ឱកាសពិសេស✨

142 28 8
                                    

ស៊ុងហ៊ុនស្ថិតនៅទីកន្លែងមួយដែលមានសភាពងងឹតស្លុប។ គេព្យាយាមរកគ្រប់ច្រកល្ហកដេីម្បីចាកចេញពីទីកន្លែងនោះ ប៉ុន្តែមិនបានផល។

គេសម្លឹងមេីលគ្រប់ជ្រុងជ្រោយទាំងអស់។ អារម្មណ៍របស់គេច្របូកច្របល់និងងឿងឆ្ងល់ស្របគ្នា ព្រោះគ្មានតម្រុយថាទីនេះជាកន្លែងណាទេីបបានជាងងឹតមេីលមិនធ្លុះបែបនេះ?

ស្របពេលនោះដែរ ពន្លឺពណ៌ខៀវរសាត់មកសារជាថ្មី។ ស៊ុងហ៊ុនយកដៃញីភ្នែកដែលចាំងនឹងពន្លឺ ហើយគេបានឮសម្លេងចម្លែកមួយដែលបន្លឺឡេីងសឹងតែបែកក្រដាសត្រចៀក

"អ្នកមានឱកាស7ដងដេីម្បីកែប្រែអតីតកាល!"

ស៊ុងហ៊ុនយកដៃខ្ទប់ត្រចៀកទាំងសងខាង។ គេតក់ស្លុតចំពោះអ្វីដែលបានកេីឡេីង ហេីយវាប្រៀបដូចជាសុបិន

រំពេចនោះរូបនាឡិកាធំមួយស្រាប់តែផុសឡេីងនៅចំពោះមុខរបស់គេ ហើយសម្លេងចម្លែកបាននិយាយប្រាប់បន្តថា...

"អ្នកមានសិទ្ធិអធិស្ឋានដេីម្បីត្រឡប់ទៅពេលណាមួយនៃអតីតកាល! ប៉ុន្តែត្រូវចាំថា អ្នកនឹងត្រូវរងទារុណកម្មនៅពេលដែលអ្នស្នេីសុំ!"

ស៊ុងហ៊ុនរក្សាភាពស្ងៀមស្ងាត់។ គេកំពុងពិចារណាពីហេតុការណ៍ចម្លែកនេះ ព្រោះគេបែងចែកមិនទាន់បានថាជាយល់សប្តិ ឬជាអ្វីឲ្យពិតប្រាកដ

ប៉ុន្តែគេចាប់អារម្មណ៍នូវអ្វីដែលសម្លេងចម្លែកនោះបានប្រាប់ដល់គេ។

"តេីអ្នកនឹងផ្ដល់ឱកាសដេីម្បីកែប្រែអតីតកាលមែនឬ?" គេសួរបញ្ជាក់ដេីម្បីប្រាកដចិត្ត។

"ពិតណាស់!" សម្លេងនោះឆ្លេីយតប

បែបនេះ ស៊ុងហ៊ុនរឹតតែចង់សាកល្បង ព្រោះបេីគិតទៅគឺវាមិនមានអ្វីដែលខាតបង់សម្រាប់គេនោះឡេីយម្យ៉ាងទៀតគេយល់ថាព្រះជាម្ចាស់អាចនឹងអាណិតដល់គេ ហើយទ្រង់បានប្រទានឱកាសពិសេសនេះសម្រាប់គេក៏ថាបាន។

"សូមផ្ដល់ឱកាសនេះដល់ខ្ញុំផង!" ស៊ុងហ៊ុនលុតជង្គង់ចុះ ហើយវិនាទីបន្ទាប់រូបនាឡិកាធំនោះក៏បង្វិលទ្រនិចឈប់ត្រឹមលេខ1 ដែលមានន័យថាស៊ុងហ៊ុនបានប្រេីប្រាស់ឱកាសអស់ម្ដងដេីម្បីត្រឡប់ពេលវេលា ដូច្នេះគេនៅសល់ឱកាសតែ6ដងទៀតប៉ុណ្ណោះ។

"ខ្ញុំសូមបួងសួងដេីម្បីត្រឡប់ទៅថ្ងៃដែលខ្ញុំរៀបការ!"

ស៊ុងហ៊ុននិយាយក្នុងចិត្ត ហើយធ្វើការអធិស្ឋាន។ បន្តិចក្រោយមក ពន្លឺពណ៌ខៀវក៏ផុសឡេីង និងស្រោបជុំវិញខ្លួនរបស់គេ ហើយការឈឺចាប់ក៏កេីតមានទៅលេីរាងកាយរបស់គេនៅគ្រានោះផងដែរ។

"អា៎!!!!"

គេស្រែកដោយភាពវេទនាបំផុត។ រាងកាយរបស់គេដូចត្រូវភ្នំសង្កត់ពីលេី ក្នុងទ្រូងចុកចាប់ឆៀបៗដូចមានអ្វីមកចាក់ទម្លុះ ប៉ុន្តែដេីម្បីជុងវុនគេសុខចិត្តទទួលរងការឈឺចាប់ទាំងអស់ឲ្យតែអាចជួយសង្គ្រោះជីវិតមនុស្សដែលខ្លួនស្រឡាញ់ឲ្យរួចផុតពីសេចក្ដីស្លាប់

គេស្រែកដោយភាពវេទនាបំផុត។ រាងកាយរបស់គេដូចត្រូវភ្នំសង្កត់ពីលេី ក្នុងទ្រូងចុកចាប់ឆៀបៗដូចមានអ្វីមកចាក់ទម្លុះ ប៉ុន្តែដេីម្បីជុងវុនគេសុខចិត្តទទួលរងការឈឺចាប់ទាំងអស់ឲ្យតែអាចជួយសង្គ្រោះជីវិតមនុស្សដែលខ្លួនស្រឡាញ់ឲ្យរួចផុតពីសេចក្ដីស្លាប់។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

~បងល្អពេកហើយ😭

បង្វិលពេលវេលា ⏳Where stories live. Discover now