ក្រោយពីអាហារថ្ងៃត្រង់បានបញ្ចប់គ្រប់គ្នាក៏ត្រឡប់ទៅថ្នាក់វិញដើរបានពាក់កណ្ដាលផ្លូវស៊ូយ៉ុននាងក៏បានសុំចូលបន្ទប់ទឹកដោយឱ្យពួកគេទៅថ្នាក់មុនហើយនាងក៏ដើរទៅបន្ទប់ទឹក។
ចូលមកដល់ក្នុងបន្ទប់ទឹកក៏ជួបជាមួយហារីននិងមិត្តពីរនាក់ទៀតរបស់នាងហារីននាងក៏បានងាកមកមើលស៊ូយ៉ុននាងមិនខ្វល់ក៏បានដើរចូលទៅក្នុងបន្ទប់ទឹកឯហារីននិងមិត្តៗក៏ងាកមើលមុខគ្នា។
នៅពេលដែលស៊ូយ៉ុននាងបានបត់ជើងរួចរាល់អស់ហើយប្រុងបើកទ្វារចេញទៅវិញហើយស្រាប់តែមានទឹកយ៉ាងច្រើនបានជះមកពីលើនាង។
" អ្ហា៎!!!! " ស៊ូយ៉ុនបានស្រែកដោយសភាពខ្លួននាងពេលនេះគឺទទឹកជោគអស់ហើយ ស៊ូយ៉ុននាងបានងើយមើលលើមិនឃើញមានអ្នកណានោះទេ។
" នេះជាលទ្ធផលដែលឯងប្រហើនជាមួយយើង " ហារីននិយាយហើយនាងនិងមិត្តៗក៏បានដើរចេញពីបន្ទប់ទឹកនេះទៅ ឯស៊ូយ៉ុននាងក៏បានបើកទ្វារឃើញថាវាបើកមិនចេញនោះទេដូចជាមានជាប់អ្វីម្យ៉ាងនៅខាងក្រៅទ្វារយ៉ាងអញ្ចឹង។
" ម៉េចក៏បើកមិនចេញអញ្ចឹង?មានអ្នកណានៅក្រៅទេ?សូមជួយបើកទ្វារឱ្យខ្ញុំផង " ស៊ូយ៉ុននាងស្រែកខ្លាំងៗសុំជំនួយតែគ្មានអ្នកណាតបឬមកជួយគេនោះទេប្រហែលជាគ្មានមនុស្សឮនោះទេ។
" ជួយផង!អ្នកណាក៏បានដែរជួយខ្ញុំផង " ស៊ូយ៉ុននាងប្រឹងស្រែកឱ្យគេជួយតែគ្មានបានផលនោះទេ
" ជួយផង!ហឹ្អកៗផាំងៗ " ស៊ូយ៉ុននាងខ្លាចឡើងយំដោយគោះទ្វារខ្លាំងៗផងក្រែងមានអ្នកណាឮតែស្ងាត់គ្មានអ្នកណាមកជួយនាងនោះទេ។ស៊ូយ៉ុននាងចាប់ផ្ដើមមានអាការ:ថប់ដង្ហើមដោយយកដៃខ្ទប់នឹងទ្រូងរបស់ខ្លួនហើយចាប់ផ្ដើមដកដង្ហើមលែងរួច។
" ហ្អា!ហ្អា!ជួយ...ផង " នាងប្រឹងស្រែលឱ្យគេជួយទាំងពិបាកដកដង្ហើមជាខ្លាំង នាងកាន់តែពិបាកដកដង្ហើមទៅៗនាងបានសម្រូតខ្លួនចុះក្រោមដកដង្ហើមញាប់ទៅៗទាំងពិបាកហើយប្រឹងគោះទ្វារដើម្បីឱ្យគេបានឮនឹងមកជួយខ្លួន។ពេលនោះទ្វារក៏បានបើកស៊ូយ៉ុនឃើញបែបនេះនាងពិតជាសប្បាយចិត្តខ្លាំងណាស់ ហើយអ្នកដែលជាអ្នកបានបើកទ្វារនោះគឺជាជុងហ្គុកហ្នឹងឯង។
" ស៊ូយ៉ុន! " ជុងហ្គុកបានចូលទៅជួយគ្រាស៊ូយ៉ុនចេញមកខាងក្រៅបន្ទប់ទឹកស្រីនោះ។
" ស៊ូយ៉ុននាងកើតអី? " ជុងហ្គុកសួរទាំងមានការព្រួយបារម្ភជាមួយនឹងស៊ូយ៉ុនជាខ្លាំង។
" បំពង់ហឺតហ្អា៎!ខ្ញុំត្រូវការបំពង់ហឺត " ស៊ូយ៉ុនព្យាយាមប្រាប់ជុងហ្គុកទាំងពិបាកដកដង្ហើម។
" អង្គុយចាំទីនេះសិនហើយ ចាំខ្ញុំមកវិញ " ជុងហ្គុកឱ្យស៊ូអង្គុយនៅក្បែរបន្ទប់ទឹកស្រីនោះហើយក៏រត់ទៅយ៉ាងលឿន មិនយូរមិនប៉ុន្មានជុងហ្គុកក៏បានដើរត្រឡប់មកវិញជាមួយនឹងជីណាអ៊ុនហេនិងអ្នកគ្រូផងដែរ។
" នេះ! " ជុងហ្គុកបានដាក់បំពង់ហឺតឱ្យនាងបឺត ឯស៊ូយ៉ុននាងព្យាយាមបឺតដើម្បីឱ្យផ្លូវដង្ហើមរបស់ខ្លួនដកដង្ហើមបានល្អប្រសើរឡើងវិញ។
" ស៊ូយ៉ុននេះកើតអី? " ជីណា
" នេះកើតមានរឿងអី? " អ្នកគ្រូ
" ខ្ញុំមិនដឹងទេអ្នកគ្រូ ខ្ញុំឃើញស៊ូយ៉ុនជាប់នៅក្នុងបន្ទប់ទឹក " ជុងហ្គុក
" ជុងហ្គុកម៉េចក៏ចូលទៅក្នុងបន្ទប់ទឹកស្រីបែបនេះ? " អ្នកគ្រូ
" គឺខ្ញុំចូលទៅជួយស៊ូយ៉ុនទេអ្នកគ្រូ " ជុងហ្គុក
" នាំនាងទៅបន្ទប់ពេទ្យទៅ " អ្នកគ្រូ
" បាទ " ជុងហ្គុកមិនចាំយូរក៏បីស៊ូយ៉ុនទៅតែម្ដង។
" ពីរនាក់ឯងទៅថ្នាក់វិញទៅ ទុកឱ្យអ្នកគ្រូទៅមើល " អ្នកគ្រូនិយាយឃាត់ពេលជីណានិងអ៊ុនហេប្រុងដើរទៅតាម។
" ចាសអ្នកគ្រូ " អ្នកទាំងពីរក៏បានដើរត្រឡប់ទៅថ្នាក់វិញ៉អ្នកគ្រូក៏ដើរទៅតាម។
YOU ARE READING
គំនុំស្នេហ៍អតីត
Romanceព្រោះតែអតីតឈឺចាប់បានធ្វើឱ្យមនុស្សម្នាក់បានផ្លាស់ប្ដូរគ្រប់យ៉ាង។ " ខ្ញុំស្អប់នាងស៊ូយ៉ុន ខ្ញុំនឹងធ្វើឱ្យនាងឈឺចាប់ជាងខ្ញុំរាប់រយដងសងនូវការឈឺចាប់ដែលនាងធ្លាប់បានធ្វើមកលើខ្ញុំ " ជុងហ្គុក