ភាគ ៥: ឈ្លើយហួស

589 50 0
                                    

មកលេងនៅក្នុងផ្ទះគេជាលើកទីពីរក៏ប៉ុន្តែដូចធ្លាប់នៅជាយូរណាស់អញ្ចឹង Jungkook មិនបានអង្គុយស្ងៀមទេស្ទុះទៅរុករកចានដើម្បីមកដាក់ម្ហូនចាំទទួលស្វាគមន៍ម្ចាស់ផ្ទះទៅវិញ ។

اوووه! هذه الصورة لا تتبع إرشادات المحتوى الخاصة بنا. لمتابعة النشر، يرجى إزالتها أو تحميل صورة أخرى.

មកលេងនៅក្នុងផ្ទះគេជាលើកទីពីរក៏ប៉ុន្តែដូចធ្លាប់នៅជាយូរណាស់អញ្ចឹង Jungkook មិនបានអង្គុយស្ងៀមទេស្ទុះទៅរុករកចានដើម្បីមកដាក់ម្ហូនចាំទទួលស្វាគមន៍ម្ចាស់ផ្ទះទៅវិញ ។

«លោករៀបចំស្អីហ្នឹង? ទីនេះជាផ្ទះរបស់ខ្ញុំឬជាផ្ទះរបស់លោក?» ងូតទឹកហើយមិនទាន់ផង Taehyung ដើរចេញពីបន្ទប់មកឈរស្តីឲ្យរាងក្រាស់មិនដាច់ពីមាត់មករៀបចំរបស់របរនៅក្នុងផ្ទះគេទំនងសម្បើមម្លេះ?
«ជាផ្ទះរបស់ Tae តែខ្ញុំរៀបចំឲ្យ Tae ញ៊ាំតើឬមួយមិនពេញចិត្តទៀត?» គេខំងើបតាំងពីព្រឹកឈរតម្រង់ជួរទិញនំប៉័ងដែលល្បីជាងគេឆ្ងាញ់ជាងគេនៅទីក្រុងប៉ារីសឲ្យហើយនៅខុសទៀត ។
«មិនមែនខ្ញុំមិនពេញចិត្តទេតែនេះជាផ្ទះរបស់ខ្ញុំយ៉ាងហើចណាស់ក៏ត្រូវចាំការអនុញ្ញាតពីខ្ញុំសិនដែរ»
«ចាំលើកក្រោយចាំខ្ញុំសុំ»
«នៅមានលើកក្រោយដែលមែនទេ?» Taehyung លើកដៃច្រត់ចង្កេះធ្វើខ្ញុំបែបអស់កម្លាំងបាក់ទឹកចិត្តត្រឹមពីរថ្ងៃក៏ហត់ពេកទៅហើយ ។
«ប្រាកដហើយ» Jungkook ញញឹមដាក់លើកក្រោយច្បាស់ជាមានសម្រាប់គេទាំងពីរមិនអាចចប់ត្រឹមនេះបានទេ ។
«ខ្ញុំធុញនឹងលោកណាស់» មាឌតូចទម្លាក់ខ្លួនអង្គុយទាញនំប៉័ងមកដាក់ចូលមាត់មិនដឹងថាត្រូវនិយាយបែបណាទើបសមទេអញ្ចឹងមានតែឈប់និយាយល្អជាង ។
«តែខ្ញុំមិនធុញនឹងថេយ៍ទេណា» និយាយហើយក៏ញញឹមឲ្យខ្ជឹបដូចជាមនុស្សដែលធ្លាក់នៅអន្លង់ស្នេហ៍ដ៏សែនជ្រៅរាប់ពានម៉ែត្រមិនអាចងើបបានអញ្ចឹងឯង ។
«នេះឆាប់ញ៊ាំទៅកុំនិយាយច្រើនពេក» មាឌតូចយកនំប៉័ងទៅញាត់ក្នុងមាត់របស់រាងក្រាស់ស្តាប់ឮពាក្យញ៉ែញ៉ង់ត្រហឹងអឺងកងបែបនេះធ្វើឲ្យគេព្រឺរសម្បុរណាស់ ។

Title: One Twilight حيث تعيش القصص. اكتشف الآن