ភាគ ៩: Date នៅសារមន្ទីរ

509 46 0
                                    

មកដល់ពេលនេះទើបដឹងភ័យខ្លួនប៉ុណ្ណាព្រោះខ្លួនគ្រាន់តែនិយាយលេងប៉ុន្តែម្ចាស់សមីខ្លួនមួយទៀតមិនបានលេងជាមួយទេគឺគេធ្វើមែន ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

មកដល់ពេលនេះទើបដឹងភ័យខ្លួនប៉ុណ្ណាព្រោះខ្លួនគ្រាន់តែនិយាយលេងប៉ុន្តែម្ចាស់សមីខ្លួនមួយទៀតមិនបានលេងជាមួយទេគឺគេធ្វើមែន ។

«មិនបាច់យកមកទេខ្ញុំនិយាយលេងប៉ុណ្ណោះ» Taehyung សើចដាក់រាងក្រាស់ ។
«តែមុននេះថេយ៍មិនបាននិយាយលេងសើចទេទឹកមុខថេយ៍បញ្ជាក់ច្បាស់ណាស់ថាថេហ៍និយាយមែន» រាងក្រាស់តស៊ូគេដើរនៅលើផ្លូវរកសុីជួបដៃគូជំនួញមិនតិចអ្នកទេហេតុអ្វីគេមើលទឹកមុខរបស់មាឌតូចមិនដឹង?
«មកពីខ្ញុំនិយាយមិនទាន់អស់! ចរិតខ្ញុំតែប៉ុណ្ណឹងទេលោកកុំយកចិត្តទុកដាក់នឹងសម្តីខ្ញុំពេក» មាឌតូចខំរកលេសដោះសារបែបណាឲ្យតែរាងក្រាស់ដកពាក្យសម្តីថ្លៃបណ្តាការបម្បិញមិញ ។
«អត់ទេពាក្យសម្តីមនុស្សដែលខ្ញុំស្រឡាញ់មានន័យគ្រប់ម៉ាត់ខ្ញុំត្រូវតែយកចិត្តទុកដាក់ស្តាប់ឲ្យបានល្អ»
«តែខ្ញុំមិនទាន់ចង់បានប្តីចង់បានអីទេ» បន្ទាប់ពីរកពាក្យដោះសារដល់អស់ពិធីហើយ Taehyung ក៏ស្រែកយកតែម្តងមើលទៅគេដូចជាពិបាកនិយាយគ្នាណាស់ ។
«គ្រាន់តែដណ្តឹងទុកតើស៎?»
«ដណ្តឹងអីក៏ដោយខ្ញុំមិនទាន់ចង់យកទេ»

រុីងៗ...Taehyung មើលមុខនាយភ្លាមពេលឮទូរស័ព្ទរោទិ៍សឹមលើកដៃចង្អុលទៅរាងក្រាស់ដោយប្រើកែវភ្នែកមុតស្រួចបំណងគំរាមកំហែងអ្វីម្យ៉ាង ។

«ឆាប់ឲ្យគេយកសែកទៅវិញភ្លាមមិនអញ្ចឹងខ្ញុំឈប់និយាយរកលោកហើយ» ក្រោយពីភ័យខ្លួនឥឡូវក៏មកគំរាមគេម្តង ។
«បាន» រាងក្រាស់មិនចង់ធ្វើបាបមាឌតូចទើបសម្របតាមទៅ ។

"អាឡូ Marcel"
"ចៅហ្វាយខ្ញុំមកដល់មុខបន្ទប់ហើយ"
"យកទៅវិញទៅយើងលែងត្រូវការហើយ! សុំទោសដែលរំខានឯង"
"បាទ មិនអីនោះទេចៅហ្វាយ" Marcel គោរពនាយក្នុងនាមជាចៅហ្វាយអ្នកមានគុណគេមិនអាចពោលពាក្យសុំទោសមកកាន់គេនោះទេ ។

Title: One Twilight Where stories live. Discover now