Ep3 : អាឡប់!!

1.7K 70 0
                                    


+ ព្រឹកថ្ងៃថ្មី 🌞

« អ្ហឹម... » សម្លេងគ្រហឹមដើមករបស់ថេយ៍ បន្លឺឡើង ទាំងខ្លួនរបស់គេត្រូវកាយមាំយ៉ាងជាប់ ស្អិតនឹងទ្រូង ។ រាងតូចយកដៃ ញីភ្នែក តិចៗរួចក៏បើកភ្នែកសម្លឹងមើលនៅ ជុំវិញខ្លួន

« អាយ៎!ស្លាប់ហើយខ្ញុំ!! » បើកភ្នែកមកឃើញ បង្អួចដែរនៅក្បែរនោះ ថ្ងៃរះឡើង ខ្ពស់បាត់ទៅហើយ ទាំងដែរនៅក្នុង បន្ទប់របស់ជុងហ្គុក ចុះជីមីននោះ? គេក៏ ទាញដៃជុងហ្គុកចេញពីខ្លួន រួចក៏ឈានជើង ចុះពីលើគ្រែ ដើរទៅយកសម្លៀក បំពាក់របស់ខ្លួនដែរជ្រៃនោះ មក
ស្លៀកវិញ

« កើតស្អីទាំងព្រឹកនឹង?! » ព្រោះលឺសម្លេង ស្រែក ទើបធ្វើឲ្យជុងហ្គុកដែរគេងនោះភ្ញាក់
មកអង្គុយនៅលើគ្រែសម្លឹងមើល រាងតូចទាំងនៅងងុយ

« យប់នេះខ្ញុំគេងនៅបន្ទប់បងណា បើបងមីនដឹងខ្ញុំ ប្រាកដជា.. » និយាយដល់ត្រឹម នេះថេយ៍ក៏គ្រវីកក្បាលញាប់ស្មេរ ស្រម៉ៃ មិនចេញបើជីមីនដឹងរឿងនេះ

« បើដឹងបែបនេះហើយ នៅមករកយើងធ្វើ ស្អី?!មិននៅជាមួយគេទៅ » លឺតែថេយ៍និយាយ ក៏នាយឆ្ងល់ដែរបើដឹងថាចឹងហើយ នៅមករកខ្លួនធ្វើអីទៀត

« បងកុំអាលថាឲ្យ ខ្ញុំតើបានទេ? » នេះជាបញ្ហារបស់គេ ដែរត្រូវមកប្រឈមនៅក្នុង ពេលបន្តិចទៀតនេះ ហេតុអីជុងហ្គុកនៅតែ ថាឲ្យខ្លួនទៀត?

« .... » រាងក្រាស់ ក៏ឈប់និយាយរួចនាយ ក៏ក្រោកពីលើគ្រែយកអាវ វែងត្រឹមជង្គង់ មកពាក់ចង់ខ្សែរួច នាយក៏ដើរចូលបន្ទប់ ទឹកបាត់ទៅ ដោយមិនខ្វល់ពីថេយ៍អីបន្តិច

កាយតូច បានត្រឹមអន់ចិត្តនឹងទង្វើររបស់ នាយដែរធ្វើមកលើខ្លួន ព្រោះគេមិនដែរជួប មនុស្សប្រុសឯណាចរិកដូច ជុងហ្គុក មួយនេះទេ ពិបាកញ៉ែហើយ នៅមិនចង់ឲ្យគេ ចូលទៅក្បែរទៀត នេះគង់តែជាអ្នកមាន ស្អាតសង្ហារទេ បើក្រវិញក៏គេមិនយកភ្នែក មើលដែរ ។ តែគេក៏មិនបានគិតច្រើនអីដែរ ក៏រហ័សស្លៀកពាក់ហើយ ចាក់ចេញពីបន្ទប់ នាយទៅ

ដើរនៅតាមផ្លូវ ក្នុងចិត្តថេយ៍ភ័យខ្លាំងណាស់ ខ្លាចតែជីមីនសួរនាំថាបាត់ទៅណាទេ ។ ដោយសារតែបន្ទប់ពីរនាក់បងប្អូននេះ គឺនៅក្បែរគ្នាទេរំលងតែបីបួនបន្ទប់ គឺដល់ហើយ បានជាថេយ៍ដើរមិនយូរប៉ុន្មានក៏មកដល់

Millionaire Wife (ចប់)Where stories live. Discover now