ជុងហ្គុកបាននាំស៊ូយ៉ុនមកបន្ទប់ពេទ្យហើយគ្រូពេទ្យក៏បានពិនិត្យនិងឱ្យថ្នាំនាងលេបដែលជាថ្នាំជួយសម្រួលដល់ការដកដង្ហើមរបស់ស៊ូយ៉ុននិងឱ្យនាងប្ដូរអាវចេញដោយជុងហ្គុកបានយកអាវក្រៅរបស់ខ្លួនយកទៅឱ្យនាងពាក់សំណាងហើយដែលទទឹកតែអាវនោះឯសំពាត់ទទឹកតែបន្តិចប៉ុណ្ណោះហើយគ្រូពេទ្យក៏បានឱ្យនាងញ៉ាំថ្នាំបញ្ចុះកម្ដៅបន្ថែមផងដែរព្រោះនាងទទឹកខ្លួនបែបនេះប្រាកដជាក្ដៅខ្លួនហើយពេលនេះនាងកំពុងតែគេងនៅលើគ្រែពេទ្យ។
" មានរឿងអ្វីកើតឡើងបានជាទៅជាប់បន្ទប់ទឹកបែបនេះ? " អ្នកគ្រូ
" គឺមានអ្នកចាក់ទ្វារជាប់ពីខាងក្រៅ " ស៊ូយ៉ុន
" មានដឹងថាអ្នកណាជាអ្នកធ្វើទេ? " អ្នកគ្រូ
" មិនច្បាស់ទេ តែពេលខ្ញុំចូលមកបន្ទប់ទឹកក៏ឃើញហារីននិងមិត្តៗរបស់នាង ប្រហែលជានាងហើយ " ស៊ូយ៉ុននិយាយតាមការគិតរបស់ខ្លួនព្រោះក្រៅពីហារីននាងមិនដែលមានបញ្ហាជាមួយនោះទេឯអ្នកគ្រូឮអញ្ចឹងក៏ស្ងាត់បន្តិច។
" អញ្ចឹងគេងសម្រាកនៅទីនេះសិនចុះ ជុងហ្គុកនៅជួយមើលនាងផងគ្រូទៅហើយ "
" បាទ "
អ្នកគ្រូក៏បានដើរចេញទៅវិញទុកឱ្យជុងហ្គុកនៅអង្គុយមើលស៊ូយ៉ុន។
" សម្រាកសិនទៅ " ជុងហ្គុកបានលើកភួយមកដណ្ដប់លើខ្លួនស៊ូយ៉ុនបន្ថែម។
" អរគុណ!បើមិនបានជុងហ្គុកមកជួយទេប្រហែលជាពេលនេះខ្ញុំស្លាប់បាត់ហើយ " ស៊ូយ៉ុន
" កុំនិយាយបែបនេះអី ទោះមិនមែនខ្ញុំជាអ្នកជួយក៏មានអ្នកផ្សេងមកជួយដែរ "
" ខ្ញុំគិតថាគ្មាននោះទេ ខ្ញុំយល់ថាសំណាងណាស់ដែលបានស្គាល់ជុងហ្គុកជាមិត្ត " ស៊ូយ៉ុនចាប់ដៃជុងហ្គុកឯគេក៏ញញឹមតិចៗសម្លឹងមើលដៃដែលស៊ូយ៉ុននាងកំពុងកាន់និងមើលមុខរបស់ស៊ូយ៉ុនដែលនាងមើលមកខ្លួនទាំងស្នាមញញឹម។
ស៊ូយ៉ុននាងក៏បានគេងដោយជុងហ្គុកនៅអង្គុយមើលនាង ជុងហ្គុកបានអង្គុយមើលមុខនាងដែលមានភាពស្រស់ស្អាត ជុងហ្គុកមើលទាំងស្នាមញញឹមហើយក៏បានសម្លឹងមើលដៃរបស់ខ្លួនដែលស៊ូយ៉ុននាងតែងតែចាប់នោះ នឹកឃើញពេលណាជុងហ្គុកតែងតែអៀន មិននឹកស្មានសោះថាខ្លួនជួបជាមួយនឹងស៊ូយ៉ុនមិនដល់មួយថ្ងៃផងក៏លង់ស្រឡាញ់ស៊ូយ៉ុនបាត់ទៅហើយ។
ស៊ូយ៉ុនគេងបានប៉ុន្មានម៉ោងហើយក៏បានភ្ញាក់មកវិញក៏ឃើញជុងហ្គុកនៅអង្គុយកំដរខ្លួននេះជុងហ្គុកអង្គុយកំដរខ្លួនមករហូតហ្អេស?
" ភ្ងាក់ហើយ?លែងអីហើយមែនទេ? " ជុងហ្គុក
" លែងអីហើយ នេះជុងហ្គុកនៅអង្គុយកំដរខ្ញុំហ្អេស? " ស៊ូយ៉ុន
" ត្រូវហើយ " ជុងហ្គុក
" ពិបាកដល់ជុងហ្គុកហើយ " ស៊ូយ៉ុន
" មិនអីនោះទេ " ជុងហ្គុក
" នេះម៉ោងប៉ុន្មានហើយ? " ស៊ូយ៉ុន
" ម៉ោងបីជិតបួនម៉ោង " ជុងហ្គុក
" នៅមួយម៉ោងទៀតទើបចេញទៅផ្ទះ ខ្ញុំពិតជាចង់ទៅផ្ទះឥឡូវនេះណាស់ " ស៊ូយ៉ុន
" គ្រូបានអនុញ្ញាត្តហើយ " ជុងហ្គុក
" អញ្ចឹងជុងហ្គុកអាចជួយជូនខ្ញុំទៅផ្ទះផងបានទេ? " ស៊ូយ៉ុន
" បាទ!ខ្ញុំក៏ត្រូវគ្រូបានអនុញ្ញាត្តឱ្យដែរ នេះកាតាបខ្ញុំយកមកឱ្យហើយ " ជុងហ្គុកបានហុចកាតាបឱ្យស៊ូយ៉ុន ។
" អរគុណ!ពួកយើងទៅឥឡូវនេះទៅ "
" បាទ "
ជុងហ្គុកនិងស៊ូយ៉ុនបានដើរមកដល់ចំណតឡានចាំបន្តិចឡានក៏មកដល់ហើយអ្នកទាំងពីរក៏បានឡើងឡានដើរទៅអង្គុយនៅកៅអីខាងក្រោយ។
" ខំគិតថាប្ដូរមករៀនសាលាថ្មីសង្ឃឹមថាវានឹងល្អប្រសើរជាងសាលាចាស់ទៅហើយតែចុងក្រោយវានៅតែដដែល " ស៊ូយ៉ុន
" ថ្ងៃទីមួយជួបរឿងប៉ុណ្ណឹងទៅហើយ ចុះទម្រាំថ្ងៃខាងមុខៗទៀតនោះ " ស៊ូយ៉ុន
" កុំបារម្ភអីបើមានរឿងអ្វីកើតឡើងចាំខ្ញុំជាអ្នកជួយស៊ូយ៉ុនទៅចុះ " ស៊ូយ៉ុនឮហើយក៏ញញឹម នាងពិតជាសប្បាយចិត្តណាស់ដែលបានស្គាល់មនុស្សដូចជាជុងហ្គុក។
YOU ARE READING
គំនុំស្នេហ៍អតីត
Romanceព្រោះតែអតីតឈឺចាប់បានធ្វើឱ្យមនុស្សម្នាក់បានផ្លាស់ប្ដូរគ្រប់យ៉ាង។ " ខ្ញុំស្អប់នាងស៊ូយ៉ុន ខ្ញុំនឹងធ្វើឱ្យនាងឈឺចាប់ជាងខ្ញុំរាប់រយដងសងនូវការឈឺចាប់ដែលនាងធ្លាប់បានធ្វើមកលើខ្ញុំ " ជុងហ្គុក