ភាគ ១៥: ភាសាស្នេហា?? 🔞

707 51 0
                                    

ត្របកភ្នែកស្តើងបើកឡើងតិចៗបន្ទាប់ពីគេងអស់រយៈពេលជាយូរម៉ោងនេះមិននឹកប៉ុន្មានប៉ុន្មានទៅហើយ ។ មាឌតូចរហ័សទាញទូរស័ព្ទដៃនៅជិតខ្លួនមកមើលព្រះអើយម៉ោង ៧ ល្ងាចហើយហេតុអ្វីគេគេងស្ពឹកបែបនេះ ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ត្របកភ្នែកស្តើងបើកឡើងតិចៗបន្ទាប់ពីគេងអស់រយៈពេលជាយូរម៉ោងនេះមិននឹកប៉ុន្មានប៉ុន្មានទៅហើយ ។ មាឌតូចរហ័សទាញទូរស័ព្ទដៃនៅជិតខ្លួនមកមើលព្រះអើយម៉ោង ៧ ល្ងាចហើយហេតុអ្វីគេគេងស្ពឹកបែបនេះ ។

ក្រាក...
«អូ អូនភ្ញាក់ហើយ?» គាប់ជួនអីរាងក្រាស់មកទ្វារចូលល្មម ។
«ហេតុអ្វីបងមិនដាស់អូន?»
«បងក៏រៀបមកដាស់អូនហើយតាស៎!»
«បងនេះចំមែនហើយ!»
«ហេតុអ្វីក៏អូនធ្វើអូនខ្លាចៗ ភ័យៗបែបនេះ?» Jungkook ទម្លាក់គូទអង្គុយជិតមាឌតូចដោយសើចតិចៗមិនដឹងជាគេភ័យរឿងអីនោះទេ ។
«នេះអូននៅផ្ទះបងណាមកគេងសម្ពឹកបែបនេះមិនបានទេ!»
«អ្នកម៉ាក់មិនបានថាអីនោះទេគាត់ថែមទាំងមិនឲ្យអូនមកដាស់បងទៀតផង»
«មិនថាអីក៏ដោយអូនចុះទៅក្រោមសិន»
«ថ្ងៃនេះនៅគេងជាមួយបងទេ» Jungkook ទាញមាឌតូចមកឱប ។

«បងនិយាយអីបម្បិញមិញ?» Taehyung សួរបញ្ជាក់ម្តងទៀតគេមិនបានស្តាប់ច្រឡំទេមែនទេ?
«យប់នេះអូនគេងជាមួយបងឬអត់??»
«គេងអ្អេស៎??» មាឌតូចផ្ទាន់សម្តីរបស់រាងក្រាស់ ។
«ពិតមែនហើយគេងធម្មតា! អូនកំពុងតែគិតអី?» រាងក្រាស់ប្រើក្រសែរភ្នែកដូចជាកំពុងតែចង់ប៉ាន់ស្មានពីចិត្តគំនិតរបស់មាឌតូច ។
«អូនមិនបានគិតអីទេ!» មាឌតូចប្រកែកយ៉ាងរហ័ស ។
«គេងជាមួយបងឬអត់?»
«អត់ទេអូនចង់ទៅគេងនៅខន់ដូវិញ» មាឌតូចរហ័សបដិសេធគេមិនមែនមិនចង់គេងនៅទីនេះនោះទេក៏ប៉ុន្តែបើសិនជាទៅគេងនៅខន់ដូរបស់គេច្បាស់ជាកក់ក្តៅជាងត្រូវទេព្រោះគេគេងយូរៗណាស់ ។
«ហេតុអ្វី??»
«មកពីអូនគេងយូរៗពេក!»
«ហិហិ មិនអីនោះទេ» Jungkook ហ៊ានឆ្លើយជំនួសជាងម្ចាស់សម័យខ្លួនគេទៀត ។
«អី!!!»
«អញ្ចឹងបងទៅគេងនៅខន់ដូជាមួយអូនបានទេ? បងនឹកអូនណាស់ចង់គេងឱបអូនឲ្យបានយូរៗ»
«អឹម» Taehyung ងក់ក្បាលជំនួសវិញ ។

Title: One Twilight Where stories live. Discover now