ភាគ6

26 0 0
                                    

    ចំណតឡានបានឈប់ស៊ូយ៉ុននិងជុងហ្គុកក៏បានចុះជុងហ្គុកបានងាកមើលជុំវិញនោះហើយអ្នកទាំងពីរក៏ត្រូវដើរទៅមុខបន្ត។អ្នកទាំងពីរដើរយូរបានបន្តិចក៏ដើរបត់ចូលមកផ្លូវមួយ។
" នេះស៊ូយ៉ុនរស់នៅម្ដុំនេះឬ? " ជុងហ្គុក
" ត្រូវហើយ " ស៊ូយ៉ុន
" មិននឹកស្មានថាស៊ូយ៉ុនរស់នៅទីនេះ " ជុងហ្គុក
" មានអីហ្ហេស? "
" គឺតាមពិតទៅខ្ញុំក៏រស់នៅម្ដុំនេះដែរ "
" អូ!ពិតមែន?មិននឹកស្មានសោះ ពួកយើងពិតជាមាននិស្ស័យជាមួយគ្នាពិតមែន "
    ដើរមិនបានប៉ុន្មាននាទីស៊ូយ៉ុនក៏ឈប់ព្រោះនាងបានដើរមកដល់មុខផ្ទះនាងហើយ។
" ដល់ផ្ទះខ្ញុំហើយ "
" នេះផ្ទះរបស់ស៊ូយ៉ុន? " ជុងហ្គុកបានសម្លឹងមើលទៅផ្ទរបស់ស៊ូយ៉ុនដែលជាផ្ទះវិឡាមើលទៅវាធំដែរ តាមមើលផ្ទះស៊ូយ៉ុនក៏ជាកូនអ្នកមានម្នាក់ដែរ។
" ចាស "
" ឯផ្ទះខ្ញុំវិញរំលងតែមួយច្រកផ្លូវទៀតទេគឺដល់ផ្ទះខ្ញុំហើយ "
" ហិហិ!!!នៅជិតគ្នាដែរតើ អញ្ចឹងសូមលាចូលទៅផ្ទះមុនហើយ bye bye " ស៊ូយ៉ុនលើកដៃក្រវីលាជុងហ្គុក
" Bye bye " ជុងហ្គុកលើកដៃក្រវីក្បាលលាស៊ូយ៉ុនដូចគ្នា ស៊ូយ៉ុននាងក៏បានដើរចូលទៅក្នុងផ្ទះឯជុងហ្គុកដើរចេញទៅ។
    #ថ្ងៃថ្មី
    ជុងហ្គុកបានដើរចូលមកក្នុងសាលាតាមធម្មតាដោយដើរសុខៗក៏មានអ្នកណាម្នាក់ដើរមកទះស្មារបស់ខ្លួនហើយជុងហ្គុកក៏ងាកទៅឃើញថាស៊ូយ៉ុននាងបានញញឹមមកកាន់ខ្លួន។
" អរុណសួស្ដី! " ស៊ូយ៉ុន
" អរុណសួស្ដី " ជុងហ្គុក
" យប់មិញគេងលក់ស្រួលទេ? " ស៊ូយ៉ុន
" គឺគេងលក់ស្រួល " ជុងហ្គុក
    អ្នកទាំងពីរក៏ដើរបណ្ដើរជជែកគ្នាបណ្ដើរដោយភាគច្រើនស៊ូយ៉ុននាងជាអ្នកនិយាយជុងហ្គុកមិនសូវនិយាយនោះទេណាមួនខ្លួនជាមនុស្សមិមសូវពូកែនិយាយស្ដីផង ដើរៗភ្លេចខ្លួនក៏បានដើរមកដល់ថ្នាក់ល្មម។គ្រាន់តែដើរចូលថ្នាក់ភ្លាមជីណានិងអ៊ុនហេដើរមកក្បែរស៊ូយ៉ុនតែម្ដង ឯជុងហ្គុកក៏ដើរចូលទៅអង្គុយនៅតុរបស់ខ្លួនមុន។
" ស៊ូយ៉ុនលែងអីហើយមែនទេ? " ជីណា
" អឹម!យើងលែងអីហើយ ណាមួយក៏មិនបានកើតអីធ្ងន់ធ្ងរដែរ " ស៊ូយ៉ុន
" ម្សិលមិញនេះពួកយើងភ័យណាស់ " អ៊ុនហេ
" ម៉េចក៏សុខៗមានរឿងកើតឡើងបែបនេះ " ជីណា
" គឺ... " ស៊ូយ៉ុនក៏បាននិយាយរៀបរាប់រឿងរ៉ាវដែលបានកើតឡើងប្រាប់ទៅកាន់ជីណានិងអ៊ុនហេ។
" ឈ្លោះជាមួយនាងមិនមានរឿងល្អនោះទេ ដូច្នេះថ្ងៃក្រោយឯងគួរតែប្រយ័ត្នជាមួយនាងបន្តិចទៅបើអាចជៀសបានក៏ជៀសទៅ " ជីណា
" អ្ហឹម!!អញ្ចឹងយើងសូមទៅតុហើយ " ស៊ូយ៉ុននិយាយហើយក៏ដើរទៅអង្គុយនៅតុរបស់ខ្លួន។
" ជុងហ្គុកជួយទៅទិញទឹកបន្តិច " ដានវ៉ូ
" បាទ " ជុងហ្គុកគ្រាន់តែដានវ៉ូនិយាយហើយជុងហ្គុកក៏ងើបដើរចេញទៅយ៉ាងលឿនក្រោមក្រសែភ្នែករបស់ស៊ូយ៉ុន។
    ទៅបានមួយសន្ទុះជុងហ្គុកក៏បានមកវិញដោយទឹកមួយដបហើយក៏ហុចវាឱ្យដានវ៉ូរួចក៏ដើរមកអង្គុយតុរបស់ខ្លួនវិញ។
" ជុងហ្គុកសូមសួរមួយបានទេ? "
" បាទសួរមកចុះ "
" តើគេម្នាក់នោះជាមិត្តឬក៏យ៉ាងម៉េច? "
" ជាមិត្ត! "
" ប្រាកដទេ? "
" អ្ហឹម! " ជុងហ្គុកងក់ក្បាលទាំងមុខស្ងួត
" ទោះមិនប្រាប់ក៏ខ្ញុំដឹងដែរ " ស៊ូយ៉ុននាងអាចដឹងបានថាដានវ៉ូមិនមែនជាមិត្តរបស់ជុងហ្គុកនោះទេអាចជាអ្នកដែលចូលចិត្តដើរ Bully គេពិសេសមនុស្សស្លូតត្រង់ដូចជាជុងហ្គុក ជុងហ្គុកក៏អាចជាម្នាក់ដែលត្រូវដានវ៉ូ Bully និងប្រើដូចជាអ្នកបម្រើក៏ថាបាន។

គំនុំស្នេហ៍អតីតWhere stories live. Discover now