ភាគ7

27 1 0
                                    

     លុះនៅម៉ោងសម្រាកជុងហ្គុកបានមកបណ្ណាល័យតែឯងជុងហ្គុកបានដើរមករកសៀវភៅស្របពេលនោះក៏មានអ្នណាមិនដឹងវាយក្បាលរបស់ជុងហ្គុកពីក្រោយមួយដៃយ៉ាងពេញទំហឹង។
" អួយ!!! " ជុងហ្គុកលើកដៃស្ទាបក្បាលរបស់ខ្លួនព្រោះវាឈឺណាស់។
" ឯងដូចជាស្និទ្ធស្នាលនឹងសិស្សស្រីថ្មីនោះដល់ហើយ " ដានវ៉ូ
" ពួកយើងជាមិត្តនឹងគ្នា "
" មិនបាច់ប្រាប់ក៏យើងដឹងព្រោះមនុស្សដូចឯងបានត្រឹមតែនាងមិនចាប់អារម្មណ៍ឯងនោះទេ " ដានវ៉ូនិយាយដោយចាប់ច្របាច់មាត់របស់ជុងហ្គុកហើយក៏ក្រវៀសចេញ ឯជុងហ្គុកក៏ស្ងាត់មិនតបតនោះទេ។
" យើងមានរឿងចង់ឱ្យឯងជួយ "
" ជួយរឿងអ្វីទៅ? "
" ជួយនាំនាងទៅខាងក្រោយសាលានៅម៉ោងសម្រាកបាយថ្ងៃត្រង់នេះ " ជុងហ្គុកងក់ក្បាលតិចៗហើយដានវ៉ូក៏ដើរចេញទៅវិញឯជុងហ្គុកគេមានទឹកមុខដោយការព្រួយបារម្ភជាខ្លាំង ព្រោះនាយដឹងថាដានវ៉ូនឹងធ្វើអ្វីមិនល្អចំពោះស៊ូយ៉ុនមិនខានបើសិនជានាងទៅ។
     នៅម៉ោងសម្រាកញ៉ាំអាហារថ្ងៃត្រង់ជុងហ្គុកស៊ូយ៉ុនជីណានិងអ៊ុនហេពួកគេនៅអង្គុយញ៉ាំបាយជាមួយគ្នាកំពុងតែញ៉ាំសុខៗនោះដានវ៉ូក៏បានដើរមកទាំងខឹង។
" ជុងហ្គុកឆាប់មកនេះ " ដានវ៉ូទាញជុងហ្គុកចេញទៅឯស៊ូយ៉ុនប្រុងដើរទៅតាមដែរតែជីណាក៏ចាប់ដៃឃាត់។
" ជារឿងរបស់ពួកប្រុសៗទេកុំរវល់អី " ជីណា
" តែ- " ស៊ូយ៉ុន
" វាជារឿងធម្មតាទៅហើយរវាងជុងហ្គុកនិងដានវ៉ូនោះ " អ៊ុនហេ ឯស៊ូយ៉ុនឮអញ្ចឹងចិត្តមិនស្ងប់នោះទេតែអ៊ុនហេនិងជីណានាងឃាត់ចង់ទៅក៏ទៅមិនកើត។
ដានវ៉ូបានអូសជុងហ្គុកមកកន្លែងស្ងាត់ហើយក៏វាយទៅលើមុខជុងហ្គុកប៉ុន្មានដៃ។
" យើងប្រាប់ឯងថាម៉េចហ្អាស? " ដានវ៉ូនិយាយហើយក៏វាយទៅលើជុងហ្គុកបន្ថែមទៀត។
" បានហើយឈប់វាយជុងហ្គុកទៅ " ពេលនោះស៊ូយ៉ុននាងក៏បានមកជាមួយនឹងជីណានិងអ៊ុនហេផងដែរ។
" វាធ្វើឱ្យយើងមិនពេញចិត្តដូច្នេះយើងវាយវាអញ្ចឹងហើយ " ដានវ៉ូនិយាយហើយក៏វាយលើជុងហ្គុកបន្ថែមទៀត។
" បានហើយឈប់ទៅៗ " ស៊ូយ៉ុន
" ឆឹ្ហស! " ដានវ៉ូក៏ឈប់ហើយធាក់ជុងហ្គុកឱ្យដួលហើយក៏ដើរចេញទៅឯស៊ូយ៉ុនឃើញអញ្ចឹងក៏ដើរទៅជួយលើកជុងហ្គុកដោយជីណានិងអ៊ុនហេក៏ជួយដែរ។
" ម៉ោះ!ទៅបន្ទប់ពេទ្យ " ស៊ូយ៉ុនក៏បាននាំជុងហ្គុកទៅបន្ទប់ពេទ្យដើម្បីលាងរបួសចេញ។
ជុងហ្គុកត្រូវបានអ្នកគ្រូពេទ្យលាងរបួសដែលមានស្នាមជាំនិងបែកមាត់តិចតួចប៉ុណ្ណោះក្រោយរួចរាល់អ្នកគ្រូពេទ្យក៏បានដើរចេញដោយមានស៊ូយ៉ុននៅជាមួយឯជីណានិងអ៊ុនហេបានទៅថ្នាក់បាត់ហើយ។
" ឈឺទេ? " ស៊ូយ៉ុន
" អត់ឈឺទេ " ជុងហ្គុក
" គេតែងតែវាយបែបនេះមែនទេ? " ស៊ូយ៉ុន
" អ្ហឹម!ជារឿងធម្មតាប៉ុណ្ណឹង " ជុងហ្គុក
" នៅធម្មតាទៀតវាយឡើងជាំមុខបែបនេះទៅហើយនោះ " ស៊ូយ៉ុន
" ត្រូវធ្ងន់ជាងនេះផងក៏មិនឃើញមានកើតអ្វីដែរ " ជុងហ្គុក
" នេះមិនគិតតបតទេហ្អេស?មាឌក៏មិនតូចដែរមិនសមណាមិនមានកម្លាំងតទល់ទេ "
" ខ្ញុំមិនចូលចិត្តវាយគ្នាទេ "
" មិនចូលចិត្តវាយគ្នាតែចូលចិត្តឱ្យគេវាយ "
" ណាមួយក៏មិនចេះវាយ បើវាយក៏ចាញ់គេដដែលហ្នឹង "
" ហេតុអ្វីក៏គេម្នាក់នោះមកវាយជុងហ្គុកអញ្ចឹង? "
" មកពីធ្វើឱ្យគេទាស់ចិត្តទើបខឹងហើយគេក៏វាយទៅ "
" ធ្វើឱ្យទាស់ចិត្តរឿងអ្វី? "
" រឿងតិចតួចប៉ុណ្ណោះ "
" តិចតួចត្រូវប៉ុណ្ណឹងចុះទម្រាំរឿងធំនោះមិនចូលពេទ្យសង្រ្គោះបន្ទាន់ទៅហើយទេហី្ហ! "
" មិនដល់ថ្នាក់ហ្នឹងទេ "
" ជុងហ្គុកនិយាយថានឹងការពារខ្ញុំ តែសូម្បីខ្លួនឯងការពារមិនបានផងចង់ការពារខ្ញុំយ៉ាងម៉េចទៅ? "
" គឺ... "
" បើចង់ការពារខ្ញុំជុងហ្គុកគួរតែការពារខ្លួនឯងមុនឱ្យបានសិនទៅ យល់ពីអ្វីដែលខ្ញុំនិយាយទេ? "
" បាទយល់ហើយ "

គំនុំស្នេហ៍អតីតWhere stories live. Discover now