ពន្លឺព្រះអាទិត្យនាពេលព្រឹកចាំងចូលតាមចន្លោះវាំងននពណ៌ត្នោតចាស់ដែលបិទបាំងមិនបានជិតល្អ។ ផ្ទៃមុខសង្ហាត្រូវបានគ្រប់ដណ្ដប់ដោយរស្មីពណ៌លឿងស្រាល ដែលជាហេតុធ្វើឲ្យត្របកភ្នែករបស់គេចាប់ផ្ដេីមកម្រេីកបន្តិចម្ដងៗ។
គេសម្លឹងមេីលពិដានពណ៌សដោយបង្ហាញទឹកមុខរាបស្មេី ហាក់មិនសប្បាយចិត្តនឹងការចាប់ផ្តើមនៃថ្ងៃថ្មី។ មនុស្សភាគច្រើនតែងតែមានអារម្មណ៍ស្រស់ស្រាយនៅពេលឃេីញពន្លឺព្រះអាទិត្យ ក៏ប៉ុន្តែគេជាករណីលេីកលែងពីព្រោះគេបន់ស្រន់សូមឲ្យមានតែពេលយប់ប៉ុណ្ណោះ។
តេីមានអ្វីដែលនៅពីក្រោយហេតុផលចម្លែកមួយនេះ?
សុ៊ងហ៊ុនក្រោកអង្គុយ។ កែវភ្នែកមុតស្រួចរបស់គេសម្លឹងទៅកាន់តុដែលនៅក្បែរនោះ។ គេប្រទះឃេីញអ្វីម្យ៉ាងដែលមិនមែនជាកម្មសិទ្ធិរបស់គេ។
វាជានាឡិកាបុរាណមួយ!
ស៊ុងហ៊ុនឈោងយកនាឡិកានោះមកពិនិត្យទាំងចម្ងល់។ គេមិនធ្លាប់មាននាឡិកាប្រភេទនេះពីមុនមកឡេីយ ហើយរឹតតែប្លែកដែលនាឡិកានេះស្ថិតនៅលេីតុរបស់គេ ទាំងដែលយប់មិញ គេមិនបានប្រទះឃេីញអ្វីសោះ។
ឬមួយវាជាអព្ភូតហេតុ?!
ដោយទាល់តម្រិះ ស៊ុងហ៊ុនក៏រក្សាវានៅកន្លែងដេីម រួចរហ័សទៅងូតទឹកដេីម្បីរៀបចំខ្លួន ពីព្រោះគេត្រូវទៅទីកន្លែងមួយ។
🥀🥀🥀
រាងក្រាស់កាន់ផ្កាធូលីបពណ៌សមួយបាច់ដែលវេចខ្ចប់យ៉ាងស្រស់ស្អាត។ គេដាក់វានៅខាងមុខផ្នូររបស់នរណាម្នាក់ដែលមេីលទៅហាក់ដូចជាសំខាន់សម្រាប់គេ។
ស៊ុងហ៊ុនយកដៃទៅវៀសស្នាមធូលីដែលប្រឡាក់នឹងរូបថតដែលនៅលេីផ្ទាំងថ្ម។ កែវភ្នែករបស់គេប្រែជាស្រអាប់ និងចាប់ផ្តើមផ្សានៅពេលសម្លឹងចំស្នាមញញឹមស្រទន់របស់ម្ចាស់រូប។
"3ឆ្នាំហេីយដែលអូនឃ្លាតឆ្ងាយពីបង!" គេយកដៃស្ទាបកន្លែងដែលឆ្លាក់ឈ្មោះរបស់អ្នកម្ខាងទៀត។
យ៉ាង ជុងវុន
01.01.2021"សុំទោសដែលមិនបានមកលេងអូនញឹកញាប់! អូនច្បាស់ជាអផ្សុកហើយត្រូវទេ?"