ភាគ ១១ អក្រាធិភព

283 25 4
                                    

" ត្រូវការអ្វីឬបាទ?​ " ហ្វូតមកដល់មុខហាងឃើញមនុស្សប្រុសរាងខ្ពស់ស្រឡះម្នាក់កំពុងតែចុចទូរស័ព្ទកំឡុងពេលដែលរងចាំគេ។

" សុំឡាតេមួយមក " រាងក្រាស់និយាយឡើងសំឡេងគ្រឡរតែរូបរាងរបស់នាយមិនបានដូចសំឡេងនោះទេ នាយមានរាងខ្ពស់ស្រឡះ មានមុខមាត់មើលទៅមិនបានគួរអោយខ្លាចនោះទេ តែក៏មើលទៅមិនគួរណា៎ចូលជិតងាយដូចគ្នា។

" សុំសួរបន្តិចតើនេះជាហាងផ្កាឌេស៊ីឬអត់? " រាងក្រាស់ឃើញថានៅទីនេះក្រៅពីហាងការហ្វេដែលមានតុបតែងផ្កានេះមកគ្មានហាងផ្សេងដែលមានលក់ផ្កានោះទេ។

" អ៎ បាទនេះជាហាងផ្កាគ្រាន់តែលាយនឹងហាងកាហ្វេបាទ លោកចង់ការម៉ង់អ្វីឬ?​ " ហ្វូតសួរទៅកាន់អ្នកម្ខាងទៀតព្រោះនាយឃើញថារាងក្រាស់សម្លឹងមើលផ្កាជុំវិញនេះយូរហើយ។

" អ៎បាទ ខ្ញុំចង់បាច់ផ្កាឌេស៊ីជួយរៀបចំអោយមួយបាច់មក " រាងក្រាស់និយាយឡើងព្រោះផ្កាឌេស៊ីនេះទាក់ទាញជាគេទើបនាយកាម៉ង់ផ្កានោះ។

" ហ្វូតជួយបង.... " ដាំងនិយាយមិនទាន់ចប់ផងក៏ឃើញមុខរបស់រាងក្រាស់ធ្វើអោយនាយភាំងតែម្ដង ចំណែករាងក្រាស់ក៏ភាំងដូចគ្នា។

" ដាំង ខានជួបគ្នាយូរហើយ " រាងក្រាស់និយាយឡើងជាការរ៉ាក់ទាក់បន្ទាប់ពីបែកគ្នាជាងមួយឆ្នាំមក។

" នាយមកនិយាយការងារឬ? " ដាំងសួរឡើងទៅកាន់រាងក្រាស់ដោយសំឡេងធម្មតា។

" ហឹម នាំគូដណ្ដឹងមករកបងប្រុសនាង " រាងក្រាស់និយាយឡើងព្រមទាំងទទួលបាច់ផ្កាព្រមទាំងកាហ្វេដែលហ្វូតហុចមកព្រមទាំងទាញទូរស័ព្ទមកគិតលុយ។

" មិនបាច់គិតទេ នេះចាត់ទុកថាជាកាដូដែរយើងជួបគ្នាទៅចុះ... " ដាំងនិយាយមិនទាន់ចប់ផងមានមនុស្សស្រីម្នាក់ដើរចូលមកហើយនាងក៏មិនមែនជាអ្នកណា ក្រៅពីម៉ូលីត្រា រាត់ឆាវ៉ាឌីនោះទេ។

" ភីដាំង...​ " ម៉ូលីត្រារកនិយាយអ្វីចេញមកតែក៏ត្រូវដាំងនិយាយកាត់ជាមុន។

" អាវ!លីត្រាខានជួបគ្នាយូរហើយបងប្រុសរបស់ឯងយ៉ាងមិចហើយ បងខានទៅលេងគេយូរហើយ " ដាំងនិយាយឡើងព្រោះនាយមិនចង់អោយទំនាក់ទំនងរបស់គេនិងម៉ូលីត្រាត្រូវជនទីបីដឹងនោះទេ។

Beauty is a curse ( End ) Where stories live. Discover now