នៅពេលដែលអង្គុយមិនបានប៉ុន្មានផងក៏មានសិស្សស្រីពីរនាក់បានដើរចូលមកនិយាយរាក់ទាក់ជាមួយនឹងស៊ូយ៉ុន។
" សួស្ដី!ខ្ញុំឈ្មោះជីណា "
" សួស្ដី!ខ្ញុំអ៊ុនហេ "
" ចាសសួស្ដីខ្ញុំស៊ូយ៉ុន "
" បើមិនយល់ទាស់ទេពួកយើងធ្វើជាមិត្តនឹងគ្នាទៅ " ជីណា
" មែនហើយធ្វើជាមិត្តជាមួយពួកយើងនាងនិងស្គាល់តែភាពសើចសប្បាយនោះទេ " អ៊ុនហេ
" ចាសបានណា៎ " ស៊ូជីន
" ពេលសម្រាកថ្ងៃត្រង់ពួកយើងនឹងទៅញ៉ាំបាយជាមួយគ្នា "
" ចាស " ស៊ូយ៉ុន
និយាយហើយអ្នកទាំងពីរក៏បានដើរទៅតុរបស់ពួកនាងវិញដែលពួកនាងអង្គុយនៅតុមុខឯណោះ បន្តិចក្រោយមកគ្រូក៏បានមកសិស្សគ្រប់គ្នាក៏បានងើបឈរឱនគោរពអ្នកគ្រូ។
" ល្អ!អង្គុយចុះទៅ ថ្ងៃនេះឮថាថ្នាក់របស់យើងមានសិស្សថ្មីទើបតែប្ដូរមក ឯណាសិស្សថ្មីនោះ? " អ្នកគ្រូបានសួររកសិស្សថ្មីស៊ូយ៉ុនឮបែបនេះក៏ងើបឈរ។
" គឺខ្ញុំអ្នកគ្រូ! "ស៊ូយ៉ុន
" អាចឡើងមកមុខក្ដារខៀនបានទេ? "
" ចាស! " ស៊ូយ៉ុននាងក៏បានដើរឡើងទៅមុខក្ដារខៀន។
" ប្អូនអាចណែនាំខ្លួនទៅកាន់មិត្តរួមថ្នាក់ឱ្យបានស្គាល់បានទេ? "
" ចាស!អ្នកគ្រូ សួស្ដី!មិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំគីមស៊ូយ៉ុនជាសិស្សថ្មីដែលទើបតែប្ដូរមកពីសាលាផ្សេង " សូយ៉ុន
" សួស្ដីស៊ូយ៉ុន!!! " សិស្សគ្រប់គ្នាក៏បាននិយាយរាក់ទាក់ទៅកាន់ស៊ូយ៉ុន។
" ស្គាល់គ្នាហើយអញ្ចឹងប្អូនអាចទៅកន្លែងរបស់ប្អូនវិញបាន "
" ចាសអ្នកគ្រូ " ស៊ូយ៉ុននាងក៏បានដើរមកតុរបស់នាងវិញ
" តោះពួកយើងចាប់ផ្ដើមរៀនមេរៀនបន្ត " សិស្សគ្រប់គ្នាឮហើយក៏ចាប់បើកទំព័រមេរៀនដែលត្រូវរៀនបន្តឯស៊ូយ៉ុននាងមិនដឹងនោះទេ។
" អេ!ជុងហ្គុក "
" បាទ? "
" មេរៀននៅទំព័រទីប៉ុន្មានទៅ? "
" ទំព័រទី21 "
" អរគុណ " ស៊ូជីននាងក៏ចាប់ផ្ដើមបើកទំព័រមេរៀននៅទី21មួយហើយក៏ស្ដាប់គ្រូពន្យល់មេរៀន។
ម៉ោងទៅមួយបានបញ្ចប់ដល់ម៉ោងសម្រាកសិស្សក្នុងថ្នាក់ក៏ចាប់ផ្ដើមមានការជជែកគ្នាអ៊ូអរពេញថ្នាក់ក្រោយពីគ្រូចេញទៅបាត់។
" ជុងហ្គុកតើអាចនាំខ្ញុំដើរមើលបរិវេណសាលាបានទេ? " ស៊ូយ៉ុន
" បាទ " ជុងហ្គុក
" អញ្ចឹងតោះ " ស៊ូយ៉ុននាងក៏បានទាញដៃជុងហ្គុកដើរទៅតែម្ដងទៅ។
ជុងហ្គុកបាននាំស៊ូយ៉ុនមកដើរមើលនៅជុំវិញបរិវេណសាលាដោយស៊ូយ៉ុននាងចេះតែងាកមើលនេះមើលនោះទៅ ដើររៀងយូរបន្តិចក៏បានដើរមកដល់កន្លែងអង្គុយដែលស្ថិតនៅក្រោមដើមឈើហើយជុំវិញគឺជាសួនច្បាររបស់សាលាហើយស៊ូយ៉ុននាងក៏បានដើរទៅអង្គុយជុងហ្គុកក៏ដើរទៅអង្គុយតាមក្រោយ។
" មិននឹកស្មានសោះថាបរិវេណសាលានេះស្អាតណាស់ គិតត្រូវហើយដែលខ្ញុំប្ដូរមករៀនសាលានេះ " ស៊ូយ៉ុននាងនិយាយទាំងមានអារម្មណ៍ស្រស់ស្រាយជាមួយនឹងបរិស្ថានជុំវិញខ្លួន។
" ហេតុអ្វីក៏ដូរសាលាអញ្ចឹង? " ជុងហ្គុក
" មកពីធុញសាលាចាស់សិស្សនៅទីនោះគួរឱ្យស្អប់ណាស់ " ស៊ូយ៉ុននិយាយប្រាប់បានតែប៉ុណ្ណឹងមិនប្រាប់ពីមូលហេតុអ្វីដែលធ្វើឱ្យស៊ូយ៉ុននាងស្អប់សិស្សនៅទីនោះឯជុងហ្គុកក៏មិនបានសួរនាំអ្វីទៀតដែរ។
" សង្ឃឹមថាសាលានេះមិនធ្វើឱ្យខ្ញុំធុញនឹងស្អប់សិស្សនៅទីនេះទៅចុះ " ស៊ូយ៉ុននិយាយហើយក៏ញញឹមឯជុងហ្គុកក៏ងាកមកមើលមុខរបស់ស៊ូយ៉ុនពីចំហៀងមើលចុះមើលពីចំហៀងក៏ស្អាត ជុងហ្គុកនៅសម្លឹងមើលមុខនាងឯស៊ូយ៉ុនក៏មិនបានចាប់អារម្មណ៍ហើយនៅងាកមើលជុំវិញនោះ។
YOU ARE READING
គំនុំស្នេហ៍អតីត
Romansaព្រោះតែអតីតឈឺចាប់បានធ្វើឱ្យមនុស្សម្នាក់បានផ្លាស់ប្ដូរគ្រប់យ៉ាង។ " ខ្ញុំស្អប់នាងស៊ូយ៉ុន ខ្ញុំនឹងធ្វើឱ្យនាងឈឺចាប់ជាងខ្ញុំរាប់រយដងសងនូវការឈឺចាប់ដែលនាងធ្លាប់បានធ្វើមកលើខ្ញុំ " ជុងហ្គុក