(ដឹងការពិត)Ep21

326 39 7
                                    

1 week later

ពេលយប់

''មានអារម្មណ៍ថាពិបាកទ្រាំណាស់''jungwon

ធម្មតាមនុស្សដែលមានទម្ងន់គេតែងតែថ្នាក់ថ្នមបីបាច់មិនឲ្យធ្វើការងារផ្ទះច្រើននោះទេកុំឲ្យមានការប៉ះពាល់ទៅដល់កូននៅក្នុងផ្ទៃប៉ុន្តែចំពោះរាងតូចវិញមិនត្រឹមតែត្រូវបានគេធ្វើបាបចាប់បង្ខំឲ្យនៅទីនេះនោះទេថែមទាំងបានឲ្យធ្វើការយ៉ាងលំបាកពីមួយថ្ងៃទៅមួយថ្ងៃហើយអ្វីដែលវាគួរឲ្យអាក្រក់ជាងនេះទៅទៀតនោះគឺគេបានរុំក្រណាត់ឲ្យតឹងនៅពេលដែលគេត្រូវចេញទៅណាកុំឲ្យឃើញពោះរបស់គេធំមើលទៅឃើញរៀបស្មើធ្វើបែបនេះប៉ះពាល់ដល់កូនក្នុងផ្ទៃកាន់តែខ្លាំង។គេស្ទើរតែមិនអាចដកដង្ហើមបានពីមួយថ្ងៃទៅមួយថ្ងៃទៅហើយហើយនៅពេលយប់ក៏ត្រូវបានកូននៅក្នុងផ្ទៃធ្វើទុកទៀត។មាត់ស្លេកស្លាំងអស់ហើយ។ចំណែកឯចិត្តវិញគឺចង់តែមិនរស់នោះទេប៉ុន្តែក៏នៅតែមិនហ៊ានធ្វើរឿងទាំងអស់នោះព្រោះអាណិតកូនក្នុងផ្ទៃណាមិនដឹងអី។គេគិតថាថ្ងៃណាមួយប្រាកដជាមានអ្នកមកជួយហើយប៉ុន្តែវារំលងអស់មួយខែជិតទៅពីរខែហើយមិនឃើញអ្វីសោះ

''ទ្រាំបន្តិចទៀតទៅកូន''

jungwon យកដៃទៅស្ទាបអង្អែលពោះរបស់គេថ្នមៗហើយថែមទាំងបាននិយាយទៅកាន់កូនគេនៅក្នុងផ្ទៃផងដែរទឹកភ្នែកក៏បានស្រក់ចុះមកប៉ុន្តែមិនអាចធ្វើអ្វីបាននោះទេ។គេនៅតែមានភាពរឹងមាំក្នុងខ្លួនជានិច្ចប៉ុន្តែខ្លួនជាម្ចាស់មិនដឹងនោះទេថានៅពេលដែលគេនិយាយនេះគឺមាននរណាគេកំពុងតែលួចស្ដាប់គេហើយក៏អាចដឹងរឿងទាំងអស់នោះថាគេកំពុងតែមានតែពោះផងដែរ

បន្ទាប់ពីយំអស់ចិត្តហើយគេក៏បានសម្រេចចិត្តចូលគេងព្រោះថាពេលនេះគឺម៉ោង 10:00 យប់ហើយគឺរាងយប់ជ្រៅដែរហើយមិនចង់នៅយូរនោះទេ

''យើងនៅជាមួយបងjayប៉ុន្មានឆ្នាំហើយមិនទាន់មានកូនផងឯងទើបតែស្គាល់គ្នាមិនបានប៉ុន្មានក៏មានកូនមែនទេចាំមើលទៅកូនរបស់ឯងនោះមិនអាចកើតចេញបាននោះទេ''haram

នាងគឺមានការខឹងជាខ្លាំងដោយសារតែវាមិនសមហេតុផលនូវអ្វីដែលគេបានឃើញនោះទេវាធ្វើឲ្យនាងឈឺចាប់ហើយក៏ចង់សម្លាប់រាងតូចភ្លាមៗតែម្ដងប៉ុន្តែនេះគឺយប់ជ្រៅហើយ។គឺមិនអាចធ្វើអ្វីបាននោះទេ។នាងក៏បានគិតនៅគម្រោងមួយ

«គូដណ្ដឹងរោគចិត្ត🫥» Where stories live. Discover now