ភាគ ៣ : មនុស្សចាស់ នរកថ្មី

545 30 7
                                    

" Be careful who you trust remember the devils was once on angle "

តែដាំងមិនទាន់ដឹងនោះទេថានេះសុបិន្ដអាក្រក់របស់គេគឺទើបតែចាប់ផ្ដើមខិរមកជិតគេតែប៉ុណ្ណោះ ជាពិសេសអតីតកាលដែលគេមិនចង់រំលឹកនោះវានឹងតាមលងបន្លាចគេម្ដងហើយម្ដងទៀតនាពេលអនាគត់។

" លោកជាអ្នកណា៎ចង់បានអ្វីអោយប្រាកដទៅ " ដាំងតបសារទៅវិញតែគ្មានការឆ្លើយតបនោះទេគេមានតែត្រឡប់ទៅកន្លែងនោះម្ដងទៀតប៉ុណ្ណោះ គេស្អប់ទីនោះទោះបីជាទីនោះមានមនុស្សគេស្រលាញ់ក៏ដោយតែគេស្អប់អតីតកាលរបស់ខ្លួនឯងនៅទៅនោះដូចគ្នា។

មកដល់ផ្ទះចាស់អតីតកាលគ្រប់យ៉ាងក៏ហូចចូលក្នុងខួរក្បាលរបស់ដាំងម្ដងទៀត គេខ្លាចយ៉ាងខ្លាំងថាម្នាក់នោះជាជុង អឆេនព្រោះគេមិនបានត្រៀមខ្លួននឹងប្រឈមមុខនឹងអតីតកាលរបស់ខ្លួនឯងក៏មិនហ៊ានប្រឈមមុខនឹងមនុស្សប្រុសដែររំលោភពេលកាលពីមួយឆ្នាំមុនដូចគ្នា គ្រប់ពេលគេតែងតែនឹងឃើញយប់នោះគ្រប់ពេលធ្វើអោយគេស្អប់ ស្អប់ខ្លួនឯងដែរមិនអាចការពារខ្លួនឯងបាន រឹងតែស្អប់ដែរខ្លួនឯងគ្មានភាពក្លាហ៊ានគ្រប់គ្រាន់សម្លាប់មនុស្សម្នាក់នោះចោលតាំងពីថ្ងៃនោះមក។

" ទម្រាំតែរកឯងឃើញយើងខាតពេលអស់ជាង១ឆ្នាំទៅហើយ " សំឡេងមនុស្សប្រុសរាងនិយាយទៅកាន់ដាំងធ្វើអោយគេប្រញ៉ាប់ងាកទៅមើលមនុស្សម្នាក់នោះ តែគេមិនមែនជាជុង អាឆេននោះទេតែបែរជាមនុស្សគេធ្លាប់ស្រលាញ់ទៅវិញ។

"ភូវិន! " ដាំងនិយាយឡើងដោយការភ្ញាក់ផ្អើលព្រោះគេមិនគិតនោះទេថាអ្នកដែលគំរាមគេគឺជាមនុស្សដែរគេស្រលាញ់ក៏ជាមនុស្សដែលគេទុកចិត្តបំផុតដូចគ្នា។

" ខ្ញុំមិនមែនជាជុង អាឆេន តើបងរីករាយឬក៏ខកចិត្តទៅដាំង... " ភូវិននិយាយឡើងដោយសំឡេងត្រជាក់ធ្វើអោយដាំងមានអារម្មណ៍ថាដូចជាកំពុងត្រូវចចកប្រុងនឹងលេបត្របាក់អញ្ចឹង ព្រោះភូវិនដែរគេស្គាល់គ្មានផ្លូវប្រើខ្សែរភ្នែកនិងសំនៀងបែបនេះនិយាយមកកាន់គេនោះទេ គេពេលនេះមានអារម្មណ៍ថាអ្នកចំពោះមុខលែងជាមនុស្សដែរគេស្គាល់ទៅហើយគេចង់រត់ចេញពីទីនេះតែជើងគេកម្រើកមិនរួចទាល់តែសោះ។

Beauty is a curse ( End ) Where stories live. Discover now