ក្នុងផ្ទះបាយ
ភីតឈីនាងឈរលាងចានដែរប្រឡាក់ដោយសារតែញុាំបាយមិញនឹង....ឈរលាងចានសុខៗដៃមួយគូរដែរបាំងភ្នែកភីតឈីនៅឆ្នេរសមុទ្រនោះក៏មកឪបចង្កេះភីតឈីឡើងជាប់ពីក្រោយ.....
ដកដៃអ្នកនាងចេញពីចង្កេះខ្ញុំភ្លាម(Pichy) នាងឈប់ដៃបន្ដិចរួចថាឪ្យប៊ែលឡាដកដៃចេញ
បងមិនដកទេ(Bella) នាងនៅតែម្ដងឪបដដែរ
ខ្ញុំថាឪ្យដកឆាប់ដកភ្លាមទៅទាន់ខ្ញុំមិនទាន់ខឹង(Pichy)
ជុប!!! បានភីតឈីងាកមុខមកបន្ដិចចឹងប៊ែលឡាក៏ឆ្លៀតឪកាសថើបថ្ពាល់ភីតឈីមួយខ្សឺតទើបនាងដកដៃចេញពីចង្កេះភីតឈី...ភីតឈីវិញទឹកមុខមិនបាច់មើលនោះទេគឺស្មើរខ្លាំងយកតែម្ដង...បែរមកមើលមុខប៊ែលឡាហើយភីតឈីនាងក៏ ហុចប៉ុងលាងចានឪ្យប៊ែលឡាជាអ្នកលាងចានបន្ដពីនាងម្ដង...ប៊ែលឡានាងទទួលយកភ្លាមៗមិនហ៊ានប្រកែកទេពេលដែរប៊ែលឡានាងទទួលយកហើយភីតឈីនាងក៏ដើរចេញពីផ្ទះបាយបាត់ទាំងមិននិយាយអ្វីមួយម៉ាត់...ប៊ែលឡានាងចាប់ផ្ដើមលាងចានបន្ដពីភីតឈី...
ក្មួយស្រីជាសង្សាររបស់ភីតឈីមែនទេ?(D'pichy) គាត់ចូលមកសួរដោយផ្ទាល់ៗតែម្ដង
ច៎ាសលោកពូខ្ញុំនឹងភីតឈីជាសង្សារនឹងគ្នា(Bella) នាងឈប់ដៃបន្ដិចងាកមកតបជាមួយប៉ារបស់ភីតឈីទាំងញញឹម
តែពូឮភីតឈីប្រាប់ថានាងបានបែកគ្នាជាមួយសង្សារនាងហើយ(D'pichy)
គឺមានរឿងយល់ច្រឡំនឹងគ្នាតិចតួចលោកពូពួកខ្ញុំមិនបានបែកគ្នានោះទេប្រហែលជានាងខឹងនឹងខ្ញុំហើយបានជានិយាយប្រាប់លោកពូអញ្ចឹង(Bella)
មានរឿងអ្វីក៏ដោយក្មួយត្រូវតែដោះស្រាយវា...កុំយកកំហឹងទល់កំហឹងវាមិនល្អនោះទេបើមានម្នាក់ខឹងម្នាក់ទៀតត្រូវតែតាមលួងទើបរឿងនោះវាមិនធំ(D'pichy)
ច៎ាសខ្ញុំយល់ហើយលោកពូ(Bella)
ភីតឈីនាងស្រួលលួងនោះទេកូននឹងចិត្តទន់តែមាត់រឹងពូចិញ្ចឹមនាងតាំងពីតូចមកពូដឹងចរិកនាងច្បាស់ណាស់ក្មួយព្យាមយាមលួងនាងបន្ដិតទៅយូរៗទៅនាងនឹងបាត់ខឹងក្មួយជាមិនខាន(D'pichy)
YOU ARE READING
SINGLE MOM
Romanceធ្វើយ៉ាងម៉េចបើខ្ញុំមិនចូលចិត្តអ្នកនាងហើយណាមួយខ្ញុំក៏មិនចង់ឃើញមុខអ្នកនាងដែរ...ចឹងខ្ញុំសុំអ្នកនាងវិញថាកុំមកឪ្យខ្ញុំឃើញមុខអ្នកនាងទៀតអី(Pichy)