"ទេ ឲវាងាប់អីឡូវនេះដូចជាស្រួលពេកហើយ" Yuri
ដើរទៅជិតរាងតូចរួចស្រាប់តែ......
*ផាំងៗYuri ដើរមិនទាន់ដល់ fourth ស្រួលបួលផង ស្រាប់តែឮសម្លេងកាំភ្លើងបន្លឺឡើងជាបន្តបន្ទាប់ yuri នាងដឹងសភាពការនាងបានស្ទុះទៅជិតរាងតូចរួចចាប់ fourth មកក្នុងដៃដោយយកកាំភ្លើងមកភ្ជុងចង្កេះរាងតូច ចំណែកឯអ្នកស្រី kanya វិញព្យាយាមឈរនៅពីក្រោយអង្គរក្សខ្លួន ស្មានមិនខុសមែនមិនបានប៉ុន្មាននាទីផងសម្លេងកាំភ្លើងក៏បានស្ងាត់ វត្តមានមនុស្សម្នាក់ក៏បានបង្ហាញឡើងឲឃើញយ៉ាងច្បាស់ៗពីទឹកមុខខឹងគ្រាវក្រោធ របស់កម្លោះសង្ហារ Gemini Norawit របស់យើងក្នុងដៃមានកាន់កាំភ្លើងមួយដើមជាប់នឹងដៃ ខ្លួនប្រាណប្រឡាក់ស្រោចទៅដោយឈាម ក្លិនឆ្អាបពាសពេញខ្លួន
"Fourth " Gem ឃើញសភាពរបស់ fourth នៅពេលនេះកំហឹងរបស់គេកាន់តែកើនឡើងមួយកម្រិតទៀត
"ចង់ងាប់ដោយសាកសពនៅស្អាត ឬ ក៏ចង់មើលលែងយល់" Gem
"ឯងរកឃើញទីនេះបានយ៉ាងមិច" Mrs. Davkanya ប្រមូលភ្លាមក្លាហានរបស់ខ្លួនសួរទៅរាងក្រាស់ តែសម្លេងរបស់គាត់ដូចជាមិនសហការសោះ វានៅតែបង្ហាញពីភាពភ័យខ្លាចរបស់គាត់មកដដែល រាងក្រាស់មិនបានតបទេតែបែរជាបោះជំហានដើរទៅរករាងតូច
"កុំ កុំចូលមកឲសោះបើមិនចឹងទេខ្ញុំនឹងបាញ់គេមិនខានទេ" Yuri ព្យាយាមគំរាមទៅ Gem តែហាក់មិនបានផលសោះ Gem នៅបន្តជំហានរបស់ខ្លួនទៅមុខមួយៗ
"សាកបាញ់ទៅ" Gem
"ពួកឯងហេតុអីមិនបាញ់វា" Yuri សម្លក់ទៅកូនចៅដែលឈរជិតអ្នកស្រី Davkanyaហីយ៉ា បានដូចចិត្តមែនគ្រាន់តែ yuri និយាយចប់ភ្លាម កាំភ្លើងដែលតម្រង់មករកGem មុននេះបែរជាតម្រង់ទៅរក អ្នកស្រី Kanya & Yuri ទៅវិញ ឆ្ងល់មែនហេស បាច់ឆ្ងល់ទេកូនចៅរបស់ Gem ទាំងអស់នឹង yuri បើកភ្នែកធំៗសម្លឹងទៅកាំភ្លើងដែលតម្រង់មកនោះមិនដាក់ភ្នែក
"កុំចូលមកឲសោះ មិនចឹងខ្ញុំនឹងបាញ់ហើយ" Yuri
"បាញ់ទៅ " Gem បញ្ឈប់សកម្មភាពរបស់ខ្លួនមិនបន្តដើរទៅមុខទៀតពិតមែនប៉ុន្តែគេបែរជាបញ្ជួសឲ yuri បាញ់ fourth ទៅវិញ ??
*ផាំងៗ
សម្លេងកាំភ្លើង2គ្រាប់បានបន្លឺឡើង សមហលេងនោះចេញពីកាំភ្លើងដែល yuri ភ្ជុងនឹងរាងតូច នេះមានរឿងអី yuri បាញ់ fourth ឬ ហេតុអីក៏Gem ក៏ប្រតិកម្មអីចឹង
"នេះ នេះ .." yuri ញ័រដៃធ្លាក់កាំភ្លើងទៅលើដី តែក៏មិនបានប្រលែង fourth ឲមានសេរីភាពដែរ កាំភ្លើងគ្មានគ្រាប់ផង ចឹងយកមកគម្រាមបាញ់គេ Gem ឲស្ពៃ
YOU ARE READING
Fall in love with you 💗 //Complete
AksiFourth "គេមិនបានស្រឡាញ់ខ្ញុំគេហួងហែងម្លឹងទៅហើយចុះទម្រាំស្រឡាញ់ទៀតនាងគិតទៅថាគេហួងហែងខ្លាំងបែបណានោះ"