ភាគ១ លួចស្រលាញ់

832 30 4
                                    

" Crush only lasts four months just so you it wasn't love, love never fails. "

ស្នេហាជាអ្វី?គឺជាចម្លើយដែរមនុស្សគ្រប់គ្នាតែងតែតាមរកចម្លើត តែសំណួរនេះគឹគ្មានចម្លើយនោះទេនៅក្នុងបេះដូងរបស់ជុងនោះទេ។ វាមិនមែនមកពីគេសាវា តែមកពីស្នេហារបស់គេមិនសមបំណងទៅវិញនោះទេមិនថាគេស្រលាញ់អ្នកណា៎ក៏គ្មានចុងបញ្ចប់ណា៎មួយល្អនោះដែរ។

" យ៉ាងមិចខូចចិត្តទៀតហើយឬ? " ភូវិនដែរជាមិត្តជិតស្និតតាំងពីតូចរបស់ជុងកៀកស្មាររបស់ជុងហើយក៏សួរឡើងក្រោយឃើញមិត្តរបស់គេទឹកមុខមិនរីកសោះ។

" មិចក៏ឯងដឹង? " ជុងសួរឡើងទៅវិញព្រោះគេមិនបាននិយាយប្រាប់អ្នកណា៎នោះទេ។

" មុខឡើងស្រហូតស្រងាត់បែបនេះ មានតែមនុស្សល្ងង់ទេដែលមើលមិនដឹងថាឯងកំពុងតែខូចចិត្ត " ភូវិននិយាយឡើងទាំងញញឹមហើយក៏ហុចដៃរបស់គេទៅពីមុខជុង។

" ចង់បានអីយើងគ្មានអារម្មណ៍លេងនោះទេ " ជុងនិយាយឡើងដោយមុខងាប់តែភូវិនមិនខ្វល់នោះទេថែមទាំងទាញដៃជុងអោយងើបឡើងទៀតផង។

" យើងនាំឯងទៅកន្លែងមួយ " ភូវិនកាន់ដៃរបស់ជុងរត់ទៅកាន់មាត់ទន្លេហើយក៏ចង្អុលទៅភ្លើងពណ៍រាត្រីដ៏ស្រស់ស្អាតធ្វើអោយជុងស្ទើរតែភ្លេចទៅហើយថាគេកំពុងតែខូចចិត្ត ភូវិនក៏ញញឹមឡើងយ៉ាងស្រស់ក្រោយឃើញខ្សែរភ្នែករបស់ជុងមិនបានសោកសៅដូចមុន។

ក្រោយឃើញជុងញញឹមហើយរាងស្ដើងក៏ងាកទៅមើលទេសភាពវិញ តែជុងមិនបានមើលទេសភាពតាមភូវិននោះទេតែគេកំពុងតែមើលស្នាមញញឹមមួយនោះ។ ស្នាមញញឹមដែលមិនចេះរីងស្ងួត គ្រប់ពេលដែលគេខូចចិត្តភូវិនតែងតែជាមនុស្សទីមួយដែលចេញមុខមកលួងគេជានិច្ចគេមិនសូវជាយល់នោះទេថាអារម្មណ៍មួយនេះជាស្នេហាឬក៏យ៉ាងមិច។

ជុងគេក៏មិនយល់ដូចគ្នាថាហេតុអីតែគ្រប់ពេលដែលគេឃើញមុខនិងស្នាមញញឹមរបស់ភូវិនគេក៏ភ្លេចរាល់ការឈឺចាប់ ភ្លេចសូម្បីតែគេលំបាកចិត្តព្រោះរឿងអីក៏ដោយក៏គ្រប់យ៉ាងរសាត់តាមខ្យល់និងស្នាមញញឹមរបស់ភូវិនទៅទាំងអស់។

" យើងគិតថា....យើងចូលចិត្តឯងហើយ... " ជុងនិយាយឡើងសារភាពឡើងស្របពេលដែលសំឡេងកាំជ្រួចបានបាញ់ឡើងធ្វើអោយភូវិនមិនបានលឺនូវប្រយោគចុងក្រោយរបស់គេនោះទេ។

Beauty is a curse ( End ) Where stories live. Discover now