ភាគ ៥ ជីវិតថ្មី

336 30 2
                                    

" You only like flowers, you pick them, if you love flowers you grow them. "

តាំងពីថ្ងៃដែលនិយាយរឿងនោះជាមួយជុងមកដាំងមិនទៅធ្វើការមិនជួបអ្នកណាទាំងអស់ គេគិតតែសង្ងំនៅក្នុងផ្ទះ ថ្ងៃដែលគេមកដល់ផ្ទះគេដុះលាងរាងកាយមួយនោះយ៉ាងណា៎ក៏មិនអាចលុបភាពស្មោកគ្រោកលើរាងកាយនឹងបេះដូងគេបាននោះទេ ដាំងគឺតែងតែបែបនេះនៅមុខអ្នកដ៏ទៃធ្វើជាមិនខ្វល់ ដូចគ្មានរឿងអីកើតឡើង តែពេលគេនៅម្នាក់ឯងគេស្អប់រាងកាយមួយនេះជាងអ្នកណា៎ទាំងអស់។

" ម៉ាក់ដាំងពិតជាហត់ខ្លាំងណាស់ ដាំងចង់ទៅរកម៉ាក់ " ដាំងនិយាយជាមួយនឹងរូបថតរបស់ម្ដាយគេ ដោយដាំងចាត់ទុកថាសំណាងព្រោះឪពុកដ៏ចោលម្សៀតរបស់គេនោះបានស្លាប់នៅពេលគេអាយុ១៨ឆ្នាំបាត់ទៅហើយ គេរស់នៅជាមួយម្ដាយគេបានមួយរយះមិនយូរប៉ុន្មានព្រោះតែគ្មានលុយមើលជំងឺម្ដាយគេក៏ចាកចេញដូចគ្នា ក្នុងជីវិតរបស់ដាំងគឺល្វីងពេកហើយសូម្បីភាពផ្អែមល្ហែមចុងក្រោយក្នុងជីវិតគេក៏បានបានបញ្ចប់នៅថ្ងៃដែរគេទៅផ្ទះរបស់ជុងនិងភូវិនដូចគ្នា។

" ម៉ាក់ដាំងគួរធ្វើយ៉ាងមិចតទៅ ដាំងរកអនាគត់របស់ខ្លួនឯងមិនឃើញនោះទេ " ដាំងគេដឹងច្បាស់ថាខ្លួនឯងមិនទទួលបានចម្លើយអ្វីទាំងអស់តែគេក៏គ្មានអ្នកអាចអោយនិយាយរឿងក្នុងចិត្តទាំងអស់នេះដូចគ្នា មនុស្សដូចជាគេគឺជាផ្កាយព្រះគ្រោះសម្រាប់មនុស្សគ្រប់គ្នា មើលទៅស្រស់ស្អាតតែអោយតែមានអ្នកនៅក្បែរពួកគេសុទ្ធតែគ្មានចុងបញ្ចប់ល្អនោះទេ។

" ម៉ាក់...កូននឹកម៉ាក់ណាស់... " ដាំងអង្គុយក្រសោបរូបថតរបស់ម្ដាយគេតាមពិតដាំងស្រលាញ់ជីវិតគេជាងអ្នកណា៎ទាំងអស់ ព្រោះតែគេស្រលាញ់ជីវិតដែរម្ដាយគេខំអោយមកមួយនេះទើបគេខំរស់នៅ ខំលូតលាស់ដូចជាផ្កាឈូកដែរខំលូតពីទឹកភក់ តែផ្កាគឺស្អាត ហើយផ្កាដែររឹងមាំគឺកាន់តែស្អាតនិងទាក់ទាញដូចច្នេះហើយគ្រប់គ្នាតែងតែចង់បេះផ្កាមួយទងនោះធ្វើអោយផ្កាដែរខំលូតមកដោយភាពស្រស់ស្អាតត្រូវស្រពោនទៅវិញព្រោះតែការបេះផ្ការបស់អ្នកខាងក្រៅទៅវិញ។

រីង!រីង!

ទូរស័ព្ទដែលសាកថ្មចោលរបស់ដាំងបានបន្លឺឡើងនោះគឺជាលេងរបស់ប៉នដែលជាមិត្តជិតស្និតរបស់នាយ ដាំងស្គាល់ជាមួយប៉នតាំងពីរៀនវិទ្យាល័យជាមួយគ្នា ហើយប៉នជាមនុស្សតែម្នាក់គត់ដែលការពារគេនៅពេលមនុស្សយកសម្រស់របស់ដាំងមកលេងសើច ព្រោះមនុស្សប្រុសដែរមានសម្រស់ស្អាតពេកមិនមែនជារឿងល្អនោះទេអ្នកនៅជុំវិញខ្លួនតែងតែនិយាយនិងទាយពីគេក្នុងរឿងមិនល្អជានិច្ច។

Beauty is a curse ( End ) Where stories live. Discover now