នៅសាលាវិទ្យាល័យមួយនៃទីក្រុងមានសិស្សជាច្រើនកំពុងតែដើរចូលទៅក្នុងសាលារបស់ខ្លួនដោយក្នុងនោះក៏បានឈ្មោះប្រិសម្នាក់ក៏បានដើរយ៉ាងលឿនដោយឱនមុខចុះមិនមើលមុខអ្នកណានោះទេដោយហេតុនេះហើយទើបបានជាធ្វើឱ្យសិស្សប្រុសនោះដើរបុកនឹងសិស្សស្រីដែលនៅមុខខ្លួនហើយក៏បានធ្វើឱ្យគេជ្រុះវ៉ែនតាចេញមកដែរ។
" សូមទោសៗៗៗ " គេឱនសូមទោសជាច្រើនសារហើយក៏បានបង្អន់ជង្គង់រាវរកវ៉ែនតាដោយសារភ្នែកគេម្ញ៉ូបខ្លាំងទើបពិបាករកមើលវ៉ែនតាគេណាស់ ពេលនោះសិស្សស្រីដែលគេបានដើរបុកនោះក៏បានជួយរើសនិងហុចវ៉ែនតាឱ្យគេ។
" នេះ " នាងហុចទាំងស្នាមញញឹម
" អរគុណ " និយាយអរគុណហើយគេក៏ទទួលយកវ៉ែនតាមកពាក់ហើយក៏ងើបមុខនាងដែលបានឃើញហើយគេឡើងចំហរមាត់ធ្លុងទាំងម្ដងព្រោះសម្រស់នាងពិតជាស្រស់ស្អាតណាស់ឃើញហើយមានអារម្មណ៍ថាលង់នាងតែម្ដង។
" ឈ្មោះជុងហ្គុកមែនទេ? " នាងមើលស្លាកឈ្មោះដែលមានលើអាវហើយក៏សួរ។
" បាទ " ជុងហ្គុកងក់ក្បាលព្រមទាំងញញឹមតិចៗ ហើយអ្នកទាំងពីរក៏ងើបឈរមកវិញ។
" ខ្ញុំស៊ូយ៉ុនជាសិស្សថ្មីទើបតែមករៀននៅថ្ងៃបើមិនយល់ទាស់ទេពួកយើងរាប់អានគ្នាទៅ " ស៊ូយ៉ុននាងនិយាយទាំងស្នាមញញឹមលាដៃចង់ចាប់ដៃរបស់ជុងហ្គុកឯជុងហ្គុកក៏ញញឹមហើយក៏ទៅចាប់ដៃរបស់ស៊ូយ៉ុន។
" ពេលនេះពួកយើងក្លាយជាមិត្តនឹងគ្នាហើយ "
" បាទ "
" អញ្ចឹងពួកយើងដើរទៅជាមួយគ្នាទៅ " ជុងហ្គុកងក់ក្បាលហើយក៏ដើរទៅជាមួយគ្នា។
" ខ្ញុំរៀននៅថ្នាក់ទីដប់កចុះជុងហ្គុកវិញរៀនថ្នាក់ណាទៅ? " ស៊ូយ៉ុននិយាយបណ្ដើរនិយាយជាមួយជុងហ្គុកបណ្ដើរ។
" ខ្ញុំក៏រៀនថ្នាក់ទីដប់កដែរ " ជុងហ្គុក
" ប្រសើរណាស់ កំពុងតែមិនស្គាល់ថ្នាក់ផងបានជួបមិត្តរួមថ្នាក់បែបនេះមិនពិបាកដើររកថ្នាក់ " ស៊ូយ៉ុននិយាយទាំងញញឹមសប្បាយចិត្តឯជុងហ្គុកក៏ត្រឹមតែញញឹមតិចៗដាក់នាង។
អ្នកទាំងពីរបានដើរចូលមកអាគារហើយក៏ដើរឡើងមកជាន់ទីពីរហើយដើរមិនបានប៉ុន្មានក៏បានដើរមកដល់ថ្នាក់ទីដប់ក គ្រាន់តែដើរចូលមកដល់ក្នុងថ្នាក់ភ្លាមជុងហ្គុកក៏ត្រូវបានសិស្សប្រុសម្នាក់បានដើរមកកៀកករជុងហ្គុក។
" ស្មានតែមិនមកទេ នេះអ្នកណាស្អាតម្ល៉េះ "
" គឺសិស្សថ្មី "
" អូ...សិស្សថ្មី សួស្ដីខ្ញុំដានវ៉ូមិត្តជុងហ្គុក " ដានវ៉ូនិយាយព្រមទាំងទៅចាប់ដៃរបស់ស៊ូយ៉ុនយកតែម្ដង។
" សួស្ដី! " នាងនិយាយទាំងមិនសូវពេញចិត្តដែលដានវ៉ូមកចាប់ដៃខ្លួនទាំងមិនទាន់មានការអនុញ្ញាត្ត។
" កិច្ចការផ្ទះធ្វើហើយនៅ? " ដានវ៉ូ
" រួចហើយ " ជុងហ្គុកក៏បានដកយកសៀវភៅចេញពីក្នុងកាតាបរបស់ខ្លួនហុចទៅឱ្យដានវ៉ូ។
" ល្អណាស់សម្លាញ់ " ដានវ៉ូនិយាយដោយទះថ្ពាល់ជុងហ្គុកតិចៗហើយក៏ដើរចេញទៅអង្គុយតុរបស់ខ្លួន។
" តើមានតុណាទំនេរទេជុងហ្គុក? " ស៊ូជីន
" គឺមានគឺនោះ " ជុងហ្គុកចង្អុលទៅតុក្រោយគេដែលស៊ូយ៉ុនឃើញហើយក៏មុខស្អុយព្រោះខ្លួនមិនចង់អង្គុយតុក្រោយនោះទេ។
" គ្មានតុផ្សេងទេហ្អេស? " ស៊ូជីន
" អត់ទេ " ជុងហ្គុក
" តុក្រោយក៏បាន " ស៊ូជីនក៏បានដោយទៅតុដែលនៅក្រោយគេនោះឯជុងហ្គុកក៏បានដើរតាមពីក្រោយនាង ពេលចូលអង្គុយក៏ឃើញថាជុងហ្គុកក៏អង្គុយក្បែរខ្លួនដែរដោយតុជុងហ្គុកនៅក្បែរមាត់បង្អួចអាចមើកទេសភាពនៅខាងក្រៅបាន។
" ហេយ៉ា!បានអង្គុយជិតជុងហ្គុកទៀតពិតជាប្រសើរណាស់ ជុងហ្គុកជាសិស្សពូកែឬអត់? " ស៊ូយ៉ុន
" គួរសមប៉ុណ្ណោះ " ជុងហ្គុក
" បើខ្ញុំមិនចេះឬមិនយល់ត្រង់ណាសូមជួយពន្យល់និងប្រាប់ខ្ញុំផងព្រោះខ្ញុំមិនសូវពូកែទេពិសេសមុខវិជ្ជាគណិត " ស៊ូយ៉ុន
" បាទ " ជុងហ្គុក
YOU ARE READING
គំនុំស្នេហ៍អតីត
Romanceព្រោះតែអតីតឈឺចាប់បានធ្វើឱ្យមនុស្សម្នាក់បានផ្លាស់ប្ដូរគ្រប់យ៉ាង។ " ខ្ញុំស្អប់នាងស៊ូយ៉ុន ខ្ញុំនឹងធ្វើឱ្យនាងឈឺចាប់ជាងខ្ញុំរាប់រយដងសងនូវការឈឺចាប់ដែលនាងធ្លាប់បានធ្វើមកលើខ្ញុំ " ជុងហ្គុក