" Because i carry it well doesn't mean it's not heavy. "
" ឯងចង់មានន័យថាយ៉ាចមិច? " ភូវិនសួរឡើងទៅកាន់អ្នកម្ខាងទៀតទោះបីជាគេជាមនុស្សមិនខ្វល់ជាអ្វីក៏ដោយតែការដែរជេមមីណាយនិយាយបែបនេះក៏មិនមែនមានន័យថានាយត្រូវនោះទេ។
" ក៏ធ្វើអោយរឿងចប់នោះអី ក្នុងពេលដែរមិនអាចនៅជាមួយគ្នាអោយចុះសម្រុងបាន ក៏សម្លាប់ចោលទៅ " ជេមនិយាយឡើងនាយមិនខ្លាចនឹងត្រូវអ្នកដ៏ទៃនិយាយអាក្រក់ពីនាយនោះទេ ព្រោះមនុស្សដែរចង់អោយនាយល្អពិតប្រាកដស្លាប់បាត់ហើយ អ្នកដែររស់ពេលនេះមិនខុសអ្វីពីបិសាចនៅលើដីនោះទេ។
" ជេមបើឯងគិតថាពួកគេស្លាប់ហើយអាចកែប្រែរឿងទាំងនេះបានឯងក៏ធ្វើវាទៅ " ជុងនិយាយឡើងព្រោះពួកគេដឹងច្បាស់មិនថាយ៉ាងណាក៏ពួកនាយកែអ្វីមិនបានដូចគ្នា មិនថាអ្នកទាំងនោះរស់ឬស្លាប់ពួកគេក៏គ្មានផ្លូវអាចរស់នៅជាមួយគ្នាបានដែរ ព្រោះពួកគេជាបងប្អូននឹងគ្នា។
" ហាស...ហាស....សមហើយដែរជាមនុស្សក្នុងគ្រួសារតែមួយ សុទ្ធតែគ្មានបានការ! " ដាវនឿនិយាយឡើងដោយមិនខ្លាចក្រែគេពិតជាចូលចិត្តខ្លាំងណាស់ ដែលមនុស្សទាំងអស់នេះមិនថាដើរយ៉ាងណា៎ក៏នៅតែគេចមិនផុតពីស្រលាញ់សាច់ឈាមរបស់ខ្លួនឯងអ្វីដែររឹងតែគួរអោយអស់សំណើចនោះពួកគេក៏ដើរលើតែផ្លូវដ៏ដែលៗមិនថាកើតឡើងប៉ុន្មានដងក៏ដោយ។
" បើឯងបានការពិតមែនបងស្រីឯងក៏មិនបាច់ស្លាប់... " ជុងនិយាយមិនទាន់ចប់ផងដាវក៏ស្ទុះយ៉ាងលឿនទៅរកនាយរួចក៏លើកដៃម្ខាងច្របាច់.ក របស់ជុងជាប់ព្រមទាំងរុញរាងក្រាស់ផ្ទុកជញ្ចាំងមួយទំហឹងទៀតផង។
" បើមិនចង់ងាប់ក៏បិទមាត់ទៅ! មនុស្សដូចឯងសូម្បីតែមនុស្សដែរខ្លួនឯងស្រលាញ់ក៏ចាំមិនបានគ្មានសិទ្ធមកនិយាយជាមួយយើងនោះទេ " បងស្រីរបស់ដាវគឺជាពាក្យដែរមិនអាចនិយាយបានព្រោះការដែរអាយស្លាប់អ្នកដែរមានកំហុសធំបំផុតគ្មានអ្នកណាក្រៅពីមនុស្សទាំងនេះនោះទេ សុទ្ធតែជាពួកគ្មានបានការសូម្បីតែមនុស្សដែរខ្លួនឯងស្រលាញ់ក៏ការពារមិនបាន។
" ឯងគិតថាឯងអាចគំរាមយើងបានអញ្ចឹងឬ? " ជុងទាញដៃរាងស្ដើងចេញមួយទំហឹងរួចក៏ច្របាច់.ក របស់រាងា្សដើងដូចដែរនាយធ្វើដាក់គេមុននោះ តែគេក៏មិនបានប្រើកម្លាំងអ្វីដែរដោយសារតែមុខមួយនេះធ្វើយ៉ាងណា៎ក៏គេមិនអាចប្រើដៃធ្ងន់ដាក់បាន។