ភីតឈីនាងដើរតាមផ្លូវទាំងយំខ្លាំងៗមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងយ៉ាងខ្លាំងដូចចឹងថាមានមនុស្សកំពុងយំអញ្ចឹង...ពេលនេះភីតឈីនាងលែងដឹងថារងាទៀតហើយដឹងត្រឹមថាពេលនេះបេះដូងនាងគឺខ្ទេចខ្ទីគ្មានសល់ទៀតនោះទេយំបណ្ដើរដើរបណ្ដើរទាំងគ្មានគោលដៅទឹកភ្នែកលាយឡំជាមួយនឹងទឹកភ្ញៀង....
ខ្ញុំល្ងង់ណាស់មែនទេ..បានជាគេកុហក់ខ្ញុំម្ដងហើយម្ដងទៀតបែបនេះ...ហ្ហឹកៗ(Pichy) នាងនិយាយទាំងយំខ្សិបខ្សួល
ចាប់ពីពេលនេះតទៅខ្ញុំនឹងឈប់ជួបមុខអ្នកនាងទៀតហើយប៊ែលឡា....ខ្ញុំក៏លែងនៅទីនេះឪ្យជួបមុខអ្នកនាងទៀតដែរ(Pichy) ពេលនេះនាងជូតទឹកភ្នែករួចនិយាយម៉ាតៗយកតែម្ដង
កាត់មកដល់ពេលព្រឹក
ម៉ោង8:30នាទីព្រឹក
ប៊ែលឡានាងយកដៃមកញីភ្នែករួចក៏ងើបអង្គុយទាំងភ្នែកបើកមិនចង់រួច....
ស្តេឡា!!! (Bella) បន្ទាប់ពីនាងបើកភ្នែករួចក៏ងាកទៅខាងស្ដាំដៃនាងឃើញស្តេឡាកំពុងតែដេកនាងស្រែកយកតែម្ដង
មានរឿងអីមែនទេបានជាបងស្រែកបែបនេះ?(Stella) នាងសន្ទុះងើបអង្គុយរួចសួរប៊ែលឡាទាំងនាងបើកភ្នែកមិនចង់រួច
តើយប់មិញនេះមានរឿងអីកើតឡើងបានជាខ្ញុំនឹងនាង....បែបនេះ?(Bella)
គឺយប់មិញនោះបងជាអ្នកចាប់ផ្ដើមមុនហើយខ្ញុំក៏ធ្វើតាមនឹងដែរទៅ(Stella)
មិនបានទេខ្ញុំត្រូវទៅរកភីតឈីសិន(Bella) នាងនិយាយចប់ក៏ប្រញាប់ចុះពីលើគ្រែរើសខោអាវនៅលើឥដ្ឋការ៉ូយកមកស្លៀកពាក់ទាំងប្រញាប់ប្រញាល់
បងមិនបាច់ទៅរកនាងទេ(Stella)
នាងកុំមកតាមខ្ញុំទៀតអីហើយក៏ឈប់ទាក់ទងមកខ្ញុំទៀតដែរព្រោះខ្ញុំមានភីតឈីហើយខ្ញុំស្រឡាញ់តែភីតឈីម្នាក់កត់ក្នុងមួយជីវិតនេះ(Bella) ថារួចនាងក៏ប្រញាប់ចេញទៅ
Wow!!! អីក៏ឡូយយ៉ាងនេះស្នេហាគេ...ចាំមើលៗបងទៅតាមនាងទាន់ទេគម្រាងការយើងបានសម្រេចហើយ(Stella) នាងអង្គុយលើគ្រែនិយាយដោយទឹកមុខមនុស្សខូចហើយក៏សើចចេញមក
YOU ARE READING
SINGLE MOM
Romanceធ្វើយ៉ាងម៉េចបើខ្ញុំមិនចូលចិត្តអ្នកនាងហើយណាមួយខ្ញុំក៏មិនចង់ឃើញមុខអ្នកនាងដែរ...ចឹងខ្ញុំសុំអ្នកនាងវិញថាកុំមកឪ្យខ្ញុំឃើញមុខអ្នកនាងទៀតអី(Pichy)