ឱកាសទី2ដល់ទី6

129 26 4
                                    

ស៊ុងហ៊ុនបន្តប្រេីប្រាស់ឱកាសរបស់ខ្លួនដេីម្បីត្រឡប់ទៅកែប្រែអតីតកាល ប៉ុន្តែគួរឲ្យសោកស្ដាយដែលការខិតខំប្រឹងប្រែងរបស់គេនៅតែគ្មានប្រសិទ្ធិភាព។

គេរងទារុណកម្មដដែលៗជាច្រេីនលេីកច្រេីនសារ ប៉ុន្តែគេមិនបានរាថយឡេីយ ព្រោះវាគ្មានអ្វីដែលឈឺចាប់បំផុតជាងការមេីលឃេីញមនុស្សដែលខ្លួនស្រឡាញ់ត្រូវបាត់បង់ជីវិតដោយផ្ទាល់ភ្នែកទាំងគូឡេីយ។

ស៊ុងហ៊ុនព្យាយាមរកគ្រប់មធ្យោបាយបាយទាំងអស់ដេីម្បីបញ្ចៀសជុងវុនពីសេចក្ដីស្លាប់ តែមិនថាគេខិតខំប្រឹងប្រែងប៉ុណ្ណានោះទេ វានៅតែមិនបានផល ពីព្រោះនៅថ្ងៃទី 01.01.2021 ជុងវុនត្រូវតែស្លាប់ដដែល ខុសត្រង់មូលហេតុផ្សេងៗគ្នាតែប៉ុណ្ណោះ។

រាងក្រាស់ទាល់តម្រិះពិតមែន គេមិនដឹងត្រូវធ្វេីបែបណាដេីម្បីអាចកែប្រែ ឬផ្លាស់ប្ដូរវាសនាអាក្រក់មួយនេះបាន។ ព្រហ្មលិខិតលេងសើចនឹងគេច្រេីនពេកហេីយ បេីជ្រុលជាផ្ដល់ឱកាសឲ្យគេត្រឡប់ពេលវេលាហេីយ ហេតុអ្វីក៏មិនអាចឲ្យពួកគេបានរួមរស់នឹងគ្នា។

នៅក្នុងឱកាសទី6នេះ ជុងវុនស្លាប់ដោយសារជម្ងឺគាំងបេះដូង។ ស៊ុងហ៊ុនអង្គុយក្បែររាងកាយគ្មានវិញ្ញាណរបស់ជុងវុនដែលគេងស្ដូកស្ដឹងនៅលេីគ្រែពេទ្យ។ គេយកដៃដែលត្រជាក់ស្រេបរបស់រាងតូចមកដាក់ជិតថ្ពាល់ស្របពេលទឹកភ្នែករបស់គេកំពុងស្រក់ចុះមក។

"នៅសល់ឱកាសម្ដងទៀតតែប៉ុណ្ណោះ!" គេពោលដោយអារម្មណ៍អស់សង្ឃឹម។

"បេីជួយអូនមិនបានទេ ពួកយើងនឹងត្រូវព្រាត់គ្នាជារៀងរហូត"

រំពេចនោះនីគីដែលជាមនុស្សជំនិតរបស់រាងក្រាស់បានចូលមកខាងក្នុង។ គេសម្លឹងមេីលចៅហ្វាយនាយដោយក្ដីអាណិតអាសូរ ព្រោះគេស្គាល់អារម្មណ៍នៃការបាត់បង់មនុស្សសំខាន់ច្បាស់ណាស់ថាវាមានរសជាតិល្វីងជូរចត់ដល់កម្រិតណា។

នីគីយកដៃអង្អែលខ្នងរាងក្រាស់ដេីម្បីលួងលោម ព្រោះតាំងពីដេីមមកគេមិនដែលឃេីញស៊ុងហ៊ុនពិបាកចិត្តខ្លាំងដូចជាពេលនេះឡេីយ។

បង្វិលពេលវេលា ⏳Where stories live. Discover now