បញ្ចប់

249 14 2
                                    

" Of course something must end for something to begin "

ចំណែកភូវិននាយនៅតែដើរមិនចេញពីការស្លាប់របស់ដាវ ទោះបីជាខាងក្រៅរបស់គរមើលទៅដូចជាគ្មានរឿងអ្វីកើតឡើងក៏ថោយតែគេក៏ដឹងខ្លួនឯងច្បាស់គេមិចនឹងអាចរស់ដោយគ្មានដាវបានទៅ ដាវជាដង្ហើមនិងជាបេះដូងរបស់គេ បើមនុស្សម្នាក់គ្មានដង្ហើមនិងបេះដូងតើពិតជាអាចរស់បានមែនឬ...

" ដាវ...ខ្ញុំគួរតែគ្មានអារម្មណ៍តែហេតុអីក៏ខ្ញុំរកផ្លូវចេញមិនឃើញអញ្ចឹង... " ភូវិនគេគិតថាខ្លួនឯងជាមនុស្សដែរមិនចេះស្រលាញ់អ្នកណា តែការស្លាប់របស់ដាវហាក់ដូចជាថ្មមួយដុំដែរគប់បំបែកបេះដូងដែរប្រះស្រាំរបស់គេ។

ភូវិនក៏មិនចង់រញ៉េរញ៉ៃនឹងពិភពលោកក៏រញ៉េរញ៉សមួយនេះ នាយក៏នាំរូបថតរបស់ដាវដើរលេងជុំវិញពិភពលោក តែនាយមិនថាធ្វើយ៉ាងណាក៏បេះដូងរបស់នាយកាន់តែឈឺ នាយហាក់ដូចជាលែងមានអារម្មណ៍ដឹងលឺពីពិភពខាងក្រៅទៅហើយ...

មិនយូរប៉ុន្មាននាយក៏ត្រឡប់មកថៃវិញ ក្រោយមកវិញទើបនាយដឹងថានឹងដៀវ និងជេមពួកគេលែងនៅជាមួយគ្នាទៅហើយ នឹងដៀវចេញមិនផុតពីកំផែងបេះដូងរបស់ខ្លួនឯង នាយក៏រត់ទៅបរទេសតែម្នាក់ឯង ចំណែកជេមមីណាយនាយក៏មិនចង់បាត់បង់នឹងដៀវម្ដងទៀតនាយក៏តាមតែនឹងដៀវតែម្ដងទៅ....

" ឯងមិនទៅជួបគេទេឬ? " ភូវិនសួរឡើងព្រោះមើលតាមសភាពជេមមីណាយពេលនេះមិនសូវជាល្អប៉ុន្មាននោះទេតែនាយក៏ទ្រាំបានមិនទៅរកនឹងដៀវទាល់តែសោះ។

" ភូ...បងមិនយល់នោះទេ...ដរាបណាគេមិនអាចដើរចេញពីកំផែងមួយនោះរវាងពួកយើងវាឆ្ងាយគ្នាជាងមេឃនឹងដីទៅទៀត " ជេមនិយាយឡើងព្រោះនាយដឹងថារវាងពួកគេមិនមែនត្រឹមតែស្នេហានោះទេបើពួកគេតាំងពីដំបូងដឹងពីដើមកំណើតរបស់ពួកគេ រវាងពួកគេក៏មិនចាំបាច់ចង់ផ្ដាច់ក៏ផ្ដាច់មិនបាន ចង់បន្ដក៏បន្ថមិនរួចបែបនេះនោះទេ។

" ចុះជុងហើយនឹងដាំងយ៉ាងមិចហើយ? " ភូវិនសួរឡើងព្រោះនាយក៏មិនបានជួបអ្នកម្ខាងទៀតមួយរយះធំហើយតាំងពីចប់បុណ្យសពរបស់ហ្វូតនិងដាវរួចពួកគេក៏មិនបានជួបគ្នាទៀតនោះទេ ម្នាក់ៗនៅតែបន្ដជីវិតរបស់ពួកគេទៅមុខគ្មានអ្នកណាចង់ងាកក្រោយនោះទេ។

You've reached the end of published parts.

⏰ Last updated: Aug 15 ⏰

Add this story to your Library to get notified about new parts!

Beauty is a curse ( End ) Where stories live. Discover now