+ ល្ងាច
ក្រាក់~~!
« ថេយ៍ » ជុងហ្គុកឧទានហៅឈ្មោះថេយ៍ ពីចម្ងាយពេលឃើញ រាងតូចអង្គុយគង់ទាក់ខ្លា រង់ចាំគេនោះ ។ លឺឈ្មោះខ្លួនឯង ទើបថេយ៍ប្រញាប់ងាក់ទៅមើល
« ជុង..បងមកវិញហើយមែនទេ? » កាយតូចចូលមក កៀកដៃនាយសួរទាំងបារម្ភ
« បងមកវិញហើយ នឹកអូនខ្លាំងណាស់
នៀក » រាងមាំថារួចក៏អោនទៅថើបថ្ពាល់ ថេយ៍មួយខ្សឺត ចំណែកថេយ៍ក៏ញញឹមដាក់ នាយបន្តិចរួចក៏ថើបសងនាយវិញ« នឹកបងដូចគ្នា លើកក្រោយយកអូនទៅផង នៅផ្ទះអផ្សុកណាស់ » ថេយ៍និយាយ អង្វរនាយ ទាំងធ្វើទឹកមុខដូចជាមនុស្សដែរ ត្រូវគេទុកចោលមួយខែចឹង
« ចុះជីមីន អូនមិននៅក្បែរគេទៅ? »
« បងមីនគាត់ក៏ មានការងារដែរត្រូវធ្វើដែរអូនសុំរួច ហើយគាត់ថាមិនឲ្យទៅទេ ទើបមកសុំបងម្តង »
« កន្លែងការងារបង មិនសប្បាយទេអូននៅ ផ្ទះទៅ »
« អត់!អូនចង់ទៅ »
« បើអូនមិនទៅស្អែកបង ឲ្យលុយអូនយកទៅ Shopping » គ្រាន់តែលឺថាទៅ shopping ភ្លាមថេយ៍ក៏ស្ងាត់មាត់បន្តិច
« បងឲ្យអូនប៉ុន្មាន? »
« នេះ » រួចនាយក៏ស៊កដៃចូលហោប៉ាវខោ យកកាបូបមកបើក ហើយក៏ដកកាត់ខ្មៅ មួយសន្លឹកមកបង្ហាញឲ្យថេយ៍ឃើញ
« ទៅshoppingវិញ! » រាងតូចឆ្លើយយ៉ាង រហ័ស រួចក៏បម្រុងនឹងយកវាពីដៃនាយ តែនាយលើកវាឡើងទៅខ្ពស់
« ឲ្យរង្វាន់បងសិន » ជុងហ្គុកញញឹមដាក់ ថេយ៍បន្តិច ព្រោះចង់ឲ្យថេយ៍ដឹងថានាយ យកបានអី
« មួយម៉ោងបានហើយ » ទើបថេយ៍តបវិញទាំងមុខស្អុយ
« អត់ទេ លឿនពេក »
« មួយម៉ោងកន្លះ? »
« អត់ទេ » រាងតូចឈរអោបដៃចូលគ្នា រួចក៏សួរទៅវិញ
« បងចង់បានប៉ុន្មាន? » លឺបែបនេះជុងហ្គុក ញញឹមទៅកាន់ថេយ៍រួចក៏ចូលទៅអោបចង្កេះរបស់ថេយ៍
« មួយយប់ពេញ » នាយបញ្ចេញសម្លេង តិចៗនៅក្បែរត្រចៀករបស់ថេយ៍ ហើយក៏ អោនទៅថើបថ្ពាល់ថេយ៍