំណែងកូនពៅមិនមែនជារបស់ឯងទៀតទេ" Mr. Norawit ទះស្មាកូនប្រុសគាត់បន្ទិចទើបដើរទៅតាមប្រពន្ធនិងកូនបាត់ទៅ
"នេះគ្រប់គ្នាទុកខ្ញុំចោលហេ៎ អា jake យកអីវ៉ាន់ទៅទុកទៅ" Gem

To be continue
Please vote and follow 🙏🏻💗

Fall in love with you 💗 //Complete Where stories live. Discover now