ភាគ ៤ ភក់គួរតែនៅក្នុងភក់

456 31 10
                                    

" Wrong is wrong, no matter the reason rape is rape "

“ ខ្ញុំមិនធ្វើបាបឯងទេ ងើបឡើងមក “ សាតាំងហុចដៃទៅអោយដាំងកាន់ តែដាំងគេមិនហ៊ានជឿអ្នកណានោះទេទេសុខចិត្តងើបឡើងដោយខ្លួនឯងទាំងរាងកាយសុទ្ធតែស្នាមស្នេហ៍ជាពិសេសគឺកដៃនិងកជើងរបស់បង្ហាញយ៉ាងច្បាស់ថាភូវិនមិនបានថ្នមរាងកាយចំពោះមុខនោះទេ។

សាតាំងឃើញបែបនេះហើយក៏អត់អាណិតមិនបានតែការអាណិតគេសម្រាប់ដាំងប្រៀបដូចជាសាំងចាក់លើភ្លើងអញ្ចឹងព្រោះដាំងស្អប់បំផុតពេលអ្នកផ្សេងប្រើខ្សែរភ្នែកបែបនេះដាក់នាយ ព្រោះនាយមិនត្រូវការក្ដីអាណិតពីមនុស្សដែរបំផ្លាញគេនោះទេ មនុស្សដែរដឹងហើយមិនជួយក៏ដូចគ្នា។

“ មិនបាច់ប្រើខ្សែរភ្នែកអាណិតនោះទេ នេះសុទ្ធតែជាស្នាដៃរបស់បងប្អូនឯងទាំងអស់ “ និយាយចប់ដាំងក៏ព្យាយាមងើបហើយក៏រើសសម្លៀកបំពាក់របស់គេរួចក៏ប្រុងនឹងដើងចូលបន្ទប់ទឹកងូតទឹកតែដោយសារជើងរបស់គេនៅជាប់ច្រវាក់គេបានត្រឹមតែសម្លឹងមើលមុខសាតាំង។

តែដាំងមិនដឹងនោះទេថាកាយវិការរបស់គេពេលនេះមិនខុសអីពីការទាក់ទាញ​ចំពោះសាតាំងនោះទេតែយ៉ាងហោចណាស់សាតាំងក៏មានសតិគ្រប់គ្រាន់មិនធ្វើអ្វីតាមដែរភូវិននឹងជុងធ្លាប់ធ្វើនោះទេ។

" សូមទោសខ្ញុំគ្មានសោរនោះ តែចាំខ្ញុំយលទឹកមកអោយនាយជូតខ្លួន " និយាយរួចសាតាំងក៏រត់ចូលបន្ទប់ទឹកព្រមទាំងលើកទឹកមួយចានដែកមកវិញហើយក៏ដើរចេញពីបន្ឬប់ទុកអោយដាំងជូនខ្លួនដោយខ្លួនឯង។

" ជូតរួចហៅខ្ញុំចាំខ្ញុំយកទឹកចាកចោល " សាតាំងស្រែកមកពីមុខបន្ទប់មុននឹងបិទទ្វាព្រោះបើគេមិនរត់នោះទេច្បាស់ណាស់ដាំងនឹងឃើញត្រកៀកដ៏ក្រហមរបស់គេមិនខាន។

តាំងពីថ្ងៃនោះមកពីរ បីថ្ងៃទៅហើយដាំងមិនឃើញភូវិននោះទេសូម្បីតែជុងក៏មិនឃើញដូចគ្នា មានតែសាតាំងតែប៉ុណ្នោះដែរនៅបម្រើគេដូចជាអ្នកបំរើអញ្ចឹង ចំណែកដាំងគេប្រៀបដូចជាផ្កាដែរត្រូវមើលថែយ៉ាងដិតដល់អញ្ចឹងអ្វីក៏គេមិនចាំបាច់ធ្វើដោយខ្លួនឯង ក្រៅពីមិនអាចប្រើទូរស័ព្ទនិងចេញខាងក្រៅគេក៏រស់នៅយ៉ាងសុខស្រួលតែវាមិនបានជួយអោយសភាពផ្លូវចិត្តរបស់គេល្អឡើងនោះទេព្រោះគ្រប់ពេលដែលគេបិទភ្នែកគេងលើកណា៎ក៏គេសុបិន្ដឃើញខ្លួន​ឯងត្រូវភូវិនហើយនឹងដាំងរំលោភជានិច្ចទោះបីជាគេមិនចង់ចុះចាញ់នឹងរឿងទាំងនេះតែភាពភ័យខ្លាចរបស់គេគឺនៅតែមិនអាចបង្គ្រាបទាល់តែសោះ។

Beauty is a curse ( End ) Where stories live. Discover now