" Everything becomes clearer with time "
ដាំងមកដល់ប្រទេសថៃភ្លាមនាយក៏ប្រញ៉ាប់មករកដាវតែម្ដងនាយមិនខ្លាចនៅក្នុងការអោយអ្នកដ៏ទៃដឹងនោះទេថានាយនៅរស់មិនតែប៉ុណ្ណោះ នាយមកលើកនេះនាយមកតែម្នាក់នោះទេ នាយមិនហ៊ានយកមនុស្សពីរនាក់ទៀតមកប្រថុយជាមួយនឹងនាយនោះទេ បើមានតែនាយម្នាក់ឯងនាយអាចនឹងយករួចខ្លួនតែបើមានអ្នកផ្សេងនាយមិនហ៊ានធានានោះទេ។
“ ឯងមកធ្វើស្អី! “ ដាវនិយាយឡើងព្រោះនេះមិនមែនជាពេលដែរដាំងត្រូវមកទីនេះនោះទេ បងប្រុសរបស់គេម្នាក់នេះកាន់តែនៅក្រៅការគ្រប់គ្រងហើយ ដាវមិនចូលចិត្តនោះទេដែរដាំងធ្វើខ្លួនបែបនេះ។
“ មកនាំឯងទៅព្យាបាលវិញ ហើយកុំមកប្រាប់ថាឯងចង់់ស៊ូងាប់ជាមួយពួកគេយើងមិនអនុញ្ញាតនោះទេ “ ដាំងនិយាយឡើងរួចក៏ចាប់លីអ្នកដែរជាប្អូនប្រុសនោះចេញទៅនាយ មិនខ្លាចស្លាប់តែមិនមែនមានន័យថានាយនឹងបណ្ដោយអោយប្អូនរបស់នាយដើររកសេចក្ដីស្លាប់ដូចគ្នា។
“ ដាំង!ខ្ញុំមិនទៅវិញនោះទេ!លែងខ្ញុំ! “ មិនថាដាវរើយ៉ាងណាក៏ដាំងមិនខ្វល់ដែរនាយត្រូវការនាំដាវទៅវិញលឿនបំផុតតាមដែរអាចធ្វើបានព្រោះនាយខ្លាចថាបើនៅតេបណ្ដោយដាវបែបនេះទៀតជីវិតរបស់នាយក៏រស់មិនបានយូរដូចគ្នា។
“ ស្ងាត់ទៅដាវ! យើងជាបងឯងបើយើងអោយឯងស្លាប់ទើបឯងស្លាប់បាន! “ ដាំងនិយាយរួចក៏បោះរាងស្ដើងលើឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនរបស់នាយហើយក៏ចាប់ចងដាវយកទៅក្រៅប្រទេសវិញយ៉ាងត្រដាប់ត្រដួស ចំណែកភូវិនវិញក្រោយឧទ្ធម្ភាគចក្រមួយនោះនាយក៏ទាយដឹងទៅហើយថាដាំងមកចាប់ដាវទៅវិញហើយនាយមិនឃាត់នោះទេព្រោះនេះមិនទាល់ដល់ពេលដែរនាយត្រូវប្រកាសសង្គ្រាមនោះទេ រងចាំអោយនាយទទួលបានអំណាចទាំងស្រុងសិនទើបគ្រប់យ៉ាងអាចដំណើរបានរលូនជាងនេះ។
ចំណែកប៉នវិញក្រោយអោយពេទ្យមកពិនិត្យមើលហ្វូតរួចនាយក៏អាចដឹងបានថាក្មេងម្នាក់នេះជាក្មេងដែរមានបញ្ហា នាយមិនដឹងនោះទេថាមនុស្សត្រកូលអក្រាធិភពបានធ្វើរឿងស្អីខ្លួទើបធ្វើអោយក្មេងល្អៗមួយទាំងមូលស្ទើរតែក្លាយជាមនុស្សឆ្កួតបែបនេះ តែនាយក៏មានអារម្មណ៍ថារាងសំណាងដូចគ្នាដែរមាននាយនៅជាមួយនឹងហ្វូតកាលពីព្រឹក ព្រោះបើតាមពេទ្យប្រាប់ហ្វូតអាចនឹងមានអាការៈចង់សម្លា់ខ្លួន បើនាយឃាត់មិនទាន់ឬគ្មានអ្នកណានៅជាមួយនឹងហ្វូតនោះទេមានភាគរយខ្ពស់ដែរហ្វូតអាចនឹងគិតខ្លី។