កាត់មកដល់ពេលដែរភីតឈីនាងមកដល់ផ្ទះ
ម៉ោង11:30នាទីយប់
សោរផ្ទះមីមីទុកនៅឯណាទេ(Pichy) នាងរុករកសោរផ្ទះយ៉ាងប្រញាប់ដៃប្រញាប់ជើង
មួយសន្ទុះក្រោយមកភីតឈីនាងក៏រកឃើញដោយមីមីនាងដាក់ទុកនៅក្រោមកម្រាលខាងមុខទ្វាផ្ទះចេញចូលតែម្ដង..ភីតឈីនាងក៏ប្រញាប់ឪនយកមកចាក់ចូលផ្ទះយ៉ាងលឿនហើយក៏បើកភ្លើងផ្ទះវារៀងចៃដន្យដែរពេលដែរភីតឈីនាងដើរទៅបើកភ្លើងហើយឡានរបស់ម៉ារីក៏បើកចូលមកឈប់នៅខាងមុខផ្ទះដែរ..ភីតឈីនាងឮសំឡេងឡានហើយក៏មកបើកទ្វាទទួលអ្នកដែរនោះ
យ៉ាងម៉េចហើយមីមី?(Pichy) នាងរត់ទៅជួយគ្រាមីមីជាមួយម៉ារី
អ្នកគ្រូទៅជួយគ្រាតុលាទៅទុកមីមីឪ្យខ្ញុំគ្រាចូលផ្ទះក៏បានដែរ(Mari) ថាហើយនាងក៏គ្រាមីមីចូលទៅខាងក្នុងផ្ទះមុន
តើមួយណាបន្ទប់របស់មីមីទៅអ្នកគ្រូ?(Mari) នាងគ្រាមីមីឡើងមកដល់ខាងលើហើយតែមិនដឹងថាមួយណាជាបន្ទប់មីមី
គឺនៅខាងឆ្វេងអ្នកនាង(Pichy) នាងក៏គ្រាតុលាមកដល់ខាងលើដែរហើយក៏ឮម៉ារីសួររកបន្ទប់របស់មីមីនាងក៏ឆ្លៀតងាកមកប្រាប់
ដោយបន្ទប់អ្នកទាំងបីនៅខាងលើទាំងបីបន្ទប់...បន្ទប់មីមីនៅខាងឆ្វេងដៃបន្ទប់ភីតឈីក៏នៅខាងឆ្វេងដៃដែរបើបន្ទប់តុលាវិញគឺនៅទល់មុខបន្ទប់មីមី
ព្រូស!!
អូយ!! ម៉េចក៏ឯងផឹកអីក៏ផឹកយ៉ាងនេះ(Pichy) នាងទំលាក់តុលាទៅលើពូកហើយក៏រអូ៊
អ្នកគ្រូ!!(Mari) នាងស្រែកហៅភីតឈី
កើតអីមែនទេអ្នកនាង(Pichy) គ្រាន់តែនាងឮម៉ារីស្រែកហៅនាងបែបនេះនាងក៏រត់ទៅមើល
គឺមីមីនាងក្អួត..ហើយខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេមីមីនាងអោបករខ្ញុំជាប់ហើយ(Mari) ត្រូវមីមីក្អួតដាក់ឡើងពេញខ្លួនហើយមីមីថែមទាំងឪបករម៉ារីឡើងជាប់ដូចកូនក្មេងខ្លាចម្ដាយទៅចោលចឹង
YOU ARE READING
SINGLE MOM
Romanceធ្វើយ៉ាងម៉េចបើខ្ញុំមិនចូលចិត្តអ្នកនាងហើយណាមួយខ្ញុំក៏មិនចង់ឃើញមុខអ្នកនាងដែរ...ចឹងខ្ញុំសុំអ្នកនាងវិញថាកុំមកឪ្យខ្ញុំឃើញមុខអ្នកនាងទៀតអី(Pichy)