បន្ទាប់ពីបិទហាង ជុងវុនត្រឡប់ទៅផ្ទះវិញនៅម៉ោង8យប់តាមទម្លាប់។ នៅថ្ងៃនេះផ្ទៃមេឃអួរអាប់ខុសពីធម្មតា ពពកខ្មៅគ្របដណ្ដប់គ្រប់ទិសទី គួបផ្សំនឹងខ្យល់បក់ខ្លាំងៗធ្វេីឲ្យស្លឹកឈេីដែលជ្រុះ ហេីររប៉ាត់រប៉ាយពាសពេញផ្លូវ។ ជុងវុនបន្ថែមល្បឿនដេីរដេីម្បីឲ្យឆាប់ដល់ផ្ទះ ស្របពេលនោះដែរគេស្រាប់តែឮសម្រឹបជេីងមនុស្សហាក់ដូចជាកំពុងលបតាមគេពីក្រោយ។
ដូចការស្មានមិនខុស មានក្មេងពាលមួយក្រុមកំពុងដេីរតាមជុងវុន។ រាងតូចភិតភ័យខ្លាំងណាស់ហេីយគេក៏រត់យ៉ាងលឿនតាមដែលអាចធ្វេីបាន ហើយភ្លាមនោះ...
ជុងវុនយកដៃបាំងភ្នែកព្រោះចាំងនឹងភ្លេីងឡានដែលកំពុងឈប់នៅចំពោះមុខ។ ជុងវុនមិនបានគិតអ្វីច្រេីនឡេីយ គេប្រញាប់សម្ដៅទៅកាន់ទ្វារឡាននិងគោះកញ្ចក់ដេីម្បីសុំដោយសារជាមួយ ហើយម្ចាស់ឡានក៏បានយល់ព្រមដោយពុំមានភាពរុញរា។
"គឺជាគេ?!" ជុងវុនឧទានក្នុងចិត្តព្រមទាំងលួចសម្លឹងរាងក្រាស់ដែលបេីកឡានដោយភាពស្ងៀមស្ងាត់។ ផែនដីនេះពិតជាមូលពិតមែន!
"មានអីមែនទេ បានជាសម្លឹងមេីលខ្ញុំមិនដាក់ភ្នែកបែបនេះ?"
មុខរបស់ជុងវុនប្រែជាក្រហមព្រឿងៗ នៅពេលដែលអ្នកម្ខាងទៀតចោទសំណួរចាក់ដោត។ នេះគេដឹងខ្លួនថាជុងវុនលួចមេីលមុខសង្ហារៗរបស់គេដែរហ៎? គួរឲ្យខ្មាសអៀនមែន!
"អរ គឺគ្មានអីទេ!" ជុងវុនតបដោយទឹកមុខមិនសូវសម។
"និយាយអញ្ចឹងអរគុណលោកខ្លាំងហេីយដែលព្រមឲ្យខ្ញុំដោយសារជាមួយ ព្រោះខ្ញុំឃេីញមានគេដេញតាមខ្ញុំពីក្រោយ!"
"មិនអីទេ! លេីកក្រោយប្រយ័ត្នខ្លួនផង" គេតបដោយបង្កប់នូវក្ដីបារម្ភ ធ្វើឲ្យជុងវុនទទួលបានអារម្មណ៍កក់ក្ដៅយ៉ាងចម្លែក។
"ផ្ទះខ្ញុំនៅខាងមុខនោះ ដូច្នេះលោកអាចដាក់ខ្ញុំចុះនៅទីនេះបានទេ?" គេស្នេីសុំដោយក្រសែភ្នែកមានពន្លឺ។ ស៊ុងហ៊ុនងាកមេីលផ្ទៃមុខរបស់រាងតូចដោយអារម្មណ៍នឹកស្ដាយ ព្រោះគេចង់នៅជាមួយជុងវុនឲ្យបានយូរជាងនេះ។
"មិនអីទេ ខ្ញុំអាចជូនឲ្យដល់ផ្ទះបាន!"
ជុងវុនក៏គ្មានអ្វីដែលត្រូវបដិសេដដែរ ហើយគេមានអារម្មណ៍ថាមានសុវត្ថិភាពនៅពេលបាននៅក្បែរបុរសចិត្តល្អម្នាក់នេះ។
"ពួកយេីងអាចរាប់អានគ្នាជាមិត្តបានទេ?"ស៊ុងហ៊ុនបន្លឺស្រាលៗ តែជុងវុនអាចស្ដាប់បានព្រោះគេជាមនុស្សដែលរហ័សរហួន។
បេះដូងរបស់ជុងវុនលោតញាប់ខុសពីធម្មតា។ មិនមែនមកពីរំភេីប ប៉ុន្តែហាក់ដូចជាប្លែកៗច្រេីនជាងនៅពេលដែលឮពាក្យថាមិត្ត ចេញពីបបូរមាត់របស់ស៊ុងហ៊ុន ហើយជុងវុនក៏មិនដឹងថាមកពីមូលហេតុអ្វីដូចគ្នា។
"ប្រាកដជាបាន!" ជុងវុនព្យាយាមញញឹម ព្រោះយល់ថាគេអាចនឹងមានអ្វីពាក់ព័ន្ធជាមួយបុរសម្នាក់នេះ។ ដូច្នេះគេត្រូវតែស្វែងរកពីភាពមិនប្រក្រតីនេះឲ្យឃេីញ។
បន្ទាប់ពីនោះ ពួកគេបានផ្លាស់ប្ដូរប្រព័ន្ធទំនាក់ទំនងទៅវិញទៅមក ហើយស៊ុងហ៊ុនក៏បានឈប់ឡាននៅខាងមុខរបងផ្ទះរបស់ជុងវុន។
"លាសិនហេីយណា៎ អរគុណម្ដងទៀត!" ជុងវុននិយាយទៅកាន់ស៊ុងហ៊ុនដែលកំពុងមេីលគេហាក់ដូចមិនចង់ឲ្យគេទៅឆ្ងាយ។
"ថ្ងៃក្រោយជួបគ្នា!" ស៊ុងហ៊ុនបញ្ចេញស្នាមញញឹមកម្ររបស់ខ្លួន។ គេសង្ហារខ្លាំងណាស់ ប្រៀបដូចទេវបុត្រដែលរស់នៅលេីឋានសួគ៌។ តាមចិត្តដែលនឹក គេចង់តែចាប់ជុងវុនមកអោបឲ្យណែន តែគេមិនអាចធ្វេីបានព្រោះពេលនេះពួកគេមានឋានៈត្រឹមមិត្តដែលទេីបនឹងស្គាល់គ្នាប៉ុណ្ណោះ។
គេសង្ឃឹមថា ការសម្រេចចិត្តបែបនេះនឹងមិនមានផលប៉ះពាល់ចំពោះជុងវុនទៅចុះ ព្រោះវាជាឱកាសចុងក្រោយហេីយសម្រាប់គេ។
(ノ◕ヮ◕)ノ*.✧