១៨: បងនឹកអូនណាស់

459 58 0
                                    

ថាកាលពីមិនទាន់ក្លាយជាសង្សារនឹងគ្នាទៅមាឌតូចឆ្នាស់ឆ្នើមណាស់ទៅហើយដល់ឥឡូវក្លាយជាសង្សារគ្នាមាឌតូចក៏កាន់តែឆ្នាស់ឆ្នើមលើសដើមប៉ុន្តែមិនអីនោះទេបែបនេះក៏គួរឲ្យស្រឡាញ់ម្យ៉ាងដែរ ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ថាកាលពីមិនទាន់ក្លាយជាសង្សារនឹងគ្នាទៅមាឌតូចឆ្នាស់ឆ្នើមណាស់ទៅហើយដល់ឥឡូវក្លាយជាសង្សារគ្នាមាឌតូចក៏កាន់តែឆ្នាស់ឆ្នើមលើសដើមប៉ុន្តែមិនអីនោះទេបែបនេះក៏គួរឲ្យស្រឡាញ់ម្យ៉ាងដែរ ។

«បើកាត់ចោកបងមិនខានបន្តពូជទៅហើយទេ?»
«ឲ្យអត់កូនប្រើទៅ»
«ពេលចាស់ទៅបងក៏ចង់ឲ្យកូនចិញ្ចើមដែរណាកុំចិត្តអាក្រក់ពេក»
«មនុស្សចរិតសាវ៉ាដើរដេកជាមួយស្រីមិនរើសមុខបែបនេះសមតែនៅម្នាក់ឯងដល់ចាស់ហើយ! ឈប់និយាយច្រើនទៅរៀបអីឲ្យអូនញ៊ាំមក»
«ដឹងហើយ សឺត» Jungkook ឱនទៅថើបមាឌតូចមួយខ្សឺតហើយក៏ងើបយកម្ហូបទៅដាក់ចាន ។ 
________

  #យប់ឡើង

តាំងពីថ្ងៃមកដល់យប់អ្នកទាំងពីរមិនបានចេញទៅណានោះទេគិតតែពីស្រងំគេងនៅក្នុងបន្ទប់ដូចជាខ្លាចថ្ងៃណាស់អញ្ចឹង ។ Taehyung ក៏គេងផ្អែកដើមទ្រូងមាំទាំរបស់អ្នកជាសង្សារឯ Jungkook វិញឱបរឹតមាឌតូចមិនប្រលែង ។

«បង...»
«បាទ»
«អូនចង់ទៅដើរលេង!»
«តែនេះយប់ហើយធ្លាក់ខ្យល់ណាស់បងមិនចង់ឲ្យអូនដើរច្រើនទេខ្លាចឈឺ» ពេលនេះជារដូវស្លឹកឈើជ្រុះមេឃក៏ត្រជាក់ណាស់ ១៥ អង្សារក៏មាន ។
«មិនអីទេណាទៅតែមួយភ្លេតទេអូនអផ្សុក!»
«បានៗទៅតែមួយភ្លេតទេ!»
«អូនក៏ចង់ទិញម្ហូបខ្លះមកធ្វើដែរ» Taehyung ញញឹម ។
«បងទៅយកអាវក្រៅឲ្យអូនសិន» Jungkook ងើបទៅយកអាវក្រាស់ធំៗដើម្បីមកពាក់ឲ្យមាឌតូចចំពោះគេមេឃត្រចៀកមិនអីនោះទេស៊ាំទៅហើយប៉ុន្តែសម្រាប់មាឌតូចគេមិនដឹង ។

គូស្នេហ៍ទាំងពីរដឹកដៃគ្នាដើមតាមច្រកផ្លូវខ្យល់ធ្លាក់មករវិចៗដែកដើមឈើពេលនេះសល់តែមែកព្រោះស្លឹកជ្រុះអស់បាត់ទៅហើយមិនសល់អ្វីនោះទេ ។

Title: One Twilight Where stories live. Discover now