Ep17 : Prank?!

1.7K 69 0
                                    

+ 2ខែក្រោយម

បិតភ្នែកបើកភ្នែករយះពេល2ខែក៏បានកន្លងផុតទៅយ៉ាងលឿន ។ រីឯសេដ្ឋកិច្ចនៅ ក្នុងប្រទេសក៏កាន់តែរីកចម្រើន តាមនឹងដែរ បើយើងបែរមកមើល បុរសម្នាក់ដែរ អង្គុយនៅលើកៅអីភ្នែកសម្លឹងមើល កុំព្យូទ័រនេះវិញ ។ មួយរយះនេះការងារច្រើន ទើបជុងហ្គុកនឹងជីមីនមិនសូវមាន ពេលនៅឲ្យប្រពន្ធជាទីស្រឡាញ់របស់ខ្លួន នោះទេ បានជានៅក្នុងគ្រួសារពួកគេគឺឧស្សាហ៍មានភាពឈ្លោះប្រកែកគ្នា ប៉ុន្តែក៏មិនខ្លាំងណាស់ណាដែរ ។

វេលានេះម៉ោង12ថ្ងៃត្រង់ទៅហើយ អ្នកទាំងពីរមិនទាន់បានញ៉ាំអាហារថ្ងៃត្រង់នៅ ឡើយទេព្រោះតែរវល់ការងារនេះឯង ។ តែទោះជាយ៉ាងណាក៏ដោយក៍មិនភ្លេចពួកគេដែរ

ថេយ៉ុងដើរកាន់ស្រាក់បាយនៅនឹងដៃម្ខាង តម្រង់ទៅបន្ទប់អ្នកទាំងពីរ នាមជាប្រពន្ធ ក៏ត្រូវតែធ្វើបែបនេះហើយមែនអត់?

តុៗ! « ចូលមក » បន្ទាប់ពីលឺការអនុញ្ញាត ពីអ្នកខាងក្នុងកាយតូចក៏បើកទ្វារចូលទៅ ខាងក្នុង ។

« អូ៎!ថេយ៍ »ជុងហ្គុកដកភ្នែកចេញកុំព្យូរទ័រ ទៅមើលអ្នកដែរបើកទ្វារចូលមកនោះវិញ

« ហត់ទេប្តីសម្លាញ់? »

« បានឃើញមុខអូនបងបាត់ហត់ហើយ » នាយញញឹមទៅកាន់ថេយ៍ រួចក៏ក្រោកពីកៅអីដោះវែនតាចេញ ដើរទៅរកថេយ៍

« ញ៉ាំបាយសិនទៅ ចាំអូនរៀបចំឲ្យ » ថាចប់ ថេយ៍ក៏យកស្រាក់បាយទៅដាក់នៅលើ តុនាយព្រមទាំងរៀបចំឲ្យទៀតផង

« ឈ្ងុយណាស់ អូនជាអ្នកធ្វើមែនទេ? » រួចជុងហ្គុកចូលទៅអោបចង្កេះរាងតូចយ៉ាង ជាប់

« អូនជាអ្នកធ្វើ » ថាចប់ម្ហូបនៅលើតុក៏រៀប ចប់រួចដូចគ្នា ថេយ៍បែរទៅមើលជុងហ្គុកបន្តិចរួចក៏ចាប់ដកដៃនាយចេញពីចង្កេះរបស់ខ្លួន

« អូនទៅហៅមីនសិន »

« អឹម » នាយគ្រហឹមដើមកបន្តិច រួចក៏បើក ផ្លូវឲ្យថេយ៍ដើរចេញពីបន្ទប់ទៅ ។ ហើយ ក៏យកទូរស័ព្ទរបស់ខ្លួនមកមើល

« ជុង!មកញ៉ាំបាយឈប់មើលទូរស័ព្ទទៅ » បានបន្តិចថេយ៍ដើរចូលមកវិញជាមួយនឹង ជីមីន នាយដាក់ទូរស័ព្ទចុះរួចក៏ដើរទៅកៅអី តុបាយ

Millionaire Wife (ចប់)Where stories live. Discover now