ភាគទី15:ថេយ៍ជាអ្វី

424 18 0
                                    

ដោយសារមុននេះរវល់តែខឹងនឹងបុរសដែលបំពានខ្លួនទេីបមិនចាប់អារម្មណ៍នឹងទឹកមុខមិត្តតែមួយដែលខ្លួនទុកចិត្តក្លាយជាបុរសមុខមាំសម្លឹងសម្លក់គេទាំងមិនពេញចិត្ត

"ឯងចង់ស្គាល់គុក"លឺមួយឃ្លាននេះហេីយជីមីនស្ងាត់មាត់ជ្រាប់ ឡប់ទេហេគេឯណាចង់ស្គាល់គុកទៅទាំងក្មេងទាំងស្អាតចឹងនោះ

"ឡប់ទេហេ ឯងធ្វើដូចមិនស្គាល់យេីង"

"មែនហេីយយេីងពិតជាមិនចង់ស្គាល់ឯងខ្លាំងណាស់"ដឹងទេក្នុងចំណោមមិត្តគេទាំងអស់មានតែជីមីននេះហេីយជាអូមេហ្កា ជាមិត្តដែលសូម្បីតែប៉ាគេក៏មិនស្គាល់ ទោះពួកគេមិត្តល្អនឹងគ្នា តែជីមីនមិនដែលចង់ឲ្យអ្នកណាដឹងទេ ព្រោះគេកំពុងសងសឹកមនុស្សម្នាក់ឲ្យសមចិត្តដែលហានក្បត់មនុស្សគេស្រលាញ់ ទៅរកអាហ្វាអ្នកមាន តែគេមានដឹងទេថាគេកំពុងបំផ្លាញខ្លួនឯងដូចគ្នា

"ចឹងមិនបាច់ស្គាល់ទេបំភ្លេចចោលទៅ ឯងក៏ដឹងថាយេីងវាថោកទាបច្បាស់ជាមិនសមនឹងស្គាល់អាល់ហ្វាថ្នាក់ខ្ពស់ដូចឯងហេីយ"មែនហេីយស្ដាប់មិនច្រលំទេ ជុងគុកជាអាល់ហ្វា ហេីយថ្នាក់ខ្ពស់ទៀតផង គេវិញត្រឹមជាអូមេហ្គាដែលមានម្ដាយជាស្រីរកសុី ប៉ាជាបេតា មិនអាចសូម្បីតែមេីលថែគេឲ្យរៀនខ្ពង់ខ្ពស់បានបេីងហាងអាហារល្មមមួយដែររកព្រឹងខ្វះល្ងាច គេបានរៀនរាល់ថ្ងៃក៏ព្រោះ រកសុីនឹងបោកពួកប្រុសៗនោះយកលុយមករៀនតនឹងឯង គិតថាគេសប្បាយចិត្តណាស់មែនទេពេលកេីតមកចំកន្លែងបែបនឹង គិតថាគេចង់បានបែបនឹងហេ??ហេីយក៏ព្រោះគេធ្វើបែបនឹងទេីបប៉ាគេបានធូរ មិនសូវហត់ដូចមុនមានលុយគ្រាន់នឹងរស់នៅដូចគេបានខ្លះ

"ហេឺយ!ជីមីន?យេីងសុំទោស យេីងដឹងថាឯងពិបាក តែទុកគំនុំមួយលែកសិនបានទេ ឯងកាន់តែពេញវ័យភាពជាអូមេហ្កាឯងកាន់តែងាយលេចមក ឯងចង់ស្លាប់ក្រោមដៃពួកអាអត់ឃ្លានទាំងនោះមែនទេ ឯងធ្វើកុំភ័យខ្វល់រឿងរៀនទៅយេីងបង់សាលាឲ្យឯងបាន"ដោយសារតែគេនឹងជីមីនរាប់គ្នាមកជាង10ឆ្នាំហេីយគេដឹងនឹងស្គាល់ពីទុកលំបាកជីមីនដូចគ្នា តាំងពីគេចាប់ដឹងថាជីមីនជាអូមេហ្កាមកគេបារម្ភណាស់ តែជីមីនហាក់មិនខ្វល់ពីខ្លួនឯងសោះ បែជានិយាយថា*ជ្រុលជាថោកហេីយ ឲ្យថោកទាំងពូជទៅ មិនចង់ក៏ត្រូវតែធ្វើ*វាសឹងតែជុងគុកចាំទៅហេីយ មិនយល់ដូចគ្នាហេតុអីជីមីនមិនព្រមប្រលែងចោល បែជាបៀបទុក្ខកាន់ជាប់ចង់សងសឹកទៅម្ដាយខ្លួនវិញ ទាំងដឹងហេីយលឺហេីយខ្លួនស្អប់ទង្វេីនឹងការងារទាំងនេះ ឬ ដូចពាក្យគេថា ស្អប់ណាស់ជួបណាស់

កម្មសិទ្ធិ Kim Teahyung (Slow Up)Where stories live. Discover now