សុំទោសសម្រាប់ពាក្យមិនសមរម្យនៅក្នុងភាគនេះ🥹🌷ក្រាក់~~! សម្លេងទ្វារមួយទំហឹង ពីអ្នកខាងក្រៅ ធ្វើឲ្យជុងហ្គុកដែរអង្គុយកាន់ ឯកសារនោះងើបមុខសម្លឹងមើលម្ចាស់ដែរបើកទ្វារនោះ
« ថេយ៍?!អូនមកបានយ៉ាងមិចនឹង? » ជុងហ្គុករហ័សក្រោកមកសួរនាយតូច ប៉ុន្តែថេយ៍បែរជាមិនមាត់ ដៃកាន់កាំភ្លើងជាប់ ដើរចូលទៅឆែកមើលនៅក្នុងបន្ទប់នាយ
មួយសន្ទុះក្រោយពីថេយ៍ចូលបន្ទប់នាយ ជីមីនក៏ដើរមកបន្ទប់នាយដូចគ្នា ព្រមទងដៃ ប្រលាក់សុទ្ធតែឈាម
« ដៃកើតអី?! » ជុងហ្គុកក៏បោះសំណួរទៅ ជីមីនពេលឃើញដៃគេក្លាយជាបែបនេះ
« ថេយ៍សម្លាប់មនុស្ស » ចប់សំដី ជីមីនក៏ដើរចូលទៅរកថេយ៍ ចំណែកជុងហ្គុកក៏ប្រ ញាប់ចូលជាមួយជីមីនដែរ ឃើញចឹងសោះ ហ៊ានលើកដៃសម្លាប់មនុស្សដែរ?
« ហេតុអីអូនសម្លាប់នាង?! » ឃើញថេយ៍កំពុងរុករើរបស់ ជីមីនក៏សួរឡើងទាំងខឹង ប៉ុន្តែថេយ៍ បានត្រឹមមិនមាត់គិតតែពី រុករើ របស់ពេញនឹងអស់ហើយ
អត់ទ្រាំមិនបានជីមីនក៏ដើរចូលកញ្ឆក់ដៃរាងតូចមួយទំហឹង សឹងតែអាចឲ្យថេយ៍ហូរ ទឹកភ្នែកបានហើយ
« អួយ៎ »
« ឆ្លើយនឹងបង! » មើលចុះទាំងសម្តីនឹង ទឹកមុខគឺជីមីនសម្លុតថេយ៍យកតែម្តង ។ កែវភ្នែករបស់ថេយ៍ប្រែជាមានដំណក់ទឹក តិចៗនៅក្នុងនោះ
« បងការពារនាង?! » មិនចាញ់នាយ ថេយ៍ ក៏ប្រើសម្តីខ្លញងដាក់គេវិញ
« បងមិនបានការពារតែហេតុអីអូនសម្លាប់នាង?! »
« សម្លាប់ស្រីយកប្តីគេមានអីមិនល្អ? » ថេយ៍ញញឹមយ៉ាងស្រស់ទៅកាន់នាយ រឹតតែធ្វើឲ្យ នាយខឹងខ្លងជាងមុទៀត
« គីម ថេយ៉ុង!! »
« យ៉ាងមិច! ចន ជីមីន!! » មើលទឹកមុខ ថេយ៍ប្រែជាក្រហម ព្រោះតែចង់យំតែគេ មិនព្រមបញ្ចេញវាឲ្យមកហូរពេលនេះទេ
ជុងហ្គុកក៏ចូលទៅចាប់ទាញដៃជីមីនចេញ ពីដើមដៃថេយ៍វិញ គ្រាន់តែលែងភ្លាមដៃ ថេយ៍ឡើងក្រហម ដោយសារតែកម្លាំងដៃ នាយ