ក្រោយពីដើរចេញពីបន្ទប់ថេយ៍បានមួយសន្ទុះធំ ជុងហ្គុកក៏និយាយឡើងទាំង ហួសចិត្តទៅកាន់ប្អូនប្រុសរបស់ខ្លួន« ក្រខ្លួនមិនខានទេ គ្រាន់តែយប់ដំបូងយក លុយពីយើងឡើងចង់អស់ពីខ្លួនទៅហើយ »
« ចុះបងមើលខ្ញុំ?មានលុយមួយរៀលក្នុងខ្លួនទេថេយ៍ប្រមូលយកអស់ហើយ »
« ហ៉ើយ!មិនយកប្រពន្ធឬយកអ្នកមកចាយលុយជំនួសទេហា៎ »
« ចុះបងតាមចិត្តគេធ្វើអី?ស្រឡាញ់គេពេក ថ្នមពេកគេបានចិត្តវិញទេ » នៅជាមួយ យូរទើបដឹងថាថេយ៍ជាមនុស្សបែបមិច ហើយចំណែកជុងហ្គុកវិញស្គាល់ថេយ៍មិន ទាន់បានមួយខែផង ក៏មករៀបការជាមួយ អីណា
« ចុះឯងរាល់ដងមិនតាមចិត្តគេហ្ហេ៎? »
« តាមកាលៈទេសៈ » អ្នកទាំងពីរដើរ បណ្តើរនិយាយគ្នាបណ្តើររហូតដល់មុខបន្ទប់រៀងខ្លួនទើបឈប់នឹងចូលទៅខាងក្នុង ដោយសារតែស្អែកជុងហ្គុកនឹងជី មីនត្រូវទៅប្រជុំនៅឯក្រុមហ៊ុន
Tomorrow
ម៉ោងប្រហែល8ព្រឹក ថេយ៍ក៏ចុះពីខាងលើ ផ្ទះ ទាំងនៅក្នុងដៃមានកាន់ចានផ្លែស្រ្តបឺរី ដាក់ចូលមាត់ទំពារយ៉ាងទំនង
« ឯងមានឃើញជុងហ្គុកនឹងជីមីនទេ? » ចុះមកក្រោមមិនឃើញ ពីរនាក់បងប្អូននោះ ថេយ៍សួរទភអ្នកបម្រើដែរនៅក្បែរនោះ
« ពួកគាត់ទៅក្រុមហ៊ុនបាត់ទៅហើយ »
« អ៎រ..អរគុណ » រាងតូចថារួចក៏យកចាន ស្រ្តបឺរីទុកនៅលើតុ រួចក៏ដើរចាក់ទឹកដោះ គោដើម្បីញ៉ាំ ។ ហើយក៏ដើរទៅយកសោរ ឡានដែរនៅក្បែរនោះ គឺមានច្រើនជម្រើស ខ្លាំងណាស់ តែថេយ៍ក៏សម្រេចចិត្តក៏សោរ ឡានពណ៍ខ្មៅម៉ាក់BMWកាន់នៅក្នុងដៃ ហើយក៏បន្តដំណើរ ចេញពីភូមិគ្រឹះទៅឃ្លាំងដាក់ឡានវិញ
+ JEON GROUP
រាងតូចដើរចូលមកក្នុងក្រុមហ៊ុន ដោយក្រសែរភ្នែកមនុស្សជាច្រើន សម្លឹងមើលមកគេ ប៉ុន្តែគេមិនខ្វល់សំខានពេលនេះត្រូវទៅជួប ពីរនាក់បងប្អូននឹងសិនទើបបាន ។
ទឹង!សម្លេងជន្តើរយន្តក៏លឺឡើង កាយតូច ក៏បោះជំហានដើរចេញមកក្រៅ ថេយ៍សម្លឹងមើលបន្ទប់ដែរនៅជិតៗនោះក៏ប្រទះ ឃើញបន្ទប់ដែរនាយកំពុងប្រជុំនោះ ថេយ៍ សម្លឹងមើលមួយសន្ទះរួចក៏សម្រេចចិត្ត ដើរ ទៅបន្ទប់ Office ជីមីនវិញ ។