ឱកាសទី1

119 26 9
                                    

ស៊ុងហ៊ុនភ្ញាក់ពីដំណេក។ រាងកាយរបស់គេស្ពឹកស្រពន់ និងគ្មានកម្លាំងកំហែង។ គេព្យាយាមក្រោកអង្គុយ ហើយអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អេីលនោះគឺ

ជុងវុនកំពុងឈរនៅចំពោះមុខរបស់គេ!

ស៊ុងហ៊ុនសឹងមិនជឿនូវអ្វីដែលខ្លួនបានឃេីញ។ គេយកដៃញីភ្នែកជាច្រេីនសារ ហើយថែមទាំងក្ដិចខ្លួនឯងទៀតផងដេីម្បីបញ្ជាក់ថា នេះមិនមែនជាយល់សប្តិ។

រាងតូចសម្លឹងមេីលស៊ុងហ៊ុនដោយក្រសែភ្នែកងឿងឆ្ងល់។ គេយល់ថារាងក្រាស់ហាក់ដូចជាចម្លែកៗ និងភ្ញាក់ផ្អើលដូចបានឃេីញខ្មោច។

"បងមិនស្រួលខ្លួនមែនទេស៊ុងហ៊ុន?" គេយកខ្នងដៃដាក់លេីថ្ងាសរបស់អ្នកម្ខាងទៀត និងសួរដោយអាការៈព្រួយបារម្ភ។

កម្ដៅចេញពីដៃរបស់ជុងវុនធ្វើឲ្យរាងក្រាស់ប្រាកដចិត្តថានេះជាការពិត ហើយគេមិនបានស្រមេីស្រម៉ៃជ្រុលនោះទេ។ ស៊ុងហ៊ុនញញឹមដោយក្ដីត្រេកអរ កែវភ្នែករបស់គេសឹងតែជ្រាបទឹកភ្នែក ហើយភ្លាមនោះគេរហ័សទាញជុងវុនមកក្រសោបជាប់ដេីមទ្រូងដ៏កក់ក្ដៅរបស់គេដេីម្បីប៉ះប៉ូវនូវក្ដីនឹករលឹកដែលខ្លួនមានចំពោះរាងតូចអស់រយៈពេលជាយូរ។

3ឆ្នាំហេីយដែលគេខានអោបរាងកាយមួយនេះ។ រយៈពេលយូរដែរហេីយដែលគេខានស្រង់ក្លិនក្រអូបដែលចេញពីរាងកាយរបស់ជុងវុន។ វិនាទីនេះគេរំភេីបចិត្តជាងពេលណាៗទាំងអស់ ព្រោះជុងវុងគឺជាពិភពលោករបស់គេ។

"បងកេីតអីឬអត់ហ្នឹង?" ជុងវុនសួរបញ្ជាក់ព្រោះរាងក្រាស់អោបគេឡេីងណែនស្ទេីរតែដកដង្ហេីមមិនរួច។

ស៊ុងហ៊ុនមិនបានឆ្លើយតបនឹងសំណួរឡេីយ។ គេបន្ថយកម្លាំងអោបបន្តិច រួចបន្លឺសម្លេងស្រាលៗក្បែរត្រចៀករបស់ជុងវុន។

"បងខ្លាចបាត់បង់អូន! កុំទៅណាចោលបងបានទេ?"

ជុងវុនរៀងចម្លែកចិត្តបន្តិចនៅពេលបានឮសម្ដីរបស់រាងក្រាស់។ គេដកខ្លួនចេញពីការអោប រួចយកដៃទៅក្រសោបផ្ទៃមុខរបស់ស៊ុងហ៊ុន។

"កុំបារម្ភអី! ក្រែងល្ងាចនេះពួកយេីងត្រូវរៀបការមិនអញ្ចឹងឬ?" ជុងវុនញញឹមបញ្ចេញថ្ពាល់ខួច។ ស៊ុងហ៊ុនឮហេីយស្វាងដូចគេទះ និងចាប់ផ្ដេីមនឹកដល់ហេតុការណ៍ដែលបានកេីតឡេីងក្នុងពិធីរៀបការកាលពី3ឆ្នាំមុន

បង្វិលពេលវេលា ⏳Where stories live. Discover now