" Pain is temporary, While regret is permanent. "
" ដាំង! " ជុងមិនដឹងថាមកតាំងពីពេលណា៎នោះទេ តែក៏លើកបីរាងស្ដើងរបស់ដាំងហើយក៏និយាយឡើងដោយសំឡេងរឹងដាក់ភូវិន។
" រឿងដែលឯងដាក់ឆ្នាំយើងកាលពីមួយឆ្នាំមុនយើងមិនដោលនោះទេ តែឯងធ្វើបាបគេម្ដងហើយម្ដងទៀត ឯងមិនគិតខ្វះទេឬយ៉ាងមិចថាគេមិនខុសអីពីភីមនោះទេ ឯងធ្វើបែបនេះវាមានអីខុសពីឪពុករបស់ដាំងទៅ! " ជុងនិយាយរួចក៏បីដាំងចេញទៅដោយមិនចាំអោយភូវិនមានសកម្មភាពអ្វីនោះទេ។
" ភូ បងគិតអោយច្បាស់ទៅបើបងស្រលាញ់គេបងក៏តាមគេមកវិញ តែបើបងមិនស្រលាញ់គេទេដោះលែងគេទៅ ជីវិតគេល្វីងពេកហើយ បងជាស្ករគ្រាប់តែមួយដែរគេមានពេលនេះសូម្បីតែបងក៏រុញគេចូលភ្លើងនរក បងមិនខុសអីពីឪពុករបស់ដាំងនោះទេ " ជេមមីណាយបន្ថែមពីលើទោះគេមិនបានស្និតស្នាលជាមួយនឹងដាំងតែនាយក៏ដឹងមកខ្លះរឿងរបស់ដាំង ឪពុកជាខ្មោចស្រាខ្មោចល្បែង ចំណែលម្ដាយក៏ឈឺស្លាប់ទៀត មនុស្សបែបនេះមានកម្លាំងចិត្តមកពីណា៎ស៊ូនឹងមនុស្សដែរគេស្រលាញ់នោះ គេទ្រាំរហូតមកព្រោះគេគិតថាខ្លួនឯងខុសតែបើភូវិនមានគម្រោងតាំងពីដើមវិញនោះដាំងច្បាស់ណាស់មិនមែនជាមនុស្សដែលចុះញ៉មអ្វីងាយៗនោះទេ។
ភូវិនមិននិយាយអ្វីទាំងអស់គេគ្រាន់តែដើរចេញទៅតាមជុងនិងជេមមីណាយតែប៉ុណ្ណោះ គេមិនយល់នោះទេថាខ្លួនឯងធ្វើរឿងទាំងនោះដើម្បីអ្វី ព្រោះតែប្រច័ណ្ឌឬក៏គ្រាន់តែចង់សងសឹកលើដាំងអោយប្រាកដ។
ដាំងគ្រាន់តែមកដល់មុខមន្ទីពេទ្យនាយក៏ដឹងខ្លួនឡើងវិញដោយមិនចាំអោយជុងនិយាយអ្វីនាយក៏និយាយឡើង។
" អគុណ តែខ្ញុំមុននេះគ្រាន់តែសម្ដែងប៉ុណ្នោះ " ដាំងនិយាយឡើងត្រង់ៗទៅកាន់ជុងដោយមិនលាក់លាមអ្វីទាំងអស់។
" ហេតុអីទៅ? " ជុងសួរឡើងព្រោះគេមិនយល់នោះទេថាដាំងមានន័យយ៉ាងមិចព្រោះដាំងដែរគេស្គាល់មិនមែនល្បិចច្រើនបែបនេះនោះទេ។
" ជុង លោកមិនទាន់ស្គាល់ខ្ញុំច្បាស់ទេ លោកគិតថាមនុស្សដែរងើបពីភក់មកដូចជាខ្ញុំពិតជាទន់ភ្លន់និងចិត្តល្អពិតមែនឬ បើបែបនេះមែនខ្ញុំស្លាប់យូរហើយ " ដាំងបិទភ្នែកព្រមទាំងនិយាយឡើងព្រោះនាយដឹងច្បាស់ថាគេគួរតែប្រើសម្រស់របស់នាយបែបមិច ហើយក៏ដឹងថាខ្លួនឯងគួរតែប្រើរឿងរបស់គេបែបមិចដើម្បីបានចិត្តអ្នកដ៏ទៃ។