ផ្តើមរឿង: ស្នាមថើបដំបូង

2.3K 116 0
                                    

ទីក្រុងប៉ារីសដែលជាទីក្រុងគេស្គាល់ជា City of Love ឬជាទីក្រុងនៃស្នេហានាពេលយប់ មានភ្លើងបំភ្លឺពាសពេញទីក្រុងជាពិសេសនៅចំកណ្តាលទីក្រុងដែលគេស្គាល់ថា Eiffel Tower មានមនុស្សម្នាដើរទស្សនាមិនធ្លាក់ សោះហើយ ។

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

ទីក្រុងប៉ារីសដែលជាទីក្រុងគេស្គាល់ជា City of Love ឬជាទីក្រុងនៃស្នេហានាពេលយប់ មានភ្លើងបំភ្លឺពាសពេញទីក្រុងជាពិសេសនៅចំកណ្តាលទីក្រុងដែលគេស្គាល់ថា Eiffel Tower មានមនុស្សម្នាដើរទស្សនាមិនធ្លាក់ សោះហើយ ។

ប៉ារីសគឺជាទីក្រុងដ៏ចំណាស់មួយនៅភាគអឺរ៉ុបដែលមានអគារបន្សល់មកទុកតាំងពីបុរាណមកមិនថាភ្ញៀវជាតិឬអន្តរជាតិសុទ្ធតែនិយមចូលចិត្តទាំងអស់ ។

កណ្តាលរាត្រីនៅក្នុងផាប់មួយកន្លែងមានភ្លេងមានកំដរអារម្មណ៍ទុកឲ្យភ្ញៀវស្តាប់ ។ ជាធម្មតានៅទីនេះពេលយប់ប្រជាជនតែងនិយាយមកអង្គុយផឹក whiskey ឬស្រា champagne ជាដើម ។

«កុំ whiskey មួយកែវទៀតមក» បុរសម្នាក់មកឈរផ្អែកកន្លែងគេលាយស្រាដៃសឹងតែលើកមិនរួចទៅហើយ ភ្នែកវិញធ្លាក់ចង់ដល់កែងជើងប៉ុន្តែនៅតែជំនះចង់ផឹកថែមទៀត ។
«នេះបាទ» បុគ្គលិកក៏លើកស្រាមក ។
«ក្អឹកៗ» បបូរមាត់សុិចសុីលើកស្រាមកអកមិនដល់ពីរនាទីផងស្រាកន្លះកែវអស់រលីង ។
«ថែមមួយកែវទៀតមក» ផឹកមិនទាន់ទាំងអស់ស្រួលបួលផងគេក៏សុំថែមទៀតហើយ ។
«មកសិនហើយប្អូន» ឃើញហើយដូចជាទើសភ្នែកមកពេកបុរសម្នាក់ទៀតមកពីណាមិនសឹងក៏ឃាំងឃាត់បុគ្គលិកមិនឲ្យចាក់ស្រាឲ្យគេថែមព្រោះមើលទៅស្រវឹងដល់វង្វេងវង្វាន់អស់ហើយ ។
«លោកជាអ្នកណាមកចេះអីដែរ?» អាល្អិតស្រែកចាចគេកំពុងតែខូចចិត្តផង ។
«កើតអ្វីហេតុអ្វីមកផឹកម្នាក់ឯងមិនមានមិត្តភក្តិទេអ្ហេស៎?»
«គ្មានទេ! ចុះលោកឈ្មោះអី?? ស្គាល់ខ្ញុំអ្ហេស៎ បានមករាក់ទាក់?» អាល្អិតបើកភ្នែកមិនចង់រួច នៅតែសួរនាំដេញដោល ។
«ខ្ញុំឈ្មោះ Jungkook Atlas Francis ចុះឯងវិញ?» 
«ខ្ញុំអ្ហេស៎?? ឈ្មោះ Taehyung Rowan Elliot»
«ហេតុអ្វីបានមកផឹកនៅទីនេះ??»
«ឃ្លានពេកក៏ចង់ផឹកទៅ» Taehyung ញញឹមផ្អែមថ្ពាល់វិញក្រហមងាំងដូចជាគូទរបស់កូនក្មេងអញ្ចឹងឯង ។ 
«អឹម» នាយក៏ងក់ក្បាលចម្លើយស្តាប់មើលទៅដូចជាមិនទំនងសោះប៉ុន្តែធ្វើយ៉ាងម៉េចបើម្ចាស់សមីខ្លួនមិនចង់ប្រាប់??

Title: One Twilight Tempat cerita menjadi hidup. Temukan sekarang